បើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌រ៉យទ័រកាលពីថ្ងៃទី 4 ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថាប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទថា កងទ័ពរបស់ខ្លួនបានយកមកវិញនូវទឹកដីបន្ថែមទៀតនៅផ្នែកខាងមុខភាគនៃខាងកើត ហើយក៏កំពុងតែឆ្ពោះទៅភាគខាងត្បូងក្នុងការវាយលុកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ខណៈពេលដែលលោក ប្រធានាធិបតី Volodymyr Zelenskiy បានទៅទស្សនាតំបន់ជួរមុខចំនួនពីរកន្លែងដោយផ្ទាល់។
អនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Hanna Maliar បាននិយាយថា កងកម្លាំងរបស់ទីក្រុង Kyiv បានដណ្តើមយកមកវិញនូវផ្ទៃដីប្រហែល 3 គីឡូម៉ែត្រការ៉េ (1.16 ម៉ាយការ៉េ) កាលពីសប្តាហ៍មុន ជុំវិញទីក្រុង Bakhmut ភាគខាងកើត បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនខែ។
លោកស្រីក៏បានរាយការណ៍ថា “ជោគជ័យ” ដែលមិនបានបញ្ជាក់នៅក្នុងទិសដៅនៃភូមិ Novodanylivka និង Novoprokopivka នៅតំបន់ភាគខាងត្បូងនៃ Zaporizhzhia ហើយក៏មិនផ្តល់ព័ត៌មានលម្អិតណាមួយដែរ។
លោកស្រី Maliar បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា ឥឡូវនេះអ៊ុយក្រែនបានយកមកវិញនូវទឹកដីប្រហែល 47 គីឡូម៉ែត្រការ៉េ នៅជុំវិញ Bakhmut ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់ខ្លួនកាលពីដើមខែមិថុនា។
ចំពោះអ្នកយកព័ត៌មាន Reuters មិនអាចធ្វើការផ្ទៀងផ្ទាត់របាយការណ៍នេះបានទេ ហើយរុស្ស៊ីក៏មិនបានបញ្ជាក់ពីការជឿនលឿនរបស់អ៊ុយក្រែនដែរ។ ហើយភាគីទាំងពីរបានរាប់ការចំណេញពីភូមិតូចៗដូចៗគ្នាថា ជាជោគជ័យថ្មីៗរបស់ខ្លួន។
វីដេអូដែលបានបង្ហោះនៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃច័ន្ទបានបង្ហាញឱ្យឃើញថា លោក Zelenskiy មកលេងកងទ័ពនៅតំបន់ Donetsk ភាគខាងកើត Bakhmut ដែលស្ថិតនៅតំបន់ Zaporizhzhia វាគឺជាកន្លែងដែលកងកម្លាំងរបស់ទីក្រុង Kyiv កំពុងព្យាយាមរុញច្រានឆ្ពោះទៅភាគខាងត្បូងនៃសមុទ្រ Azov ។
លោក Zelenskiy ត្រូវបានគេបង្ហាញពីការបង្ហាញមេដាយដល់ទាហ៊ាននៅកន្លែងមួយចំនួន និងការថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យវាលមួយនៅក្នុងផ្នែកខាងត្បូង។
នៅក្នុងសុន្ទរកថាពេលយប់របស់លោក Zelenskiy ដែលកំពុងជិៈរថភ្លើង លោកប្រធានាធិបតីបាននិយាយថា មតិរបស់ទាហ៊ានលើដំណើរនៃជម្លោះនឹងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។
បច្ចុប្បន្នទីក្រុង Kyiv បានដណ្តើមយកភូមិ និងកន្លែងតាំងទីលំនៅមួយចំនួនមកវិញនៅក្នុងការវាយលុករយៈពេលបីខែរបស់ខ្លួន ប៉ុន្តែទាហ៊ានរបស់ខ្លួន ក៏ត្រូវរងការរារាំងដោយសារតែវាលមីនដ៏ធំ ដែលរុស្ស៊ីបានបន្សល់ទុក។
លោកស្រី Maliar បាននិយាយ កាលពីសប្តាហ៍មុនថា កងទ័ពអ៊ុយក្រែនបានទម្លុះខ្សែការពារដំបូងរបស់រុស្ស៊ី ហើយយោធាអ៊ុយក្រែនបានរំពឹងទុកថា ឥឡូវនេះពួកយើងនឹងឈានទៅមុខកាន់តែលឿន។
បើទោះជាទាហ៊ានអុយក្រែនមានការវិវត្តលឿនយ៉ាងណាក្តី ក៏ទីក្រុងមូស្គូនៅតែបន្តធ្វើការ វាយប្រហារតាមអាកាស ទៅលើគោលដៅរបស់អ៊ុយក្រែន រួមទាំងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដដែល តែក្នុងនោះក៏មានការរាយការណ៍ថ្មីៗពី ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទឹកដីរុស្ស៊ីដូចគ្នាដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានបង្ហោះនៅលើ Telegram កាលពីថ្ងៃច័ន្ទ ដោយបានដកស្រង់សម្តីមន្ត្រីម្នាក់ដែលមានកូដឈ្មោះ Hedgehog ថា “សត្រូវកំពុងវាយប្រហារយ៉ាងខ្លាំងក្លា និងធ្ងន់ធ្ងរ ប៉ុន្តែយើងកំពុងឈរយ៉ាងរឹងមាំ ព្រោះថាពួកយើងនឹងមិនអនុញ្ញាតឱ្យពួកគេឆ្លងកាត់ទឹកដីរុស្ស៊ីទៀតឡើយ” ។