ចិន និង​ឥណ្ឌា គឺជាប្រទេស​នាំ​មុខគេ ខាង​វិបត្តិ​វារី​អគ្គិសនី​ធំ​បំផុត​នៅ​អាស៊ី​

ការផលិតថាមពលវារីអគ្គិសនីនៅទ្វីបអាស៊ីបានធ្លាក់ចុះក្នុងអត្រាលឿនបំផុត នាពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ ហើយវាបានកើតឡើងស្របពេលដែលប្រទេសចិន និងឥណ្ឌា កំពុងតែជួបនូវវិបត្តិសេដ្ឋកិច្ច។ ចំពោះបញ្ហានេះផងដែរ វាបានបង្ខំឱ្យនិយតករថាមពលបានព្យាយាមទប់ទល់នឹងតម្រូវការអគ្គិសនី ក្រោមហេតុផលមួយថា ដោយសារតែអាកាសធាតុមានភាពមិនប្រក្រតី តែក្នុងករណីនេះ វាក៏បង្ករឲ្យអ្នកប្រើប្រាស់កាន់តែពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលកាន់ច្រើនជាងមុនជាងមុនទៅទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ កាលពី ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រទេសទាំងពីរខាងលើនេះ គឺស្ទើរតែ 3/4 នៃការផលិតថាមពលនៅក្នុងអាស៊ី ហើយក៏ជាប្រទេសដែលមានការបំភាយឧស្ម័នកម្រិតតិចតួចបំផុត ព្រោះពួកគេបានប្រើប្រាស់នូវថាមពលដែលអាចកកើតឡើងវិញ ផ្ទុយទៅវិញពួកគេទាំងពីរនេះ ក៏ជាអ្នកបង្កើតការខ្វះខាតនៃថាមពលវារីអគ្គិសនីផងដែរ។

សេដ្ឋកិច្ចសំខាន់ៗនៅអាស៊ីបាន ប្រឈមមុខនឹងការខ្វះខាតថាមពល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារលក្ខខណ្ឌអាកាសធាតុរួមទាំង កំដៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំងមកលើតំបន់ធំៗ នៃភាគខាងជើងប្រទេសចិន និងវៀតណាម ក៏ដូចជានៅភាគខាងកើត និងខាងជើងរបស់ប្រទេសឥណ្ឌា។

បើយោងតាមរបាយការណ៍មួយបានបង្ហាញថា រយៈពេលចុងក្រោយនេះការប្រើប្រាស់ឥន្ធនៈបំពុលកាន់តែមានការកើនឡើងខ្ពស់ជាងមុន ពោលគឺជាធ្យូងថ្ម ដើម្បីបំពេញបន្ថែមលើតម្រូវការនៃអគ្គិសនី ដែលមានការកើនឡើង តែកង្វះការផ្គត់ផ្គង់ ហើយវាគឺជាកក្តាដែលពិភពលោកព្រួយបារម្មណ៍ អំពីការឡើងកំដៅនៃផែនដី ដោយសារការបំភាយឧស្ម័ន។ 

ប្រភពមួយបាននិយាយថា ទិន្នផលថាមពលវារីអគ្គិសនីនៅអាស៊ីបានធ្លាក់ចុះ 17.9% ក្នុងអំឡុងពេលប្រាំពីរខែរហូតដល់ខែកក្កដា វាគឺជាទិន្នន័យបានមកពីអ្នកគិតថាមពល Ember។ ពួកគេបានបង្ហាញថា នាពេលនេះថាមពលដែលប្រើដោយឥន្ធនៈហ្វូស៊ីលបានកើនឡើងដល់ 4.5% ។

 លោក Carlos Torres Diaz នាយកថាមពល និងថាមពលរបស់ Rystad Energy បាននិយាយថា ទោះបីជាមានការរីកចម្រើនខ្លាំងនៅក្នុងការផលិតថាមពលពន្លឺព្រះអាទិត្យ និងខ្យល់នៅក្នុងទ្វីបអាស៊ីក៏ដោយ តែការផ្គត់ផ្គង់ពីរោងចក្រថាមពលកំដៅដោយឥន្ធនៈហ្វូស៊ីលក៏បានកើនឡើងដូចគ្នាដែរនៅឆ្នាំនេះ ហើយការថយចុះយ៉ាងកំហកនៃការបង្កើតវារីអគ្គិសនីនេះហើយ ដែលជាមូលហេតុចម្បង ដែលជំរុញឲ្យមនុស្សងាកទៅរកទីផ្សារឧស្ម័ន។

 “រលកកំដៅខ្លាំង និងអូសបន្លាយនៅទូទាំងតំបន់ បានបណ្តាលឱ្យមានកម្រិតអាងស្តុកទឹកទាប និងតម្រូវការសម្រាប់ប្រភពថាមពលជំនួសដើម្បីជួយបំពេញតម្រូវការ” ។

ការផលិតវារីអគ្គីសនីរបស់ប្រទេសចិនក្នុងអំឡុងពេលប្រាំបីខែចុងខែសីហា បានធ្លាក់ចុះក្នុងអត្រាខ្ពស់ខ្លាំងបំផុត បើយើងគិតចាប់តាំងពីឆ្នាំ 1989 មក។ បើយោងតាមទិន្នន័យរបស់អ្នកវិភាគបានបង្ហាញថា ការធ្លាក់ចុះ បានកើនឡើងរហូតដល់ 15.9% ។

ចំនែកឯនៅក្នុងប្រទេសឥណ្ឌាវិញ ការផលិតថាមពលវារីអគ្គិសនីបានធ្លាក់ចុះ 6.2% ក្នុងអំឡុងពេលប្រាំបីខែគិតត្រឹមខែសីហា ការធ្លាក់ចុះនេះគឺកើតឡើងចាប់តាំងពីឆ្នាំ 2016មក ។ ចំពោះទិន្នផលថាមពលរបស់វាទៀតសោតគឺបានធ្លាក់ចុះដល់ 9.2% ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល 19 ឆ្នាំក្រោយ នេះបើយោងតាមការវិភាគទិន្នន័យរបស់រដ្ឋាភិបាល។

គួរបញ្ជាក់ថាបច្ចុប្បន្នប្រទេសចិនបានបង្កើតភាពខ្វះខាតវារីអគ្គិសនី ខណៈដែលតម្រូវការថាមពលខ្ពស់ជាងការផលិត ហេតុដូចនេះការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល គឺត្រូវបានកើនឡើងដល់ 6.1% ក្នុងរយៈពេលប្រាំបីខែរហូតដល់ខែសីហា ទន្ទឹមនឹងនោះឥណ្ឌាដែលជាប្រទេសជិតខាងដីគោកក៏បានបង្កើនទិន្នផលថាមពលដែលប្រើដោយឥន្ធនៈហ្វូស៊ីលរហូតដល់ 12.4% បើយោងតាមពីទីភ្នាក់ងាររបស់ប្រទេសសិង្ហបុរី។

scroll to top