បើយោងតាមការចុះផ្សាយរបស់កាសែតចិននៅពេលព្រឹក នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសមយុទ្ធទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួននៅ សមុទ្រលឿង គឺពីឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសចិនក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ ហើយវាក៏ជាទង្វើដែលប្រថុយនឹងបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំងផងដែរ។
មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ពួកយើងបានត្រៀមខ្លួនជាស្រេច ជាមួយនឹងសហរដ្ឋអាមេរិក ដែលត្រូវបានដឹកនាំដោយ USS America និងនាវាចម្បាំងកាណាដា HMCS Vancouver នឹង “ចូលរួមក្នុងការប្រារព្ធខួបលើកទី 73 នៃសមរភូមិ Incheon ក្នុងអំឡុងពេលសង្រ្គាមកូរ៉េ និងជាខួបលើកទី 70 នៃសង្គ្រាម កូរ៉េ ដើម្បីរឹងបន្តឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង”។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានរាយការណ៍ថា ក្រុមសមយុទ្ធនេះក៏នឹងចូលរួមក្នុងអ្វីដែលនឹង “អនុវត្តជាក់ស្តែងជាសមយុទ្ធប្រតិបត្តិការរួមគ្នាទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង” ជុំវិញការប្រារព្ធពិធីនេះថែមទៀតផង។
USS America គឺជាកប៉ាល់វាយប្រហារបែប amphibious ដែលជាកប៉ាលមួយអាចផ្ទុកយន្តហោះចុះចត និងចុះចតបញ្ឈរ រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35B ដែលផ្តល់ឱ្យវានូវសមត្ថភាពក្នុងការចូលរួមក្នុងប្រតិបត្តិការផ្លូវអាកាស និងសមុទ្ររួមគ្នាតែម្តង។
ហើយចំពោះប្រតិបត្តិការដ៏សំខាន់ចុងក្រោយរបស់សហរដ្ឋអាមេរិកនៅសមុទ្រលឿង គឺនៅក្នុងឆ្នាំ 2013 នៅពេលដែលក្រុមនាវាដឹកអ្នកដំណើរដែលដឹកនាំដោយ USS George Washington បានចូលរួមក្នុងសមយុទ្ធរួមមួយកាលពីឆ្នាំនោះ។
ចាប់តាំងពីពេលនោះមក វាបានបញ្ជូនតែក្រុមតូចៗ ឬកប៉ាល់ទោលចូលទៅក្នុងដែនទឹក ដែលនៅចំណុចតូចចង្អៀតបំផុតរបស់ពួកគេ ក្នុងការបំបែកកូរ៉េខាងត្បូងពីប្រទេសចិននៅចម្ងាយតិចជាង 230 គីឡូម៉ែត្រ (140 ម៉ាយ) ដែលជាផ្នែកមួយដើម្បីជៀសវាងការប្រតិកម្មពីទីក្រុងប៉េកាំង។
នាពេលថ្មីៗនេះផងដែរ ទីក្រុងវ៉ាស៊ីនតោន បានបង្កើនសកម្មភាពទ័ពអាកាស នៅលើសមុទ្រលឿង បន្ទាប់ពីមានការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង ហើយវាក៏ជាពេលដែលកំពុងមានភាពតានតឹងកាន់តែកើនឡើងជាមួយប្រទេសចិនដែរនោះ។
កាលពីខែមេសា ប្រធានាធិបតីអាមេរិក Joe Biden និងសមភាគីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានសន្យាថានឹង “បង្កើនភាពមើលឃើញជាទៀងទាត់នៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រ” នៅជុំវិញឧបទ្វីបកូរ៉េ។
ចំនែកកាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានធ្វើសមយុទ្ធកងទ័ពអាកាសនៅសមុទ្រលឿង ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិយុទ្ធសាស្ត្រដូចជាយន្តហោះទម្លាក់គ្រាប់បែក B-1B ដែលជាផ្នែកមួយនៃ Ulchi Freedom Shield ដែលជាសមយុទ្ធរួមប្រចាំឆ្នាំ នឹងត្រូវបានធ្វើឱ្យគេមើលឃើញឡើងវិញកាលពីឆ្នាំមុន។
