មេដឹកនាំកូរ៉េខាងជើង បានជួបជាមួយលោក ពូទីន នៅឯប្រទេសរុស្ស៊ី គឺនៅពេលដែលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាសញ្ញា

 ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោក នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងពិភាក្សាអំពីកម្មវិធីផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង ក្នុងចំណោមបញ្ហាផ្សេងទៀត ដែលពួកគេបានជួបគ្នានៅឯ cosmodrome នៅចុងបូព៌ារបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

នៅក្នុងជំនួបនោះទៀតសោត គឺមានអ្នកយកព័ត៌មានមួយបានសួរថា៖ តើមេដឹកនាំទាំងពីរនឹងនិយាយអំពីការទទួលបានការផ្គត់ផ្គង់ពីកូរ៉េខាងជើងដើម្បីបំពេញបន្ថែមនូវស្តុកអាវុធ និងគ្រាប់រំសេវដែលកំពុងធ្លាក់ចុះរបស់ទីក្រុងម៉ូស្គូដែរឬទេ? លោកពូទីនបានឆ្លើយតបវិញថា៖ ពួកយើងនឹងពិភាក្សាអំពី “បញ្ហាទាំងអស់” ។ ក្រុមសារព័ត៌មានរ៉យទ័របានធ្វើកំណត់សម្គាល់ថា ខណៈដែលមានដឹកនាំទាំងពីរបានជួបពិភាក្សា វាក៏ជាពេលវេលាមួយដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជារបៀបវារៈកំពូលសម្រាប់កិច្ចប្រជុំ។

បើទោះជាយ៉ាងណាក្តី ការសំណេះសំណាលរវាងលោក ពូទីន និង​ លោក គីម មានប្រហែលជា 40 វិនាទីតែប៉ុណ្ណោះ។ ហើយការប្រជុំនោះ បានធ្វើឡើងនៅឯ Vostochny Cosmodrome វាគឺជាកន្លែង សម្រាប់បាញ់បង្ហោះអវកាសទំនើបក្នុងតំបន់ Amur នៃចុងបូព៌ារបស់រុស្ស៊ី។

បើយោងតាមប្រភពមួយដោយមានការដកស្រុងសម្តីរបស់ លោក Kim បានឲ្យដឹងថា៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយតាមរយៈអ្នកបកប្រែ ថា លោកសូមថ្លែងអំណរគុណដល់លោកពូទីន សម្រាប់ការផ្តល់កិតិយស ដោយអញ្ជើញរូបលោកក្នុងការចូលរួមវេទិការមួយនេះ ជាពិសេសគឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលកាន់តែឯកោជាអន្តរជាតិ គឺកំពុងត្រូវបានពិភពលោកឃ្លាំមើលយ៉ាងជិតស្និទ្ធ ជាពិសេសគឺទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ដែលសង្ស័យថាពួកគេអាចយល់ព្រមលើពាណិជ្ជកម្មអាវុធ និងបច្ចេកវិទ្យាការពារជាតិ។

ចំនែកឯការជ្រើសរើសដើម្បីជួបនៅ Vostochny Cosmodrome ដែលជានិមិត្តរូបនៃមហិច្ឆតារបស់រុស្ស៊ីក្នុងឋានៈជាមហាអំណាចអវកាស គឺពិតជាគួរអោយកត់សំគាល់ជាខ្លាំង ព្រោះថាកូរ៉េខាងជើងធ្លាប់បានបរាជ័យពីរដងក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ក្នុងរយៈពេល 4 ខែកន្លងមកនេះ។

តើការណាត់ជួបក្នុងទីតាំងមួយនេះ រុស្ស៊ីមានបំណងអ្វីឲ្យពិតប្រាកដ?

Reporter:
scroll to top