ប្រទេសចិនកាលពីថ្ងៃអង្គារបានបង្ហាញពីផែនការ ដើម្បីធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅរវាងខេត្តឆ្នេរសមុទ្រ Fujian និងកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ដោយចិនបានបញ្ជូននាវាចម្បាំងឲ្យនូវជុំវិញកោះនេះក្នុងគោលបំណងដើម្បីបង្ហាញពីកម្លាំងយោធារបស់ខ្លួនឲ្យកាន់តែខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ CNN កាលពី១៣ ខែកញ្ញា ឆ្នាំ២០២៣។
សេចក្តី ណែនាំ ដែលចេញរួមគ្នាដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ បានប្តេជ្ញាធ្វើឱ្យខេត្ត Fujian ក្លាយជា “តំបន់បាតុកម្ម” សម្រាប់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នាជាមួយនឹងកោះតៃវ៉ាន់។
ឯកសារដែលត្រូវបានសាទរថាជា “ផែនការ” នៃការអភិវឌ្ឍន៍នាពេលអនាគតរបស់តៃវ៉ាន់ដោយអ្នកជំនាញចិន ដែលត្រូវបានដកស្រង់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានកើតឡើងនៅពេល ដែលតៃវ៉ាន់ត្រៀមខ្លួនសម្រាប់ ការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីរបស់ខ្លួន ក្នុងខែមករា។
ស្របពេលនោះផងដែរ ប្រទេសចិនក៏បន្តបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ ដែលជាកោះមួយប្រកាន់នូវលទ្ធិប្រជាធិបតេយ្យដ៏រស់រវើកនៃប្រជាជនប្រមាណ 24 លាននាក់ ដែលនាំឲ្យបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចនៅក្នុងទីក្រុងប៉េកាំងអះអាងថា កោះមួយនេះគឺជាទឹកដីរបស់ខ្លួន បើទោះបីជាចិនមិនដែលគ្រប់គ្រងវាក៏ដោយ។
មុនពេលការចេញផ្សាយរបស់ទីក្រុងប៉េកាំងនៃផែនការសមាហរណកម្មរបស់ខ្លួន នាវាផ្ទុកយន្តហោះចិន និងនាវាចម្បាំងចិនប្រហែលពីរគ្រឿងត្រូវបានគេប្រទះឃើញថា វាកំពុងប្រមូលផ្តុំគ្នានៅក្បែរកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ នេះបើយោងតាមអាជ្ញាធររបស់តៃវ៉ាន់។
ប្រទេសចិនបានប្រើប្រាស់ការ៉ុតឲ្យស្អិតជាប់ជាមួយតៃវ៉ាន់ជាយូរមកហើយ ដោយខ្លួនបានគំរាមកំហែងវាជាមួយនឹងលទ្ធភាពនៃការលុកលុយដោយយោធា។ ពិភពលោកបានមើលឃើញថា វិសាលភាពដែលទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្របានបែកបាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វានៅតែមិនច្បាស់ថាតើការទទួលយកទាំងនោះនៅតៃវ៉ាន់នឹងទៅជាយ៉ាងណាចំពោះសំណើដ៏ទូលំទូលាយរបស់ចិន។
កាលពីថ្ងៃពុធ លោក Wang Ting-yu សមាជិកសភាតៃវ៉ាន់មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងកាន់អំណាចបាននិយាយថា ផែនការធ្វើសមាហរណកម្មគឺជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់។
លោក Wang បាននិយាយនៅក្នុងសារជាវីដេអូដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែង ដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាលក្នុងការជំរុញគោលដៅរបស់ទីក្រុងប៉េកាំង នៅក្រៅប្រទេសថា “ប្រទេសចិនគួរតែគិតអំពីរបៀបដែលខ្លួនអាចថែរក្សាបំណុលអាក្រក់របស់ខ្លួនទៅវាល្អជាជាង ការបង្ករជំលោះជាមួយនឹងកោះតៃវ៉ាន់។
