បន្ទាប់ពីការបោះឆ្នោតនៅក្នុងសភាទាំង ពីរកាលពីថ្ងៃទី 22 ខែ សីហា ឆ្នាំ 2023 បានបញ្ចប់ដោយគ្មានការចូលរួមពីគណបក្សចលនាឆ្ពោះទៅមុខ (MFP)។ អ្វីគ្រប់យ៉ាងបានបញ្ចប់ទៅយ៉ាងរលូន គឺស្របទៅតាមការគ្រោងទុករបស់គណបក្សភឿថៃ ដោយតែតាំងលោក Srettha Thavisin ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ជាមួយការគាំទ្រ ៤៨២ សម្លេង។
ទន្ទឹមនឹងនោះ លោក Pita Limjaroenrat ដែលជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់ របស់គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានសរសេរបង្ហោះលើគណនី Facebook របស់លោកថា ប៉ុន្មានឆ្នាំមកនេះ យើងបានចាប់ផ្តើមធ្វើការនៅក្នុងវិស័យនយោបាយ ហើយយើងបានជំរុញឲ្យប្រជាជននៅក្នុងប្រទេសថៃទាំងអស់ ឲ្យធ្វើដំណើរទៅមុខដើម្បីលទ្ធិប្រជាធិបតេយ្យ។
ការខិតខំប្រឹងប្រែងរបស់យើងមានការរួមបញ្ចូលនូវ “ភាពច្បាស់លាស់ និងស្មោះត្រង់” បានធ្វើឱ្យគណបក្សចលនាឆ្ពោះទៅមុខមានការជឿនលឿន ដែលធ្វើឲ្យប្រជាជនជឿទុកចិត្ត ព្រមទាំងទទួលការគាំទ្រនៅក្នុងថ្ងៃបោះឆ្នោតជាសកល កាលពី ថ្ងៃទី 14 ខែ ឩសភា ឆ្នាំ 2023 រហូតដល់ ១៤ លានសំឡេង។
អស់រយៈពេល 3 ខែកន្លងមក ការធ្វើនយោបាយនៅក្នុងស្រុក វាហាក់ដូចជា កាបិទកុងតាក់របស់ប្រជាពលរដ្ឋ ព្រោះពួកបានបំបាក់ផ្លូវចិត្តរបស់បងប្អូនប្រជាជន ដោយការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។
នៅពេលដែលប៊ូតុងទីមួយខុស នោះនឹងគ្មានថ្ងៃណា ដែលរដ្ឋាភិបាលដែលជ្រើសរើសដោយបក្សពួកនិយមនេះនឹងអាចធ្វើការផ្លាស់ប្តូរនៅក្នុងសង្គមបាននោះទេ សូម្បីតែការធ្វើដើម្បីសុខុមាលភាពប្រជាជន ឬសេចក្តីថ្លៃថ្នូរណាមួយនៅក្នុងសង្គមឡើយ។
អ្វីគ្រប់យ៉ាងនៅពេលនេះវា គឺជាសេចក្តីអស់សង្ឃឹម ការមិនជឿទុកចិត្តរបស់ប្រជាជន ក្នុងរបបនយោបាយមួយនេះ។
ចំពោះគោលនយោបាយរបស់គណបក្សចលនាឆ្ពោះទៅមុខ (MFP) ខ្ញុំបាទ Pita Limjaroenrat នឹងក្លាយជាភ្នាក់ងារថាមពលថ្មី សម្រាប់បងប្អូនប្រជាពលរដ្ឋ។ MFP នឹងក្លាយទៅជាកន្លែងមួយ សម្រាប់ការបញ្ចេញទស្សនៈក្នុងចិត្តរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការងារទំនើប និងប្រសិទ្ធភាពក្នុងការត្រួតពិនិត្យការងាររបស់អាជ្ញាធរ និងការស្នើសុំដំណោះស្រាយរបស់ប្រទេសលើបញ្ហាផ្សេងៗ ក៏ដូចជាការជំរុញឱ្យមានច្បាប់កម្រិតខ្ពស់ ជាពិសេសជាងនេះ ទៅទៀត យើងនឹងទទួលពិភាក្សា រាល់ការបង្កើត នឹងការផ្លាស់ប្តូរនៅក្នុងសង្គមថៃ។
យើងនឹងក្លាយជាស្ថាប័ននយោបាយ ដែលបងប្អូនអាចជឿទុកចិត្តបាន។ ថាយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផលប្រយោជន៍ខ្ពស់បំផុតរបស់បងប្អូនប្រុសស្រី ដោយភាពប្រាកដជាមិនក្បត់ការជឿទុកចិត្ត ដែលបានផ្តល់ឱ្យយើងឡើយ។
ការងារនយោបាយអាចរីកចម្រើនទៅបាន មិនមែនជានយោបាយវេទមន្តទេ។ ខណៈនេះយើងគ្រាន់តែចង់បានភាពស្មោះត្រង់ និងរក្សាបាននូវពាក្យសន្យានៅក្នុងនយោបាយថៃតែប៉ុណ្ណោះ។
ចាប់ពីថ្ងៃនេះតទៅ ខ្ញុំសូមអញ្ជើញមិត្តភ័ក្តិទាំងអស់ចូលរួមដំណើរដ៏វែងឆ្ងាយម្តងទៀត ជាមួយគណបក្សចលនាឆ្ពោះទៅមុខ(MFP) ដើម្បីជួយដល់យុទ្ធនាការ ធ្វើការ និងជួយបង្កើតការផ្លាស់ប្តូរ។
សូមបញ្ជាក់ថា នយោបាយរីកចម្រើន គឺជាអ្វីដែលគ្រប់គ្នាកំពុងស្វែងរក។
សូមបញ្ជាក់ថា នយោបាយរីកចម្រើន គឺជាអ្វីដែលអាចទៅរួច។
សូមបញ្ជាក់ថា នយោបាយរីកចម្រើន នឹងត្រូវបានបង្កើតឡើងយ៉ាងរឹងមាំនៅប្រទេសថៃ។
សូមបញ្ជាក់ថា អំណាចកំពូលរបស់ប្រទេសនេះ គឺជារបស់ប្រជាជនថៃ។
R/F Pita Limjaroenrat Face’sbook