គ្មានអ្វីត្រូវបានបញ្ជាក់អំពីការបន្តកុងត្រារបស់ BLACKPINK នោះទេ នេះបើយោងតាមក្រុមហ៊ុនគ្រប់គ្រងរបស់ផលិតកម្ម quartet គឺ YG Entertainment កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ដោយមានការបដិសេធរបាយការណ៍ក្នុងស្រុកដែលថា Rose គឺជាសមាជិកតែមួយគត់ដើម្បីរក្សាភាពជាដៃគូជាមួយនឹង YG Entertainment ក្នុងនោះក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងស្ថិតក្នុងការចរចាជាមួយសមាជិកដទៃទៀត។
កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មានកូរ៉េ Daily Sports Seoul បានរាយការណ៍ថា សមាជិក BLACKPINK បីនាក់ទៀតគឺ Jennie, Jisoo និង Lisa – នឹងចូលរួមជាមួយភ្នាក់ងារថ្មី ដោយមិនបន្តកុងត្រាជាមួយនឹង YGនោះទេ ។ សារព័ត៌មានមួយនេះបានបន្ថែមទៀតថា Jisoo និង Lisa នឹងទទួលបានប្រាក់រាប់សិបពាន់លានវ៉ុន ជាការទូទាត់លើការចុះកុងត្រាថ្មី ប៉ុន្តែសមាជិកក្រុមនារី K-Pop មួយនេះកំពុងពិភាក្សាគ្នាថា តើពួកគេនឹងអាចសម្តែងជា BLACKPINK ក្នុងរយៈពេលប្រាំមួយខែ ក្នុងមួយឆ្នាំបានទៀតឬយ៉ាងណា បើទោះបីជាសមាជិតមួយចំនួនបានចាកចេញពីផលិតកម្ម YG ក៏ដោយនោះ។
បើយោងតាមប្រភពខាងលើ បាននិយាយទៀតថា ឆ្នាំនេះ គឺជាខួបលើកទី 7 នៃការបង្ហាញខ្លួនលើកដំបូងរបស់ BLACKPINK ដែលបានមកដល់ឆាក K-pop ក្នុងខែសីហា ឆ្នាំ 2016។ ដោយសារឈ្មោះក្រុមមួយនេះ វាជាឈ្មោះដ៏ល្បីល្បាញមួយនៅក្នុងពិភព K-pop ហើយស្ទើរតែគ្រប់មជ្ឈដ្ឋានខាងក្នុងឧស្សាហកម្មបច្ចុប្បន្ន កំពុងសម្លឹងមើលពីអនាគតរបស់ ក្រុមនារីមួយនេះ។
ភាពមិនប្រាកដប្រជាជុំវិញក្រុម BLACKPINK បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ YG Entertainment ព្រោះថាតម្លៃភាគហ៊ុនរបស់ខ្លួននាពេលថ្មីៗនេះបានធ្លាក់ចុះរហូតដល់ 66,100 វ៉ុន (49.5 ដុល្លារ) នៅព្រឹកថ្ងៃសុក្រ ការធ្លាក់ចុះគឺស្មើរនឹង 4.48 ភាគរយបើគិតត្រឹមពីរថ្ងៃមុន។
BLACKPINK ដែលល្បីល្បាញដោយសារបទ “How You Like That” (2020) ថ្មីៗនេះ បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកទីពីររបស់ខ្លួនដោយរលូត នេះជាដំណើរទេសចរណ៍ពិភពលោកដ៏ធំបំផុតមិនធ្លាប់មានសម្រាប់ក្រុមចម្រៀងនារី K-pop ពីមុនមក ចំពោះការប្រគុំតន្ត្រីនេះផងដែរ វាបានទាក់ទាញអ្នកទស្សនាការប្រគុំតន្ត្រីប្រមាណ 1.8 លាននាក់នៅទូទាំងពិភពលោក។