ហើយកាលពីសប្តាហ៍មុនដូចគ្នាដែរ ក្រសួងការពារជាតិចិនបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “ញុះញង់” សម្រាប់ការបញ្ជូនកងទ័ពជើងទឹក និងកងទ័ពអាកាសជាប្រចាំនៅជុំវិញប្រទេសចិន ដើម្បី “ទប់ស្កាត់ និងបង្ក្រាប” ហើយសមយុទ្ធចុងក្រោយនេះទំនងជានឹងបន្ថែមភាពតានតឹងទៀតជាក់ជាមិនខាន។
លោក Kim Hyun-wook សាស្ត្រាចារ្យនៅបណ្ឌិតសភាការទូតជាតិកូរ៉េ បាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរារាំងប្រទេសចិន និងកូរ៉េខាងជើង។ ដោយសារតែ លោក Kim បាននិយាយថា “ស្ថានភាពបច្ចុប្បន្នបង្ហាញយ៉ាងច្បាស់នូវឧត្តមភាពរបស់សហរដ្ឋអាមេរិកលើប្រទេសចិន” ។ ជាពិសេសជាងនេះទៅទៀត«កូរ៉េខាងជើងក៏ទទួលបានសារជាច្រើនដូចជា ការរារាំងក្រុងប៉េកាំង ពីទីក្រុងវ៉ាស៊ីនតោនតាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយក្រុងសេអ៊ូល និងតូក្យូ»។ កាលពីខែមុន ប្រទេសទាំងបី បានយល់ព្រមធ្វើសមយុទ្ធរួមជាប្រចាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Camp David។
លោក Choo Jae-woo សាស្ត្រាចារ្យផ្នែកសិក្សាភាសាចិននៅសាកលវិទ្យាល័យ Kyung Hee ក្នុងទីក្រុងសេអ៊ូល បាននិយាយថា វត្តមានរបស់ USS America នៅសមុទ្រលឿងគឺ “មានការលើកទឹកចិត្តយ៉ាងខ្លាំង” ។
លោក Choo បានបន្ថែមថា “វាអាចជាសញ្ញាមួយដែលថា សមយុទ្ធកងទ័ពជើងទឹក និងទ័ពអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងបន្តឡើងវិញ” ។
លោក Kang Jun-young សាស្ត្រាចារ្យសិក្សាភាសាចិននៅសាកលវិទ្យាល័យ Hankuk University of Foreign Studies បាននិយាយថា សកម្មភាពនេះគឺជា “ការបង្ហាញជាក់ស្តែង” នៃអំណាចនៃសម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Kang បាននិយាយថា “ដោយសារតែការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ពិតជាមានការកើនឡើងឥតឈប់ឈរ ហេតុដូច្នេះហើយទើបរដ្ឋាភិបាលកូរ៉េខាងត្បូងបច្ចុប្បន្នកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក ដើម្បីធានាបាននូវការរារាំងតិចតួចបំផុត” ។
បើតាមអ្នកវិភាគបាននិយាយថា “តាមធម្មជាតិ ការប្រឆាំងរបស់ចិនត្រូវបានរំពឹងទុក… វាអាចត្រូវបានគេមើលឃើញថា ក៏មានទិដ្ឋភាពនៃការរំពឹងថាប្រទេសចិននឹងដើរតួនាទីយ៉ាងសកម្មនៅក្នុងការចរចានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលនៅជាប់គាំងផងដែរ”។
Collin Koh សាស្ត្រាចារ្យជាន់ខ្ពស់នៅសាលា S Rajaratnam of International Studies ក្នុងប្រទេសសិង្ហបុរី បាននិយាយថា សមុទ្រលឿងគឺជាតំបន់សុវត្ថិភាពសម្រាប់ទីក្រុងប៉េកាំងតាំងពីយូរយារណាស់មកហើយ ដោយសារទីតាំងរបស់វា និងកម្រិតចរាចរណ៍ផ្លូវសមុទ្រទាប។
“ជាទូទៅ នៅក្នុងសមុទ្រលឿង វានឹងក្លាយជាប្រទេសចិន និងកូរ៉េទាំងពីរដែលចែករំលែកលំហសមុទ្ររួមគ្នា។ ហើយក្នុងចំណោមនោះ ចិនជារដ្ឋជាប់មាត់សមុទ្រធំជាងគេ»។
ដូច្នេះហើយ ការធ្វើសមយុទ្ធយោធាបរទេសនៅសមុទ្រលឿង មិនមែនជារឿងធម្មតានោះទេ និងជាអ្វីដែលទីក្រុងប៉េកាំងបានរំពឹងទុកច្រើនដូចនៅសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងសមុទ្រជប៉ុន/សមុទ្រខាងកើតជាដើម។ “វាក៏ជាសញ្ញានៃការរារាំងប្រឆាំងនឹងប្រទេសចិនផងដែរ ប្រហែលជាការរំលឹកថា សហរដ្ឋអាមេរិកអាចដាក់ពង្រាយវត្តមានយោធានៅទូទាំងតំបន់ជិតសមុទ្ររបស់ចិន”។