ហេតុអ្វី​បាន​ជា​អ៊ុយក្រែន​បង្កើន​ការ​វាយ​ប្រហារ​លើ​តំបន់​គ្រីមៀ?

បើយោងតាមអ្នកជំនាញរបស់ CNN កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ បានបង្ហាញថា អ៊ុយក្រែនបានបង្កើន ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក លើតំបន់គ្រីមៀខ្លាំងជាងគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលខ្លួនព្យាយាមដណ្តើមយកមកវិញ ដើម្បីបង្ហាញពីសញ្ញាជឿនលឿនជាលក្ខណៈយុទ្ធសាស្ត្រ និងជានិមិត្តរូប ក្នុងការប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលបានបញ្ចូលឧបទ្វីបមួយនេះកាលពីឆ្នាំ 2014 ។

តាមដានយើងតាមរយៈ Telegram CPN Daily

ទីក្រុង Kyiv បានបើកការវាយប្រហារយ៉ាងទូលំទូលាយ ទាំងលើមូលដ្ឋានទ័ពជើងទឹករុស្ស៊ីនៅ Sevastopol នៅព្រឹកថ្ងៃពុធ ដោយបាន បំផ្លាញកប៉ាល់ និងនាវាមុជទឹក ព្រមទាំងធ្វើឱ្យមនុស្ស ២៤ នាក់បានរងរបួស។ ការវាយប្រហារនេះបានធ្វើឲ្យអ្នកជំនាញយល់ថា វាគឺជាការវាយប្រហារដែលប្រកបដោយមហិច្ឆតាធំបំផុតរបស់ខ្លួនលើកំពង់ផែមួយនេះ បើគិតចាប់តាំងពីការឈ្លានពានពេញលក្ខណៈរបស់ទីក្រុងម៉ូស្គូបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ 2022កន្លងមក។

នៅយប់បន្ទាប់ ក្រសួងការពារជាតិរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១១ គ្រឿងលើតំបន់គ្រីមៀ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ក្រសួងក៏បាននិយាយផងដែរថា អុប័រគ្មានមនុស្សបើកនៅក្រោមទឹកចំនួន 5 គ្រឿងរបស់អ៊ុយក្រែន ត្រូវបានខ្លួនបំផ្លាញ ព្រោះវាមានបំណងនៅក្នុងការប៉ុនប៉ងវាយប្រហារនៅសមុទ្រខ្មៅកាលពីថ្ងៃព្រហស្បតិ៍។

ក្នុងនោះផងដែរ មន្ត្រីក្នុងតំបន់ក៏ត្រូវបង្ខំចិត្តបិទស្ពាន Kerch ដែលតភ្ជាប់ពីឧបទ្វីបគ្រីមៀទៅដីគោករុស្ស៊ីថែមទៀតផង។

ទន្ទឹមនឹងនោះមេដឹកនាំរបស់ ទីក្រុង Kyiv បានទទូចជាយូរមកហើយថា ពួកគេនៅតែមានចេតនាក្នុងការដណ្តើមយកទឹកដីទាំងអស់ដែលកាន់កាប់ដោយរុស្ស៊ី រួមទាំងគ្រីមៀ ផងដែរ។ ការផ្តោតអារម្មណ៍កាន់តែខ្លាំងរបស់ទីក្រុងគីវ នៅពេលនេះ គឺធ្វើឡើងនៅលើឧបទ្វីបគ្រីមៀនេះតែម្តង ហើយវាគឺជាការតស៊ូវាយលុករបស់អ៊ុយក្រែនក្នុងការកសាងសន្ទុះនៅជួរមុខ ដើម្បីឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនបានឃើញនូវវឌ្ឍនភាពរបស់អ៊ុយក្រែន។

បើយោងតាមទីភ្នាក់ងារដែលទៅយកព័ត៌មានផ្ទាល់ របស់ CNN មានមន្ត្រីយុទ្ធសាស្រ្តអ៊ុយក្រែនម្នាក់បាននិយាយប្រាប់ថា៖ ការកំណត់គោលដៅលើមូលដ្ឋានទ័ពជើងទឹក និងនាវារបស់រុស្ស៊ី វាគឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រក្នុងការវាយលុករបស់ទីក្រុងគីវ ដើម្បីអាចកាត់ផ្តាច់តំបន់គ្រីមៀ ចេញពីរុស្ស៊ី។

បើយោងតាមអ្នកជំនាញរបស់ CNN បានបង្ហាញថា ការផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅកាន់តំបន់គ្រីមៀទៀតសោត បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបានអនុញ្ញាតឱ្យ គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានលុបចោលនៅក្នុងខែកក្កដា។ ហើយបន្ទាប់ពីនោះមកកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ក៏ចាប់ផ្តើមបិទកំពង់ផែរបស់អ៊ុយក្រែន ដោយរារាំងការនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗ ដែលនាំឲ្យមានការគំរាមកំហែងដល់សន្តិសុខស្បៀងលើពិភពលោក។

គួរបញ្ជាក់ថា រុស្ស៊ីតែងតែវាយប្រហារមកលើកំពុងផែធំៗរបស់អ៊ុយក្រែនជាញឹកញាប់ ព្រមទាំងមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ មកលើកន្លែងស្តុកគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅ Odesa ថែមទៀតផង ។ បើទោះជាយ៉ាងណាក្តី តាមរយៈការបើកការវាយប្រហារតបតរបស់ទីក្រុងគីវ ទៅលើរុស្ស៊ីវិញ គឺបានត្រឹមតែការវាយឆ្មក់ទៅលើនាវាចម្បាំងរបស់រុស្ស៊ីនៅឯសមុទ្រខ្មៅ និងមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Sevastopol តែប៉ុណ្ណោះ ព្រោះប្រទេសអ៊ុយក្រែនជឿថា អ្វីទាំងនេះវាគឺជាការកំណត់សក្តានុពលប្រតិបត្តិការរបស់កងទ័ពជើងទឹករបស់រុស្ស៊ី។

Reporter:
scroll to top