យ៉ាងណាមិញ ចំពោះគំនិតនៃការប្រែក្លាយ Fujian ឲ្យទៅជាតំបន់សម្រាប់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នាជាមួយតៃវ៉ាន់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឯកសារផ្លូវការរបស់ប្រទេសចិនក្នុងឆ្នាំ 2021 ប៉ុន្តែវាមិនបានផ្តល់ព័ត៌មានលម្អិតណាមួយនៅពេលនោះទេ។
កាលពីខែមិថុនា នៅពេលដែលមេដឹកនាំជាន់ខ្ពស់ចិនបានលើកឡើងពីផែនការសមាហរណកម្មនៅក្នុងវេទិកាមួយ ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់បានហៅសំណើនេះថា “គ្មានន័យ” និង “ឥតប្រយោជន៍” ដោយនិយាយថា វាមិនស្របតាមការរំពឹងទុកជាសាធារណៈរបស់តៃវ៉ាន់នោះទេ។
ក្នុងនោះផងដែរ CNN បានទាក់ទងទៅក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ ដើម្បីសុំការអត្ថាធិប្បាយ តែចំពោះលទ្ធផលគឺនូវមិនទាន់ទទួលបាននៅឡើយ។
សូមបញ្ជាក់ថា ខេត្ត Fujian ដែលជាខេត្តមួយមានប្រជាជនប្រមាណ 40 លាននាក់ គឺស្ថិតនៅភាគខាងលិចនៃច្រកសមុទ្រតៃវ៉ាន់ វាគឺជាខេត្តមួយដែលនៅជិតបំផុតជាមួយតៃវ៉ាន់ទាំងភូមិសាស្ត្រនិងវប្បធម៌។
ជនជាតិតៃវ៉ាន់ជាច្រើនគឺជាកូនចៅរបស់ជនអន្តោប្រវេសន៍ Fujian ដែលបានមកដល់កោះតៃវ៉ាន់ក្នុងរលកជាច្រើនសតវត្សមកហើយ ដោយនាំមកនូវគ្រាមភាសា ទំនៀមទម្លាប់ និងសាសនាដែលបង្កើតបានជាឆ្អឹងខ្នងនៃវប្បធម៌ប្រពៃណីក្នុងចំណោមប្រជាជនហានភាគច្រើនរបស់តៃវ៉ាន់។
ចំនែកឯបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចវិញ បានព្យាយាមជាយូរមកហើយដើម្បីប្រើប្រាស់ភាពជិតស្និទ្ធខាងភូមិសាស្រ្ត ប្រវត្តិសាស្ត្រ និងវប្បធម៌រវាងហ្វូជាន និងតៃវ៉ាន់ យកមកធ្វើជានុយសម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងសង្គមកាន់តែជិតស្និទ្ធ និងការបង្រួបបង្រួមជាយថាហេតុជាមួយកោះនេះ។
ការផ្តោតជាពិសេសនៃកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មរបស់ទីក្រុងប៉េកាំង គឺស្ថិតនៅលើកោះ Kinmen និង Matsu ដែលជាកោះដាច់ស្រយាលរបស់តៃវ៉ាន់ វាមានទីតាំងនៅជិត Fujian ជាងតៃវ៉ាន់ទៅទៀត ហើយវាបានចែករំលែកទំនាក់ទំនងដ៏រឹងមាំបំផុតជាមួយចិនដីគោកជាប្រវត្តិសាស្ត្រ។
នៅក្នុងសេចក្តីណែនាំកាលពីថ្ងៃអង្គារ ទីក្រុងប៉េកាំងបានសន្យាថានឹងបង្កើនល្បឿនបន្ថែមទៀតនៃការធ្វើសមាហរណកម្មរវាងទីក្រុង Xiamen និង Kinmen ដែលមានចម្ងាយតែប៉ុន្មានម៉ាយពីគ្នានោះ។
បច្ចុប្បន្ន ខ្សែបន្ទាត់ជួរមុខរវាងតៃវ៉ាន់ និង Kinmen បានប្រឈមមុខនឹងការវាយលុក និងការបាញ់ផ្លោងជាច្រើនដោយយោធាចិនក្នុងប៉ុន្មានឆ្នាំក្រោយនៃសង្គ្រាមស៊ីវិលចិន។
ហើយក្រុមប្រឹក្សាសន្តិសុខ ក៏បានគិតគូរទៅលើចំនុចខាងលើនេះ ដោយបង្វែរកោះ Kinmen ឲ្យទៅជាកន្លែងសម្រាប់កិច្ចចរចារវាងទីក្រុងប៉េកាំង-តៃប៉ិ វិញ គឺក្នុងគោលបំណង ដើម្បីកាត់”បន្ថយភាពតានតឹង”។