កូរ៉េខាងជើងបានធ្វើ​សមយុទ្ធ​បញ្ជាការ​យោធា ​ក្នុង​គោលបំណង​ដណ្តើម​យក​ទឹកដី​កូរ៉េ​ខាងត្បូង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមធ្វើសមយុទ្ធប៉ុស្តិ៍បញ្ជាការយោធា ដែលពាក់ព័ន្ធនឹងសេណារីយ៉ូនៃការចង់កាន់កាប់ទឹកដីរបស់កូរ៉េខាងត្បូង ដែលជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចេញផ្សាយរបស់ Korean Times កាលពីថ្ងៃទី 31 ខែសីហា ឆ្នាំ 2023។
          បើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមើលការខុសត្រូវលើសមយុទ្ធនេះដោយផ្ទាល់ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប៉ុស្តិ៍បញ្ជាការហ្វឹកហ្វឺននៃអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ (KPA) កាលពីថ្ងៃអង្គារ។ កូរ៉េខាងជើងក៏បាននិយាយផងដែរថា ខ្លួនបានធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលអាចវាយប្រហារយ៉ាងខ្លាំងក្លា ពោល “ផែនដីឆេះ” ដើម្បីប្រឆាំងនឹងមជ្ឈមណ្ឌលបញ្ជាការសំខាន់ៗ និងទីវាលយន្តហោះក្នុងប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃពុធ ដោយសំដៅលើការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរ ឆ្ពោះទៅកាន់ដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

តាមដានយើងតាមរយៈ Telegram CPN Daily

          កូរ៉េខាងជើង ​បានធ្វើការ​ថ្កោលទោស​ទីក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន ចំពោះ​ការ​រៀបចំ​សមយុទ្ធ​រួម​ទ្រង់ទ្រាយ​ធំថាជា “បង្កហេតុ និង​គ្រោះថ្នាក់” ដែល​ក្លែង​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​ខ្លួន។ ក្រុង​ព្យុងយ៉ាង​បាននិយាយទៀតថា ​សមយុទ្ធ​យោធា​របស់​សម្ព័ន្ធមិត្តជាមួយនឹងកូរ៉េខាងត្បូង ​ថា​ជា​ការ​ហាត់សម​សម្រាប់​ការ​ឈ្លានពានមកលើទឹកដីរបស់ខ្លួន។

គួររំលឹកថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងនឹងបញ្ចប់សមយុទ្ធ Ulchi Freedom Shield របស់ពួកគេនៅថ្ងៃព្រហស្បតិ៍ ដែលបានចាប់ផ្តើមដំណើរការរយៈពេល 11 ថ្ងៃនៅថ្ងៃទី 21 ខែសីហា។ នៅថ្ងៃពុធនេះ សម្ព័ន្ធមិត្តបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់អាមេរិកយ៉ាងហោចណាស់ចំនួនមួយគ្រាប់លើសមុទ្រលឿង។ 

បើយោងតាម ​​KCNA បានឱ្យដឹងថា សមយុទ្ធបញ្ជាការរបស់កូរ៉េខាងជើងគឺ “មានគោលបំណងដើម្បីកាន់កាប់ទឹកដីទាំងមូលនៃពាក់កណ្តាលភាគខាងត្បូង ដោយវាយបកការឈ្លានពានដោយអាវុធភ្លាមៗរបស់សត្រូវ ហើយប្តូរទៅជាការវាយបកទាំងស្រុងវិញម្តង” ។

របប​លោក គីម បាន​រៀបចំ​ទម្រង់​ផ្សេងៗ​នៃ​អ្វី​ ដែល​ខ្លួន​អះអាង​ថា​ជា​ការ​ធ្វើ​សមយុទ្ធ​វាយប្រហារ​នុយក្លេអ៊ែរ​ដែល​មាន​គោលដៅ​លើ​កូរ៉េខាងត្បូង។ ប៉ុន្តែ កូរ៉េខាងជើង​បាន​លាតត្រដាង​ពី​ការ​ចាប់ផ្តើម​សមយុទ្ធ​ប៉ុស្តិ៍​បញ្ជាការ​ជា​លើក​ដំបូង​ ដែល​រួម​បញ្ចូល​ផ្នែក​នៃ​ផែនការ​សង្គ្រាម​របស់ខ្លួន​ដើម្បី​វាយប្រហារ​សត្រូវ​ក្នុង​ករណី​មាន​ជម្លោះ។

លោក Kim បានអំពាវនាវឱ្យមានការវាយលុកយ៉ាងខ្លាំងចំពោះមជ្ឈមណ្ឌលបញ្ជាការសង្រ្គាមរបស់សត្រូវ និងមធ្យោបាយទំនាក់ទំនងបញ្ជាការនៅក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការយោធា។

