​ធនាគារ​ធំៗ​នៅ​សិង្ហបុរី មានជាប់ពាក់ព័ន្ធរឿងអាស្រូវលាងលុយចំនួន 740 លានដុល្លា

យោងតាមការចេញផ្សាយរបស់ Bloomberg កាលពីថ្ងៃទី 30 ខែសីហា ឆ្នាំ2023 បានឲ្យដឹងថា ធនាគារក្នុងស្រុក និងអន្តរជាតិធំៗមួយចំនួនក្នុងប្រទេសសិង្ហបុរី កំពុងជាប់ពាក់ព័ន្ធក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតមួយរបស់រដ្ឋ ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិជាង 1 ពាន់លានដុល្លារសិង្ហបុរី (740 លានដុល្លារ)។

តាមដានយើងតាមរយៈ Telegram CPN Daily

ករណីនេះផងដែរបានរកឃើញដោយ Bloomberg News បុគ្គលមួយចំនួនដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្នុងខែនេះ ដោយទទួលបានមូលនិធិសរុបរាប់លានដុល្លាពីការខ្ចីលុយដោយគ្មានអាជ្ញាប័ណ្ណនៅក្នុងប្រទេសចិន និងការលេងល្បែងខុសច្បាប់ នៅក្នុងធនាគារ United Overseas Bank និងអង្គភាពក្នុងស្រុករបស់ Citigroup និង RHB Bank ។

បើយោងតាមប្រភពខាងលើបានឲ្យដឹងថា ពួកគេទាំងនោះក៏បានព្យាយាមបោកប្រាស់ធនាគារ Oversea-Chinese Banking Corp, Standard Chartered និងធនាគារ CIMB ដោយការប្រើឯកសារក្លែងក្លាយ។

ប្រភពដដែលបានឲ្យដឹងទៀតថា បញ្ជីឈ្មោះធនាគារធំៗជាច្រើន បានធ្វើការចូលរួមយ៉ាងទូលំទូលាយជាមួយនឹងភ្នាក់ងារអចលនៈទ្រព្យ ឈ្មួញលោហៈដ៏មានតម្លៃ និងក្លឹបវាយកូនហ្គោលជាដើម ហើយវាគឺជាមូលហេតុចម្បងដែលត្រូវបានទាក់ទាញចូលទៅក្នុងរឿងអាស្រូវនេះ។ បច្ចុប្បន្ននេះ មានស្ថាប័ណ្ណជាច្រើនបានចោទជាសំណួរថា តើភាពរឹងមាំនៃវិធានការប្រឆាំងនឹងប្រាក់ខុសច្បាប់ ដែលហូរចូលទៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់ នឹងធំបំផុតមួយរបស់ពិភពលោកបានដោយរបៀបណា?

នៅក្នុងឯកសារចោទប្រកាន់បានបង្ហាញថា ជនជាប់ចោទបានប្រើប្រាស់ប្រាក់កម្រៃព្រហ្មទណ្ឌរបស់ពួកគេ ដើម្បីទិញរថយន្តទំនើប Tether stabilitycoins ហើយក្នុងករណីមួយ បន្ទប់ខុនដូដ៏ធំមួយនៅជិតខ្សែក្រវ៉ាត់ផ្សារទំនើបរបស់ទីក្រុងក្នុងតម្លៃ 23 លានដុល្លារសិង្ហបុរី។ អ្នក​ខ្លះ​ក៏​ត្រូវ​បាន​គេ​ចោទ​ថា​មាន​រាប់​លាន​នៅ​ក្នុង​ប្រអប់​ប្រាក់​បញ្ញើ​សុវត្ថិភាព​ដែល​កាន់​ជាមួយ Certis Cisco Security Pte ជា​ក្រុមហ៊ុន​ដែល​គាំទ្រ​ដោយ​អ្នក​វិនិយោគ​រដ្ឋ Temasek Holdings។

