យន្តហោះ​គ្មាន​មនុស្ស​បើក​អ៊ុយក្រែន​ បានបំផ្លាញ​យន្តហោះ​ទម្លាក់​គ្រាប់​លឿន​ជាង​សំឡេង​របស់​រុស្ស៊ី

យោងតាមការរាយការណ៍របស់ទីភ្នាក់ងារ BBC នៅព្រឹកថ្ងៃទី 22 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយរបស់ប្រទេសរុស្ស៊ីមួយគ្រឿង ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។

តាមដានយើងតាមរយៈ Telegram CPN Daily

រូបភាពដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺត្រូវបានវិភាគដោយអ្នកជំនាញ BBC ដោយបានធ្វើការផ្ទៀងផ្ទាត់ នឹងបានបង្ហាញពីសំសល់នៃ Tupolev Tu-22 ដែលកំពុងឆេះនៅមូលដ្ឋានកងទ័ពអាកាស Soltsy-2 ភាគខាងត្បូងនៃទីក្រុង St Petersburg ។

រឿងនេះផងដែរ ខាងទីក្រុងមូស្គូបាននិយាយថា យន្តហោះគ្មានមនុស្សបើកត្រូវបានវាយប្រហារដោយអាវុធធុនតូច ប៉ុន្តែវាមានសមត្ថភាពអាច “បំផ្លាញ” យន្តហោះមួយនេះបាន ប៉ុន្តែរឿងនេះភាគីខាងអ៊ុយក្រែន​មិន​បាន​ធ្វើការ​អត្ថាធិប្បាយ​ទេ។

យន្តហោះ Tu-22 ត្រូវបានគេដឹងថា វាអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងរហូតដល់ទៅពីរដង ហើយវាត្រូវបានរុស្ស៊ីនិយមប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីវាយប្រហារទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន។

ដោយក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយ “UAV ប្រភេទទង់ដែង” បានកើតឡើងនៅម៉ោងប្រហែល 10:00 យប់ ម៉ោងនៅទីក្រុងម៉ូស្គូ (08:00 BST) កាលពីថ្ងៃសៅរ៍។

ក្រសួងការពារជាតិរុស្ស៊ី​បាន​បញ្ជាក់ទៀតថា ការវាយប្រហារនោះគឺស្ថិតនៅ​ “អាកាសយានដ្ឋាន​យោធា​ក្នុង​តំបន់ Novgorod”។

ក្រសួងជាតិមួយនេះបាននិយាយទៀតថា “UAV ត្រូវបានរកឃើញដោយប៉ុស្តិ៍សង្កេតការណ៍របស់អាកាសយានដ្ឋាន ហើយត្រូវបានវាយប្រហារដោយអាវុធធុនតូច” ​ហើយបានឆាបឆេះ​នៅ​ចំណត​យន្តហោះ ក៏ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

បើទោះបីជាយ៉ាងណាក៏ដោយ រូបភាពដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Telegram បានបង្ហាញឱ្យឃើញនូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដែលកំពុងឆាបឆេះយន្តហោះ Tu-22 ក្រុមអ្នកសង្កេតរបស់ BBC បាននិយាយថា វាជារូបភាពដែលអាចជឿជាក់បាន។

ក្នុងកំឡុងពេលនៃការបំផ្លិចបំផ្លាញយន្តហោះខាងលើនេះ អាចបង្ហាញឲ្យឃើញថា ប្រតិបត្តិការ និងសមត្ថ របស់ ទីក្រុង Kyiv គឺកំពុងតេមានការកើន ជាពិសេសនៅក្នុងការវាយលុកគោលដៅជ្រៅនៅក្នុងទឹកដីរុស្ស៊ី។

ទីក្រុង Kyiv ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដើម្បីវាយប្រហារទីក្រុងមូស្គូ ដែលមានចម្ងាយផ្លូវជាច្រើនរយម៉ាយ។ Soltsy-2 ដែលមានចម្ងាយប្រហែល 400 ម៉ាយ (650 គីឡូម៉ែត្រ) ពីព្រុំដែនរបស់ប្រទេសអ៊ុយក្រែន។

          បើយោងតាមប្រភពមួយបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកជា “UAV ប្រភេទទង់ដែង” គឺបង្ហាញពីឧបករណ៍ដែលមានតម្លៃថោក និងប្រើបានតែក្នុងរយៈចម្ងាយខ្លីតែប៉ុណ្ណោះ។ ហើយចំនែកយន្តហោះ Tu-22 គឺជាយន្តហោះទម្លាក់គ្រាប់បែកដែលមានល្បឿនលឿនជាងសំឡេង ត្រូវបានគេដឹងថា រុស្ស៊ីក៏ធ្លាប់ប្រើវា នៅក្នុងសម័យសង្រ្គាមត្រជាក់ផងដែរ ដោយកាលណោះវាត្រូវបានគេហៅឈ្មោះវាថា ថា “Backfire”។

          ចំពោះកំណែទម្រង់ទំនើបកម្មទៅលើយន្តហោះដែលមានល្បឿនលឿនជាងសំឡេង ប្រភេទ Tu-22M3 អាចត្រូវបានគេអភិវឌ្ឈន៍ឡើងដល់ល្បឿន Mach 2 (2,300km/h ឬ 1,430mp/h) ហើយអាចផ្ទុកអាវុធបានដល់ទៅ 24,000kg រួមទាំង “គ្រាប់បែក ” និងកាំជ្រួច homeing ថែមទៀតផង ។

          យោងតាមប្រភពដដែលបានដឹងទៀតថា Tu-22M3 ក៏ត្រូវបានគេយកទៅប្រើកាលពីក្នុងជម្លោះនៅ​ស៊ីរី ឆេចយ៉ា និង​ហ្សកហ្ស៊ី ហើយអ្វីដែលសំខាន់ជាងនោះទៅទៀត គេបានឃើញវត្តមានវានៅក្នុងជម្លោះអ៊ុយក្រែនផងដែរ។

          បើយោងតាមរដ្ឋអាជ្ញាក្នុងទីក្រុង Kyiv បាននិយាយថា ជនស៊ីវិលប្រមាណ 30 នាក់ ត្រូវបានសម្លាប់ នៅពេលដែលកាំជ្រួចមីស៊ីល Tu-22 បានវាយប្រហារប្លុក ផ្ទះល្វែងក្នុងទីក្រុង Dnipro កាលពីនៅក្នុងខែមករា។ ដោយកាលនោះ កងវរសេនាធំរបស់អ៊ុយក្រែនដែលមានមូលដ្ឋាននៅ Soltsy-2 បានព្យាយាមការពារ យន្តហោះទម្លាក់គ្រាប់បែកទី 52 របស់រុស្ស៊ីយ៉ាងណាក៏ដោយ។

ហើយកាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យនៃសេវាស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបាននិយាយថា យន្តហោះយោធាមួយផ្សេងទៀត ត្រូវបានខូចខាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់ Kaluga របស់ប្រទេសរុស្ស៊ី។

តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏បានរាយការណ៍ពីការវាយប្រហារនេះថា មិនមានការខូចខាតណាមួយឡើយ។

Reporter:
scroll to top