មជ្ឈមណ្ឌល​សម្លៀក​បំពាក់​នៅក្នុង​អាស៊ី​ អាចប្រឈម​នឹង​ការខាតបង់នៃការ​នាំ​ចេញដែលមាន​តម្លៃ ៦៥ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក

យោងតាមការចុះផ្សាយរបស់ទីភា្នក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី 13 ខែកញ្ញា ឆ្នាំ ២០២៣ បានឲ្យដឹងថា ការឡើងកំដៅខ្លាំង និងទឹកជំនន់អាចលុបបំបាត់ប្រាក់ចំណូលចំនួន 65 ពាន់លានដុល្លារសហរដ្ឋអាមេរិក នៃការនាំចេញសម្លៀកបំពាក់ពីប្រទេសដែលស្ថិតនៅក្នុងទ្វីអាស៊ីចំនួន 4 នៅឆ្នាំ 2030 ខណៈដែលកម្មករបានតស៊ូធ្វើការ នៅក្រោមសីតុណ្ហភាពខ្ពស់យ៉ាងណាក្តី តែក៏នៅតែមានរោងចក្រមួយចំនួនបានបិទទ្វាផងដែរ។

តាមដានយើងតាមរយៈ Telegram CPN Daily

 បើយោងតាមការស្រាវជ្រាវពីអ្នកជំនាញនៅ សាកលវិទ្យាល័យ Cornell បានបង្ហាញកាលពីថ្ងៃពុធថា បើតាមការសិក្សាដោយមានការគូសផែនទីខ្សែសង្វាក់ផ្គត់ផ្គង់នៃម៉ាកសម្លៀកបំពាក់ពិភពលោកចំនួនប្រាំមួយ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ ហើយកំពុងតែធ្វើប្រតិបត្តិការនៅក្នុងប្រទេសចំនួន 4 ដែលបានសិក្សាគឺមានដូចជា៖ បង់ក្លាដែស កម្ពុជា ប៉ាគីស្ថាន និងវៀតណាម ពួកគេបានរកឃើញថាទាំងប្រាំមួយប្រទេសនេះនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ 

ការរកឃើញនេះ គួរតែដើរតួជាការដាស់តឿនដល់ឧស្សាហកម្មកាត់ដេរ ដែលប្រឈមមុខនឹងការចំណាយផ្នែកហិរញ្ញវត្ថុដ៏សំខាន់ ហើយចំពោះអ្នកវិនិយោគ ដែលប្រឈមមុខនឹងព័ត៌មានមិនច្បាស់លាស់ នេះបើយោងតាមការបង្ហាញរបស់ក្រុមហ៊ុន នឹងអ្នកសរសេររបាយការណ៍បាននិយាយប្រាប់រ៉យទ័រ។

លោក Jason Judd នាយកប្រតិបត្តិនៃវិទ្យាស្ថានការងារ Cornell Global Labour Institute បាននិយាយថា “ក្នុងចំណោមអ្នកផ្គត់ផ្គង់ និងអ្នកទិញដែលយើងបាននិយាយជាមួយ គឺគ្មាននរណាម្នាក់បានសម្លឹងមើលបញ្ហាទាំងពីរនេះទេ (កំដៅ និងទឹកជំនន់)” ។

លោក Angus Bauer ប្រធានផ្នែកស្រាវជ្រាវវិនិយោគប្រកបដោយនិរន្តរភាពរបស់ Schroders បាននិយាយថា “មានទិន្នន័យតិចតួចណាស់អំពីរឿងនេះ ព្រោះតែមានម៉ាក [សំលៀកបំពាក់] មួយចំនួនបានមិនបង្ហាញពីទីតាំងរោងចក្ររបស់អ្នកផ្គត់ផ្គង់របស់ពួកគេនោះទេ” ។ លោក Bauer បាននិយាយថា Schroders ដែលគ្រប់គ្រងទ្រព្យសកម្មជាង 700 ពាន់លានផោន (874 ពាន់លានដុល្លារ) នឹងបង្កើនការចូលរួមជាមួយក្រុមហ៊ុនជុំវិញការលាតត្រដាងរបស់ពួកគេ ហើយគាត់បានអំពាវនាវឱ្យក្រុមហ៊ុនគួរធ្វើការជាមួយអ្នកផ្គត់ផ្គង់ និងអ្នកបង្កើតគោលនយោបាយដើម្បីបង្កើតយុទ្ធសាស្រ្តសម្របខ្លួន ដែលពិចារណាពីផលប៉ះពាល់លើកម្មករជាចម្បង។

បើយោងតាមការព្យាករណ៍ របស់អ្នកស្រាវជ្រាវបានវិភាគទៅលើកម្រិតកំដៅ និងទឹកជំនន់នាពេលអនាគត ដើម្បីប៉ាន់ប្រមាណនូវអ្វីដែលនឹងកើតឡើងនៅក្រោមសេណារីយ៉ូ បានបង្ហាញថា យើងត្រូវតែ”សម្របខ្លួនទៅនឹងអាកាសធាតុ” និងសេណារីយ៉ូ “កំដៅខ្ពស់ និងទឹកជំនន់”ជាដើម ។

ព្រោះថាទាំងបច្ចុប្បន្ន នឹងនាពេលអនាគត កម្មករនឹងទទួលរង “ភាពតានតឹងដោយសារតែកំដៅ” កាន់តែច្រើន បន្ទាប់មកទិន្នផលរបស់កម្មករនឹងមានការធ្លាក់ចុះ នៅពេលដែលសីតុណ្ហភាពអំពូលសើមដែលវាស់កំដៅ និងសំណើមបានកើនឡើង។

ទឹកជំនន់ក៏នឹងបង្ខំឱ្យរោងចក្របិទនៅក្នុងប្រទេសចំនួន 4 ដែលមានចំនួន 18% នៃការនាំចេញសម្លៀកបំពាក់សកល និងផ្តល់ការងារដល់កម្មករចំនួន 10.6 លាននាក់នៅក្នុងរោងចក្រកាត់ដេរ និងស្បែកជើង។

ការសិក្សាបានរកឃើញថា ការធ្លាក់ចុះនៃផលិតភាពនឹងនាំឱ្យមានការខ្វះខាតចំនួន 65 ពាន់លានដុល្លារក្នុងប្រាក់ចំណូលដែលបានព្យាករណ៍រវាងឆ្នាំ 2025 និង 2030 ដែលស្មើនឹងការធ្លាក់ចុះ 22% និងការងារតិចជាង 950,000 នាក់ត្រូវបានបង្កើតឡើង។

ហើយនៅក្នុងឆ្នាំ 2050 ការបាត់បង់ការនាំចេញនឹងកើនឡើងដល់ 68.6% ហើយនឹងមានការងារតិចជាង 8.64 លាន។

Reporter:
scroll to top