ភាគច្រើន​នៃ​មនុស្ស​១០​នាក់ ​ដែល​ត្រូវបាន​ចាប់ខ្លួន​ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​បន្ថែមទៀត​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​តុលាការ​។ អាជ្ញាធរបាននិយាយមុននេះថា ពួកគេកំពុងស្វែងរកឯកសារពីស្ថាប័នហិរញ្ញវត្ថុយ៉ាងហោចណាស់ចំនួន 10 ទាក់ទងនឹងករណីនេះ បើទោះបីជាពួកគេមិនត្រូវបានគេបញ្ចេញឈ្មោះក៏ដោយ។

ប្រទេស​សិង្ហបុរី​ត្រូវ​បាន​រញ្ជួយ​ដោយ​រឿង​អាស្រូវ​ក្នុង​អតីតកាល ​ដែល​ពាក់ព័ន្ធ​នឹង​លំហូរសាច់​ប្រាក់​ដ៏​ច្រើន ​ពី​មូលនិធិ​រដ្ឋ​ម៉ាឡេស៊ី 1MDB និង​ក្រុមហ៊ុន​អាល្លឺម៉ង់ Wirecard។ 

រឿងនេះបានផ្ទុះឡើងភ្លាមៗ ដែលនាំ​ឱ្យ​អ្នកជំនាញ​ហិរញ្ញវត្ថុ​ចេញបំរាម​ហាមប្រាម ក្នុងនោះផងដែរគេសង្កេតឃើញថា មានមនុស្សជាច្រើន​ត្រូវ​បាន​ចាប់​ដាក់​គុក និង​ធនាគារមួយចំនួន​ត្រូវ​បាន​ពិន័យ​ចំពោះ​ការ​គ្រប់​គ្រង​មិន​បានល្អ​គ្រប់​គ្រាន់។

គួររំលឹកផងដែរថា កាលពីខែឧសភា សមាជិកសភាសិង្ហបុរីធ្លាប់បានអនុម័តវិក័យប័ត្រ ដែលត្រួសត្រាយផ្លូវសម្រាប់ធនាគារក្នុងការចែករំលែកព័ត៌មានអំពីអតិថិជនដែលមានហានិភ័យថែមទៀតផង។

ដោយឡែក DBS Group ដែលជាធនាគារធំជាងគេរបស់ប្រទេស និងធនាគារសិង្ហបុរី ដែលជាដៃធនាគារឯកជនរបស់ OCBC ទាំងពីរគឺជាម្ចាស់បំណុលដល់ក្រុមហ៊ុនវិនិយោគ ដែលមានទំនាក់ទំនងជាមួយបុគ្គលជាប់ចោទពីរនាក់ នេះបើយោងតាមឯកសារអាជីវកម្មដែលមើលឃើញដោយ Bloomberg News ។

នៅក្នុងឯកសារនេះបានបង្ហាញទៀតថា DBS បានចុះបញ្ជីការ ដោយមានការចោទប្រកាន់ចំនួន 4 ករណី ដែលជាទូទៅសំដៅទៅលើទម្រង់នៃការប្រាក់សុវត្ថិភាព ដែលធ្វើឡើងដោយអ្នកអោយខ្ចីដើម្បីធានាការសងប្រាក់កម្ចី – នៅថ្ងៃទី 18 ខែសីហា ឆ្នាំ 2021 យកទៅឲ្យក្រុមហ៊ុន Aiqinhai Investment Pte ។ ប្រភពបានបង្ហាញទៀតថា នាយកក្រុមហ៊ុន និងម្ចាស់ភាគហ៊ុនទាំងពីរខាងលើនេះ គឺមានម្ចាស់តែមួយគត់ គឺលោក Su Haijin ហើយលោកគឺជាមនុស្សម្នាក់ដែលស្ថិតក្នុងចំណោមមនុស្ស 10 នាក់ដែលត្រូវបានចោទប្រកាន់នៅក្នុងតុលាការសិង្ហបុរីពីបទ លាងលុយកខ្វក់ និងការក្លែងបន្លំ។

