ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងអគារប្រាំជាន់នៅកណ្តាលទីក្រុង Johannesburg បានធ្វើឲ្យមានមនុស្សស្លាប់រហូតដល់ 63 នាក់ នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់របស់ទីក្រុង ដែលបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី 31 ខែសីហា ឆ្នាំ2023។
អ្នកនាំពាក្យលោក Robert Mulaudzi បាននិយាយថា នៅពេលនេះចំនួនអ្នករងរបួសមានចំនួន ៤៣នាក់។ ហើយសេវាសង្គ្រោះបន្ទាន់ និងអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការ ដើម្បីពន្លត់ភ្លើង នេះបើតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈ SABC ។
វីដេអូពីកន្លែងកើតហេតុ បង្ហាញពី អណ្តាតភ្លើងពណ៌ទឹកក្រូចយ៉ាងធំបានឆាបឆេះជាន់ខាងក្រោមនៃអគារមួយ ហើយមនុស្សជាច្រើនដែលហាក់ដូចជាបានភៀសខ្លួននៅខាងក្រៅ។
បើយោងតាមការចែករំលែកនៅលើ X វិញបានឲ្យដឹងថា អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់លោក Robert Mulaudzi បាននិយាយថាមនុស្សជាច្រើនកំពុងត្រូវបានព្យាបាលហើយខ្លះត្រូវបានដឹកជញ្ជូនទៅកាន់កន្លែងថែទាំសុខភាព។
ចំនែកឯមូលហេតុនៃការឆេះនេះ គឺនៅមិនទាន់ដឹងនៅឡើយទេ នេះបើតាម SABC ។
សេវាសង្គ្រោះបន្ទាន់របស់ទីក្រុង Johannesburg បាននិយាយថា អគ្គីភ័យត្រូវបានរាយការណ៍នៅម៉ោងប្រហែល 1 និង 30 នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍។
សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ «នៅដំណាក់កាលនេះមូលហេតុនៃឧប្បត្តិហេតុអគ្គិភ័យនៅតែជាកម្មវត្ថុនៃការស៊ើបអង្កេត។ វាបានបន្ថែមថា “មន្រ្តីមកពីទីក្រុង Johannesburg ការគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានធ្វើឱ្យសកម្ម ដើម្បីចាប់ផ្តើមសម្របសម្រួលការផ្តល់ជំនួយដល់គ្រួសារដែលរងផលប៉ះពាល់” ។