ប្រទេសរុស្ស៊ីបានជ្រើសរើសទាហ៊ានចំនួន 280,000 នាក់ បន្ថែមទៀតនៅក្នុងឆ្នាំនេះ បើកបង្កើនការវាយប្រហារមកលើអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់រុស្ស៊ីលោក Dmitry Medvedev បាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិកប្រហែល 280,000 នាក់ ទៀតត្រូវបានទទួលយកចូលទៅក្នុងយោធារុស្ស៊ីសម្រាប់សេវាកម្មតាមកិច្ចសន្យាចាប់តាំងពីដើមឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2023។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានធ្វើការអះអាងនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើ Telegram មុនពេលកិច្ចប្រជុំស្តីពីបុគ្គលិកយោធាជាមួយប្រមុខ នៃតំបន់ភាគខាងកើតឆ្ងាយរបស់រុស្ស៊ី។ គឺលោក Dmitry បាននិយាយនៅក្នុងវីដេអូថា “មនុស្សទាំងអស់នេះ មានខ្លះស្ថិតនៅក្នុងបំរុង ហើយពួកគេខ្លះទៀតក៏ជាក្រុមអ្នកស្ម័គ្រ ” ។

បើយោងតាមប្រភពមួយបាននិយាយថា៖ បុរសរាប់ពាន់នាក់បានភៀសខ្លួនចេញពីប្រទេសរុស្ស៊ី ដើម្បីជៀសវាងការជាប់ឃុំឃាំង ហើយចំនួនពិតប្រាកដនៃទាហ៊ានរុស្ស៊ី ដែលបានសម្លាប់ និងរងរបួសក្នុងការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនមិនត្រូវបានបង្ហាញជាសាធារណៈទេ។ ចំនែកឯកាល​ពី​ដើម​ឆ្នាំ​នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​គាំទ្រ​ផែនការ​ពង្រីក​កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី​រហូតដល់ ​ ១,៥ លាន​នាក់ ថែមទៀតផង

ចំនែកឯស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនបច្ចុប្បន្នបានឲ្យដឹងថា មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក “ដ៏ធំ” លើតំបន់ទន្លេ Danube របស់អ៊ុយក្រែនសម្រាប់យប់ទីពីរជាប់គ្នានេះ គឺប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីរុស្ស៊ីគ្រោងនឹងជួបជាមួយសមភាគីទួរគី ដើម្បីពិភាក្សាអំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដ៏សំខាន់។

នៅក្នុងការបង្ហោះ Telegram កាលពីថ្ងៃច័ន្ទ កងកម្លាំងការពារភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន 17 គ្រឿង ប៉ុន្តែការវាយប្រហារនៅក្នុងតំបន់ Odesa បានបំផ្លាញគោលដៅជាច្រើន រួមទាំងឃ្លាំង និងឧបករណ៍កសិកម្មផងដែរ។

កងកម្លាំង​បាន​និយាយ​ថា​៖ «​សត្រូវ​បាន​ផ្គើន​និង​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​ម្ដង​ទៀត​នៅ​ភាគ​ខាង​ត្បូង​នៃ​តំបន់ Odesa»។ ហើយ “ការវាយប្រហារពេញមួយយប់ដ៏ធំដោយយន្តហោះគ្មានមនុស្សបើក Shahed-136 បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ Danube”  ។ តែការវាយប្រហារនោះ​មិន​មាន​របាយការណ៍​ណាមួយដែលបង្ហាញពី​ការ​ស្លាប់​និង​របួស​នោះ​ទេ។ 

លោក Oleh Kiper ប្រធានរដ្ឋបាលយោធាតំបន់ Odesa បានរាយការណ៍ពីការខូចខាតនៅក្នុងស្រុក Izmail ដែលជាផ្ទះរបស់កំពង់ផែ Danube ដ៏សំខាន់មួយរបស់ប្រទេសអ៊ុយក្រែន។ 

បើតាមករសង្កេតគឺគេតែងតែឃើញ ការវាយប្រហារធំៗមកលើតំបន់ Odesa និងកំពង់ផែ Danube កើតឡើងជាញឹកញាប់ គឺបន្ទាប់ពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។ ព្រោះការវាយប្រហារតាមអាកាសនៅលើតំបន់កំពុងដ៏ធំនៃប្រទេសអ៊ុយក្រែន គឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់ទីក្រុងមូស្គូ ដើម្បីកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់អ៊ុយក្រែន  ចាប់តាំងពីខែកក្កដា នៅពេលដែលរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យកប៉ាល់អ៊ុយក្រែនឆ្លងកាត់ការបិទច្រករបស់រុស្ស៊ីនៃកំពង់ផែអ៊ុយក្រែន និងរុករកការឆ្លងកាត់ប្រកបដោយសុវត្ថិភាពតាមរយៈផ្លូវទឹកទៅកាន់ប្រទេសទួរគីជាមុនសិន ហើយច្រកសមុទ្រនោះមានឈ្មោះថា Bosporus ដើម្បីឈានទៅដល់ទីផ្សារពិភពលោក។

គួរបញ្ជាក់ថានៅថ្ងៃច័ន្ទនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងជួបជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan នៅទីក្រុង Sochi ខណៈដែលទីក្រុង Ankara ព្យាយាមបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូឱ្យពិចារណា  ឡើងវិញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ធ្លាប់បាននិយាយថា រុស្ស៊ីនឹងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិឡើងវិញ នៅពេលខ្លួនបានឃើញការធានាថា អត្ថប្រយោជន៍ដែលបានសន្យាចំពោះទីក្រុងម៉ូស្គូ នឹងត្រូវបានអនុវត្ត។

Reporter:
scroll to top