នៅក្នុងរបាយការណ៍បាននិយាយថា “លោក គឺម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការយកចិត្តទុកដាក់បំផុតក្នុងការធ្វើឱ្យសត្រូវបាក់ទឹកចិត្ត ដោយបោះចោលសកម្មភាពប្រយុទ្ធរបស់ពួកគេ ដោយការបង្កើតឱ្យមានភាពច្របូកច្របល់ និងធ្វើឱ្យបាត់បង់ឆន្ទៈ និងសមត្ថភាពរបស់ពួកគេក្នុងការប្រយុទ្ធនឹងសង្គ្រាមតាំងពីដើមដំបូងមក”។ លោក Kim ក៏បានគូសបញ្ជាក់ពីតម្រូវការដើម្បីធ្វើ “ការវាយប្រហារដ៏ខ្លាំងក្លាក្នុងពេលដំណាលគ្នា” នៅឯគោលដៅយោធាកូរ៉េខាងត្បូងសំខាន់ៗ និងកន្លែងស្នូលផ្សេងទៀត ដើម្បីបង្កឱ្យមានភាពវឹកវរក្នុងសង្គម នយោបាយ និងសេដ្ឋកិច្ច។

មានរូបថតមួយចំនួន ដែលថតដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា លោក គីម ចង្អុលទៅផែនទីប្រតិបត្តិការយោធាជាក់ស្តែង ដែលបង្ហាញពីគោលដៅរបស់កូរ៉េខាងត្បូងនៅក្នុងតំបន់នៃទីបញ្ជាការយោធា Gyeryongdae ចម្ងាយ 160 គីឡូម៉ែត្រភាគខាងត្បូងពីទីក្រុងសេអ៊ូល។

បន្ទាប់មកប្រទេសកូរ៉េខាងជើងក៏បានអំពាវនាវឱ្យ មន្ត្រីទាំងអស់ពង្រឹងអំណាចយោធារបស់ខ្លួន រួមទាំងកងកម្លាំងជើងទឹករបស់ខ្លួនថែមទៀតផង ខណៈដែលទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ទន្ទឹមនឹងនេះ KCNA បាននិយាយនៅក្នុងការបញ្ជូនដាច់ដោយឡែកមួយថា អគ្គសេនាធិការ KPA កាលពីថ្ងៃពុធ បានធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងភាគខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់ទីក្រុងវ៉ាស៊ីនតោន។

 KCNA បាននិយាយថា អង្គភាពកាំជ្រួច KPA “បានអនុវត្តយ៉ាងត្រឹមត្រូវនូវបេសកកម្មវាយប្រហារនុយក្លេអ៊ែររបស់ខ្លួន តាមរយៈការបំផ្ទុះតាមអាកាសនៅរយៈកំពស់ 400 ម៉ែត្រពីកោះគោលដៅ” ។

ចំនែកឯយោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរ នៅចន្លោះម៉ោងប្រហែល 11:40pm និង 11:50pm កាលពីថ្ងៃពុធ។ ដោយកាំជ្រួច​នីមួយៗ​បាន​ហោះ​បាន​ចម្ងាយ​ប្រហែល ៣៦០ គីឡូម៉ែត្រ មុន​នឹង​បាញ់​ចូល​សមុទ្រ​ខាង​កើត។

យោធាកូរ៉េខាងជើងបានព្រមានថា សមយុទ្ធនេះមានគោលបំណងផ្ញើ “សារច្បាស់លាស់” ទៅកាន់សត្រូវ ដើម្បីបង្ហាញពី “ឆន្ទៈដែលបានដាក់ទណ្ឌកម្មដ៏ម៉ឺងម៉ាត់មកលើកូរ៉េខាងជើង អមជាមួយនឹងសមត្ថភាពសងសឹកយ៉ាងសំខាន់” ដើម្បីប្រឆាំងនឹងពួកគេវិញ។ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង «បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះប្រទេសកូរ៉េខាងជើង ដែលបានបង្ហាញចេតនារបស់ខ្លួន ក្នុងការវាយប្រហារយោធាប្រឆាំងនឹងកូរ៉េខាងត្បូង ក្រោមលេសនៃសមយុទ្ធយោធាប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្ត ដែលជាការការពារធម្មជាតិ។

មន្ត្រីក្រសួងម្នាក់បាននិយាយថា “នៅពេលនេះកូរ៉េខាងជើងកាន់តែឈ្លក់វង្វេងនឹងការគំរាមកំហែងផ្នែកយោធា និងការបង្កហេតុ ហើយវានឹងកាន់តែប្រឈមមុខនឹងការឆ្លើយតបដ៏លើសលប់ពីសំណាក់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន” ជាក់ជាមិនខាន។

នៅឯកិច្ចប្រជុំគណបក្សសំខាន់មួយក្នុងខែធ្នូ ឆ្នាំ 2022 មេដឹកនាំកូរ៉េខាងជើងបានហៅកូរ៉េខាងត្បូងថាជា “សត្រូវ ” របស់ប្រទេសខ្លួន ខណៈពេលដែលមានការអំពាវនាវឱ្យមានការកើនឡើងអំពី “និទស្សន្ត” នៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប និងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។

Reporter:
scroll to top