ប្រភពដដែលបានឲ្យដឹងទៀតថា ធនាគារសិង្ហបុរីបានចុះបញ្ជីនៅថ្ងៃទី 7 ខែមករា ឆ្នាំ 2022 សម្រាប់ក្រុមហ៊ុន Xinbao Investment Holdings Pte. ដែលមាននាយក​ក្រុមហ៊ុន​ម្នាក់​ក្នុង​ចំណោម​នាយក​ពីរ ​រូប​របស់​ក្រុមហ៊ុន​គឺ Su Baolin ដែល​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ផង​ដែរ។

ឥឡូវនេះក្រុមហ៊ុនវិនិយោគទាំងពីរខាងលើ ដែលភ្ជាប់ទៅ DBS និង Bank of Singapore បានចុះបញ្ជីអាសយដ្ឋានការិយាល័យនៅក្នុងប្រទេសសិង្ហបុរី ខណៈដែលនាយករងជាប់ចោទទាំងពីរមានអាស័យដ្ឋានលំនៅដ្ឋានក្នុងអចលនទ្រព្យធំៗផងដែរ។ 

អ្នកនាំពាក្យរបស់ DBS បាននិយាយថា អ្នកផ្តល់ប្រាក់កម្ចីនឹងបន្តការងាររបស់ខ្លួន “ដើម្បីធ្វើឱ្យប្រទេសសិង្ហបុរីជាកន្លែងដែលឧក្រិដ្ឋជនមិនអាចស្វែងរកកំពង់ផែ” ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិនបានធ្វើអត្ថាធិប្បាយលើឈ្មោះជាក់លាក់នោះទេ។

ចំនែកឯអ្នកនាំពាក្យរបស់ Citi Bank បាននិយាយថា ធនាគារបាននឹងកំពុងធ្វើការជាមួយអាជ្ញាធរ ដើម្បីពង្រឹង និងការពារសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុ ដោយបន្ថែមថា ខ្លួនមានការប្តេជ្ញាចិត្តក្នុងការធានាឱ្យមានស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ច និងការគ្រប់គ្រង។ ប៉ុន្តែចំពោះ OCBC បានបដិសេធ នឹងមិនធ្វើការអត្ថាធិប្បាយនោះទេ។ យ៉ាងណាមិញចំពោះធនាគារ Standard Chartered, RHB, CIMB និង Certis Cisco ក៏មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ពីក្រុមការងារ Bloomberg News នៅឡើយទេ។

ហើយចំនែកប្រធានក្រុម​ប្រឹក្សា​ភិបាល​លោក Su Haijin និង Su Baolin ទាំង​ពីរ​រូបនេះកំពុងស្ថិត​នៅ​ក្នុង​ឃុំ​ខ្លួនផងដែរ។ មេធាវីរបស់លោក Su Baolin បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈដែលមេធាវីរបស់លោក Su Haijin មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ។

បើទោះជាយ៉ាងណាក៏ដោយអាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរី នៅពេលដែលត្រូវបានសួរដោយ Bloomberg News សម្រាប់ការធ្វើអត្ថាធិប្បាយ បានយោងទៅសេចក្តីថ្លែងការណ៍មុនរបស់ខ្លួន ដែលពួកគេបាននិយាយថាខ្លួនកំពុងអនុវត្ត “ការចូលរួមត្រួតពិនិត្យ” ជាមួយក្រុមហ៊ុនហិរញ្ញវត្ថុដែលជាកន្លែងដែលមូលនិធិមានសក្តានុពលត្រូវបានកំណត់អត្តសញ្ញាណ។

ធនាគារកណ្តាលបាននិយាយថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកដែលបានរកឃើញថាបានបំពានលើការប្រឆាំងការលាងលុយកខ្វក់ និងច្បាប់ដែលពាក់ព័ន្ធនានា។ 

Reporter:
scroll to top