កុមារ​រាប់​រយ​នាក់បានបាត់បង់ជីវិត ​ដោយ​ការ​អត់​អាហារ ព្រោះតែសង្គ្រាមផ្ទៃក្នុងដ៏រាំរ៉ៃ ​ក្នុង​ប្រទេស​ស៊ូដង់

អង្គការ Save the Children បាននិយាយកាលពីថ្ងៃអង្គារ ទី 22 ខែសីហា ឆ្នាំ 2023 ថា ភាពអត់ឃ្លានបានសម្លាប់កុមារយ៉ាងហោចណាស់ 498 នាក់នៅក្នុងប្រទេសស៊ូដង់ នៅរយៈពេល 4 ខែ នៃសង្រ្គាមដណ្តើមអំណាចរវាងឧត្តមសេនីយ៍ និងក្រុមគាំទ្ររហ័រ។

តាមដានយើងតាមរយៈ Telegram CPN Daily

ជម្លោះរវាងកងទ័ពរបស់ឧត្តមសេនីយ Abdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដែលបញ្ជាដោយលោក Mohamed Hamdan Daglo បានផ្ទុះឡើងតាំងពីថ្ងៃទី 15 ខែមេសាមកម្ល៉េះ។

យោង​តាម ​ប្រភព បាននិយាយថា ​ទីតាំងនៃ​ជម្លោះ​របស់ក្រុមប្រដាប់អាវុធ និង​ព្រឹត្តិការណ៍​ទិន្នន័យ គឺបានបង្កឲ្យ​មនុស្ស​ប្រហែល 5,000 នាក់ ​ត្រូវស្លាប់ ហើយ​ជាង 4 លាន​នាក់​ត្រូវ​បានធ្វើចំណាកស្រុក។

អង្គការ Save the Children បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ ថា “យ៉ាងហោចណាស់មានកុមារចំនួន 498 នាក់នៅក្នុងប្រទេសស៊ូដង់ ហើយក៏ទំនងជារាប់រយនាក់ផ្សេងទៀត បានស្លាប់ដោយសារភាពអត់ឃ្លាន រួមទាំងទារកចំនួនដប់ពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រារបស់រដ្ឋ”ថែមទៀតផង  ។

ខាងអង្គការសប្បុរសធម៌របស់អង់គ្លេសបាននិយាយថា ខ្លួនត្រូវបានបង្ខំឱ្យបិទកន្លែងអាហារូបត្ថម្ភចំនួន 57 របស់ខ្លួនចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ហើយមានតែអង្គការតិចតួចតែប៉ុណ្ណោះ ដែលកំពុងដំណើរការ “កម្រិតទាប”។

លោក Arif Noor នាយក​ប្រចាំ​អង្គការ Save the Children’s Sudan បាន​និយាយ​ថា៖ «យើង​មិន​ដែល​គិត​ថា យើង​នឹង​ឃើញ​កុមារ​ស្លាប់​ដោយ​ការ​អត់​អាហារ​ក្នុង​ចំនួន​បែប​នេះ​ទេ ប៉ុន្តែ​នេះគឺ​ជា​ការ​ពិត ដែលកំពុងតែកើតឡើង​នៅ​ប្រទេស​ស៊ូដង់»។

បច្ចុប្បន្ន «យើង​កំពុង​ឃើញ​កុមារ​ស្លាប់​ដោយសារ​ការ​អត់ឃ្លាន​ ហើយយើងមិន​អាច​ការពារ​បាន​ »។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ប្រធានអង្គការមនុស្សធម៌អន្តរជាតិចំនួន 20 បានព្រមានថា “ប្រជាជនស៊ូដង់ជាងប្រាំមួយលាននាក់ គឺឈានដល់គ្រោះទុរ្ភិក្ស” ។

តែបើទោះជាប្រជាជនជួបទុកលំបាកយ៉ាងនេះក្តី អំពើហឹង្សារបស់ក្រុមដណ្តើមកំណាច គឺនៅតែបានបន្តកាលពីថ្ងៃអង្គារ ជាចម្បងគេបានឃើញវាកើតឡើងនៅក្នុងទីក្រុង Khartoum និង Darfur ដែលជាតំបន់ភាគខាងលិចដ៏ធំ ដែលជាជម្រកសម្រាប់មួយភាគបួននៃប្រជាជនស៊ូដង់ចំនួន 48 លាននាក់។

ការប្រយុទ្ធគ្នានៅទីក្រុង Darfur គឺប្រមូលផ្តុំនៅក្នុងទីក្រុង Nyala ដែលជាទីក្រុងទីពីររបស់ប្រទេសស៊ូដង់ ខាងអង្គការសហប្រជាជាតិបាននិយាយថា មនុស្សយ៉ាងហោចណាស់ 60 នាក់បានស្លាប់ 250 នាក់រងរបួស នេះបើគិតចាប់តាំងពីថ្ងៃទី 11 ខែសីហា។

  • អង្គការលើកលែងទោសរាយការណ៍ថា ឧក្រិដ្ឋកម្មសង្រ្គាម ‘ឃោរឃៅ’ ដែលបានប្រព្រឹត្តនៅក្នុងជម្លោះស៊ូដង់ បាននិយាយថា រថយន្តដឹកជំនួយមិនអាចចូលទៅកាន់ Nyala បានទេ ខណៈដែលមន្ទីរពេទ្យតែមួយគត់ ដែលនៅតែដំណើរការក្នុងរដ្ឋធានី South Darfur បាននិយាយថា ចំនួនអ្នករបួសមានច្រើនលើសលប់។

សង្រ្គាមបានរីករាលដាលក្នុងខែនេះទៅកាន់រដ្ឋធានីរដ្ឋ North Darfur នៃ El Fasher ជាមួយនឹងមូលដ្ឋានយ៉ាងហោចណាស់ 27 កន្លែងត្រូវបានដុតបំផ្លាញដោយ RSF និងកងជីវពលអារ៉ាប់ ដែលជាសម្ព័ន្ធមិត្ត នេះបើយោងតាមមន្ទីរពិសោធន៍ស្រាវជ្រាវមនុស្សធម៌ នៅសាលាសុខភាពសាធារណៈ Yale ។

លោក Nathaniel Raymond ដែលជាប្រធានមន្ទីរពិសោធន៍បានប្រាប់ AFP ថា “គ្មាននរណាម្នាក់រារាំងពួកគេទេ ព្រោះថានៅពេលនេះក្រុមកំលាំងគាំទ្ររហ័ស RSF កំពុងធ្វើចលនាដោយសេរី ខណៈពេល ដែលពួកកងទ័ពកំពុងតែពួន ដូចអណ្តើកនៅក្នុងស្នូក” ។

Reporter:
scroll to top