អតីតឧបនាយករដ្ឋមន្ត្រី លោក Wissanu Krea-ngam បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា មានសិទ្ធិដូចគ្នានឹងអ្នកទោសផ្សេងទៀតទាំងអស់ ក្នុងការទទួលបានការកាត់បន្ថយបន្ថែមទៀត ចំពោះការជាប់ពន្ធនាគាររបស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី 03 ខែសីហា ឆ្នាំ2023។
លោក ថាក់ស៊ីន គឺជាអ្នកទោសនយោបាយម្នាក់ ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Police General Hospital ខណៈដែលលោកកំពុងជាប់ពន្ធនាគារ គឺបន្ទាប់ពីបានត្រឡប់មកប្រទេសថៃវិញ ។
លោក Wissanu បានឆ្លើយតបទៅនឹងរបាយការណ៍មួយ ដែលដកស្រង់គាត់ដោយលោកបាននិយាយថា ការលើកលែងទោសរបស់ព្រះមហាក្សត្រ ដែលបានផ្តល់រួចជាស្រេចដល់លោកថាក់ស៊ីន ក្រោមឥទ្ធន័យថា ការជាប់ពន្ធនាគាររយៈពេល 8 ឆ្នាំរបស់គាត់ត្រូវបានបន្ធូរបន្ថយទៅមួយឆ្នាំ គឺជាចុងក្រោយ ហើយគាត់មិនមានសិទ្ធិស្នើសុំការបន្ធូរបន្ថយបន្ថែមទៀតនោះទេ។
លោក Wissanu បាននិយាយថាគាត់ត្រូវបានគេដកស្រង់ខុស ហើយអ្វីដែលគាត់ចង់និយាយគឺថា ការលើកលែងទោសរបស់ព្រះមហាក្សត្រត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រគឺជាការសម្រេចចិត្តរបស់ព្រះមហាក្សត្រដែលប្រទានជាចុងក្រោយដល់លោកថាក់ស៊ីន។ គាត់បាននិយាយថា គាត់មិនបាននិយាយអ្វីអំពីថាក់ស៊ីនបាត់បង់សិទ្ធិផ្សេងទៀតរបស់គាត់ក្នុងការកាត់បន្ថយការកាត់ទោសដាក់គុកបន្ថែមទៀត ឬការលើកលែងទោសថ្មីនោះឡើយ។
លោក Wissanu បាននិយាយថាសិទ្ធិអ្វីក៏ដោយដែលអ្នកទោសផ្សេងទៀតដែលមានរយៈពេលមួយឆ្នាំ ឬតិចជាងក្នុងការបម្រើអាចមាន លោកថាក់ស៊ីនក៏មានសិទ្ធិទាំងនោះផងដែរ។
លោកបាននិយាយថា “ការជាប់ពន្ធនាគារដែលនៅសល់របស់លោកថាក់ស៊ីន នៅតែអាចកាត់បន្ថយបន្ថែមទៀត។ ប៉ុន្តែថាតើវានឹងកាត់បន្ថយឬអត់នោះខ្ញុំមិនដឹងទេ។ អ្នកខ្លះរំពឹងថា វានឹងត្រូវបានកាត់បន្ថយបន្ថែមទៀតក្នុងឱកាសបុណ្យឪពុក (ថ្ងៃទី 5 ខែធ្នូ)” ។
ការលើកលែងទោសនេះត្រូវបានផ្តល់ឱ្យនៅថ្ងៃសុក្រ គឺនូវមួយថ្ងៃបន្ទាប់ពីលោក Wissanu នៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាំផ្ទះ ហើយលោកបានទទួលញត្តិដែលដាក់ជាផ្លូវការដោយលោកថាក់ស៊ីន។
នៅពេលគាត់ត្រលប់មកវិញ លោកថាក់ស៊ីនត្រូវបានបញ្ជូនទៅកាន់តំបន់ដាច់ពីគេនៃពន្ធនាគារ Remand ក្រុងបាងកក បន្ទាប់ពីតុលាការកំពូលបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ សម្រាប់ករណីចំនួនបី។
ហើយក្នុងរយៈពេល 13 ម៉ោង គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅ ដោយមានការឈឺទ្រូង លើសឈាម និងតិត្ថិភាពអុកស៊ីសែនក្នុងឈាមទាប។ បន្ទាប់មកលោក ថាក់ស៊ីន គាត់បានស្នាក់នៅទីនោះតាំងពីពេលនោះមក។