មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយផ្នែកយោធាបន្ថែមទៀត ដល់អ៊ុយក្រែន បើគិតជាតម្លៃទឹកប្រាក់គឺស្មើរនឹង ២៥០ លានដុលា្ល។ ក្នុងកញ្ចប់នោះគឺមានការបូកបញ្ចូល គ្រាប់រ៉ុក្កែតជាច្រើនប្រភេទសម្រាប់ប្រើប្រាស់ជាមួយកាំជ្រួច HIMARS និង AIM-9M Sidewinder ដែលអាចប្រើដើម្បីការពារផ្ទៃអាកាសរបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ VOA កាលពីថ្ងៃទី 29 ខែសីហា ឆ្នាំ 2023។
សម្រាប់ជំនួយលើនេះផងដែរ ក៏បានរួមបញ្ចូលនូវឧបករណ៍បោសសម្អាតមីន និងអាវុធប្រឆាំងរថក្រោះ ដូចជាមីស៊ីល TOW និង Javelins បាញ់ដោយស្មា។
កញ្ចប់ជំនួយចុងក្រោយបង្អស់នេះ ត្រូវបានគេចាប់អារម្មណ៍ថា សហរដ្ឋអាមេរិក បានបង្ហាញពីការដកហូតឧបករណ៍យោធារបស់ប្រធានាធិបតីទី 45 ពីស្តុករបស់ក្រសួងការពារជាតិ ពោរនោះគឺលោក Donald John Trumpចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022។
ជាថ្មីម្តងទៀត ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយដែលគេស្គាល់ថា ATACMS មិនត្រូវបានរាប់បញ្ចូលក្នុងកញ្ចប់នោះទេ ដោយសាររងនូវការរិះគន់ពីអ្នកវិភាគ ដូចជាឧត្តមសេនីយ៍ឯក Ben Hodges ដែលបានបម្រើការជាឧត្តមសេនីយឯកអគ្គបញ្ជាការកងទ័ពអាមេរិកនៅអឺរ៉ុបពីឆ្នាំ 2014 ដល់ឆ្នាំ 2017។
លោក Ben Hodges បាននិយាយប្រាប់ VOA កាលពីថ្ងៃអង្គារថា “ជាអកុសល ប្រជាជនអ៊ុយក្រែននឹងបន្តទទួលរងនូវការខូចខាតជាច្រើន ដោយសារតែពួកយើង ដែលជាប្រទេសលោកខាងលិច មិនបានផ្តល់នូវសមត្ថភាពដែលពួកគេត្រូវការ” “ហើយខ្ញុំកំពុងនិយាយជាពិសេស គឺការផ្តោតទៅលើអាវុធចម្ងាយឆ្ងាយ”។
ទីក្រុងមូស្គូបានចាប់ផ្តើមការវាយលុកជាថ្មីនៅអ៊ុយក្រែនកាលពីដើមឆ្នាំនេះ ដែលបានជាប់គាំង។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានកំណត់លក្ខណៈនៃការវាយលុកបច្ចុប្បន្នប្រឆាំងនឹងកងកម្លាំងរុស្ស៊ីថាយឺត ប៉ុន្តែមានស្ថិរភាព ដោយកងកម្លាំងអ៊ុយក្រែនបានបញ្ចូលកងទ័ពបម្រុង និងបំបែកធាតុមួយចំនួននៃខ្សែការពារភាគអាគ្នេយ៍របស់កងកម្លាំងរុស្ស៊ីក្នុងខែនេះ។
លោកឧត្តមសេនីយ៍ឯក Pat Ryder លេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណ បាននិយាយប្រាប់ VOA ក្នុងសន្និសីទខ្លីមួយនៅមន្ទីរបញ្ចកោណកាលពីថ្ងៃព្រហស្បតិ៍ថា “អ៊ុយក្រែនគឺនៅតែបន្តទទួលបានអាវុធ “ហើយ “ពួកគេក៏កំពុងធ្វើឱ្យមានវឌ្ឍនភាពខ្លះនៅជួរមុខផងដែរ ប៉ុន្តែវានៅតែមានការលំបាក”។