ក្រុមហ៊ុន Intel (INTC.O) ត្រូវរងការផាកពិន័យជាប្រាក់ចំនួន 376 លានអឺរ៉ូ (400 លានដុល្លារ) កាលពីថ្ងៃសុក្រទី ២២ ខែកញ្ញា ក្នុងករណីប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុប ដែលផ្តើមចេញពីការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតបន្ទះសៀគ្វីរបស់សហរដ្ឋអាមេរិកកាលពីជិត 2 ទសវត្សរ៍មុន ដោយក្រុមហ៊ុនមួយនេះបានរារាំងគូប្រជែងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ការផាកពិន័យជាកំណត់ត្រាដំបូងចំនួន 1.06 ពាន់លានអឺរ៉ូក្នុងឆ្នាំ 2009 សម្រាប់បទល្មើស និងការអនុវត្តផ្សេងទៀត តែវាត្រូវបានលុបចោលទៅវិញកាលពីឆ្នាំមុន ក្រោមការអនុម័តរបស់តុលាការទូទៅដែលមានមូលដ្ឋាននៅលុចសំបួ ដែលជាតុលាការខ្ពស់បំផុតទីពីររបស់អឺរ៉ុប។
ទោះជាយ៉ាងណាក៏ដោយ តុលាការបានយល់ព្រមជាមួយគណៈកម្មការអឺរ៉ុបថា Intel បានវាយគូប្រជែងដោយខុសច្បាប់នៅក្នុងទីផ្សារសេរី ដែលជំរុញឱ្យក្រុមអ្នកឃ្លាំមើលការប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុប បង្ខំចិត្តត្រូវបើកសំណុំរឿងមួយនេះឡើងវិញ។
ចំពោះសេចក្តីសម្រេចកាលពីឆ្នាំ 2009 បានចោទប្រកាន់ Intel ថា បានរារាំងគូប្រជែង Advanced Micro Devices (AMD.O) ដោយខុសច្បាប់។
ហើយកាលពីថ្ងៃសុក្រនេះ ក្រុមឃ្លាំមើលសហភាពអឺរ៉ុបបាននិយាយថា ខ្លួនបានដាក់ការផាកពិន័យឡើងវិញសម្រាប់ការអនុវត្តនៅចន្លោះខែវិច្ឆិកា ឆ្នាំ 2002 និងខែធ្នូ ឆ្នាំ 2006 នៅពេលដែល Intel បានបង់ប្រាក់ឱ្យក្រុមហ៊ុន HP (HPE.N) , Acer (2353.TW) និង Lenovo (0992.HK) ដើម្បីទាក់ទាញទឹកចិត្ត។
គណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការទូទៅបានបង្ហាញថា Intel គឺជាជាក្រុមហ៊ុនដែលរំលោភលើទីផ្សារពិភពលោក ដោយភាពលេចធ្លោ ហើយវាពិតជាល្មើសនឹងច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប” ។
ខាងក្រុមហ៊ុន Intel បាននិយាយថា ខ្លួនកំពុងវាយតម្លៃលើជម្រើសរបស់អ្នកប្រើប្រាស់។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងវិភាគការសម្រេចចិត្ត និងចំនួនទឹកប្រាក់នៃការផាកពិន័យ ដើម្បីកំណត់ពីហេតុផលដែលអាចកើតឡើង ព្រមទាំងការរំពឹងទុកនៃភាពជោគជ័យនៃការប្តឹងឧទ្ធរណ៍ទៅកាន់តុលាការអឺរ៉ុប” ។
បច្ចុប្បន្ន Intel កំពុងរង់ចាំការយល់ព្រមពីគណៈកម្មការ លើការអនុម័តនៃទឹកប្រាក់ប្រមាណជិត 10 ពាន់លានអឺរ៉ូ នៅក្នុងការឧបត្ថម្ភធនរបស់រដ្ឋអាល្លឺម៉ង់ ដើម្បីសាងសង់កន្លែងផលិតបន្ទះឈីបនៅក្នុងប្រទេសអាល្លឺម៉ង់។
គួរបញ្ជាក់ថា គណៈកម្មការបានប្តឹងឧទ្ធរណ៍លើផ្នែកផ្សេងទៀតនៃសេចក្តីសម្រេចរបស់តុលាការទូទៅកាលពីឆ្នាំមុន ដែលទាក់ទងនឹងការបង្វិលសងតាមលក្ខខណ្ឌដែលផ្តល់ដោយ Intel នៅតុលាការយុត្តិធម៌សហភាពអឺរ៉ុប ដែលជាតុលាការកំពូលរបស់អឺរ៉ុប។