ប្រទេសវៀតណាមទទួលបាន អតិរេកពាណិជ្ជកម្ម ចំនួន ១៦,២៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ចំពោះតួរលេខនេះយើងគិតត្រឹមថ្ងៃទី ១៥ ខែសីហាតែប៉ុណ្ណោះ ដោយយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ។
សម្រាប់ការនាំចូល និងនាំចេញសរុបរបស់ប្រទេសវៀតណាមបានកើនឡើងដល់ទៅជាង 402 ពាន់លាន ដុល្លា ក្នុងរយៈពេលនេះ រួមទាំង 209.43 ពាន់លានដុល្លាជាតម្លៃនាំចេញ ដែលតំណាងឱ្យការធ្លាក់ចុះប្រចាំឆ្នាំ 10.1% ឬ 23.5 ពាន់លាន USD បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងឆមាសទីមួយនៃខែសីហា ការធ្វើពាណិជ្ជកម្មរបស់វៀតណាមជាមួយនឹងប្រទេសផ្សេងៗលើពិភពលោកត្រូវបានអ្នកសេដ្ឋកិច្ចប៉ាន់ប្រមាណថា រវៀតណាមនឹងទទួលបាន 28.6 ពាន់លានដុល្លារអាមេរិកបន្ថែមទៀត បើទោះជាក្នុងនោះតម្លៃនៃនាំចេញបានថយចុះ 10.8% ពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម 14.4 ពាន់លានដុល្លារអាមេរិកក៏ដោយ។
រាល់ការនាំចេញ គឺមានការនាំចេញកំពូលជាច្រើនដែលទទួលបាននូវប្រាក់ចំនូលខ្ពស់ រួមមានទូរស័ព្ទ និងគ្រឿងបន្ថែម (2.42 ពាន់លានដុល្លារ); កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ (2.38 ពាន់លានដុល្លារ); សម្លៀកបំពាក់ និងវាយនភណ្ឌ (១,៥៥ ពាន់លានដុល្លារ); និងគ្រឿងចក្រ និងឧបករណ៍ (1.53 ពាន់លានដុល្លារ)។
ទន្ទឹមនឹងនេះ ប្រទេសវៀតណាមក៏ធ្លាប់បានចំណាយ 14.2 ពាន់លានដុល្លារអាមេរិក លើការនាំចូលទំនិញក្នុងរយៈពេលខ្លី គឺបានកើនឡើងដល់ 5.3% ធៀបនឹងរយៈពេលបែបនោះដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយថា ខ្លួននឹងបន្តគាំទ្រអាជីវកម្មដើម្បីបង្កើនអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី EU-វៀតណាម ( EVFTA ) និងការសហការជាមួយនឹងចក្រភពអង់គ្លេសជាដើម។ បើទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម ( UKVFTA ) គឺជាកិច្ចខិតខំប្រឹងប្រែងមួយដែលជំរុញការនាំចេញ ស្របពេលដែលសេដ្ឋកិច្ចទីផ្សារពិភពលោកកំពុងតែធ្លាក់ចុះ។
បច្ចុប្បន្នគ្រប់ក្រសួងការបរទេសវៀតណាមអស់ក៏បានធ្វើការជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីសុំការចរចាពីប្រទេសចិន ក្នុងការបើកទ្វាទីផ្សាររបស់ខ្លួនដល់ផ្នែកបន្លែ និងផ្លែឈើផ្សេងទៀតរបស់វៀតណាម ដូចជា ផ្លែទទឹមពណ៌បៃតង ដូងស្រស់ ផ្លែបឺរ ម្នាស់ ផ្លែប៉ោម និងក្រូចឆ្មាជាដើម។