ប្រទេសថៃមានគោលដៅដ៏ពេញនិយមមួយ ជាយូរមកហើយក្នុងចំណោមអ្នកទេសចរណ៍ និងអ្នកធ្វើដំណើរដែលស្នាក់នៅយូរ រួមទាំងជនបរទេស និងអ្នកចូលនិវត្តន៍ជាដើម នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។
បច្ចុប្បន្នប្រទេសថៃ គឺជាប្រទេសមួយដែលសម្បូរទៅដោយអ្នកវិនិយោគចម្រុះជាតិសាសន៍កាន់តែច្រើនឡើង ដែលបង្កើតបានជាការិយាល័យក្រុមហ៊ុន និងមជ្ឈមណ្ឌលផលិតកម្មនៅក្នុងស្រុកបានរីកដុះដាល វាជាហេតុនាំឲ្យប្រទេសមួយនេះកំពុងទាក់ទាញពលករបរទេសដូចគ្នា។
ឥឡូវនេះផងដែរប្រទេសថៃកំពុងតែអភិវឌ្ឍនទៅលើទីក្រុងឧស្សាហកម្ម តំបន់ឆ្នេរ និងទីប្រជុំជនភ្នំ ដែលសាងសង់សម្រាប់សហគមន៍ជនបរទេស ជាពិសេសជនបរទេសចូលនិវត្តន៍។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2023 ប្រទេសថៃមានជនបរទេសបានកើនឡើងដល់ 156,596 នាក់ ដែលក្នុងនោះជាងពាក់កណ្តាលរស់នៅក្នុងទីក្រុងបាងកក នេះបើយោងតាមក្រុមហ៊ុន Colliers Thailand និងនាយកដ្ឋានការងារ។
ចំពោះជនជាតិកំពូលទាំងបីវិញ គឺជនជាតិជប៉ុន ចិន និងឥណ្ឌាក្នុងឆ្នាំ 2022 ខណៈដែលរបាយការណ៍បង្ហាញថា ជនជាតិចិនកាន់តែច្រើនកំពុងបញ្ជាទិញខុនដូក្នុងប្រទេសថៃ។
ខាងអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ខ្លួននឹងលះបង់គ្រប់យ៉ាង ដើម្បីឲ្យឆ្នាំ 2024 ទទួលបានភ្ញៀវជនបរទេសកាន់តែច្រើន។ លោកស្រី Thapanee Kiatphaibool អភិបាល TAT បាននិយាយថា ទីភ្នាក់ងារកំពុងរៀបចំសិទ្ធិសម្រាប់ជនបរទេស រួមទាំងអត្ថប្រយោជន៍ដែលពួកគេបានស្នើសុំជាច្រើនឆ្នាំកន្លងមកមានដូចជា៖ ការបញ្ចុះថ្លៃចូលឧទ្យានជាតិ និងការទាក់ទាញផ្សេងៗទៀតក្នុងអត្រាដូចគ្នាទៅនឹងជនជាតិថៃដែរ។
លោកស្រី Thapanee បាននិយាយថា ឆ្នាំនេះយើងនឹងប្រារព្ធពិធីមួយសម្រាប់ជនបរទេស ដែលអនុញ្ញាតឲ្យពួកគេអាចចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយដើម្បីបង្ហាញពីការងារ ព្រោះវាគឺជាកន្លែងដែលមានការរួមបញ្ចូលគ្នារវាងការងារ និងវិស្សមកាល ដោយយើងសង្កត់ធ្ងន់លើបរិយាកាសការងារតែមួយគត់នៅទីនេះ។
ចំពោះទីតាំងដែលយើងនឹងប្រព្រឹត្តគឺធ្វើនៅលើរមណីយដ្ឋានចំនួនបីដែលនៅស៊ូរ៉ាត់ថានីរួមមាន កោះសាមុយ កោះផាន់ណាន និងកោះតាវ ហើយយើងនឹងបម្រើពួកគេទាំងនោះឲ្យបានល្អ ដើម្បីឲ្យពួកគេសរសេរពីបទពិសោធន៍ល្អដោយផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមនានា។
លោក Ratchaporn Poolsawadee ប្រធានសមាគមទេសចរណ៍កោះ Samui មានប្រសាសន៍ថា “ភ្ញៀវដែលស្នាក់នៅរយៈពេលយូរ និងកម្មករពីចម្ងាយត្រូវបានទាក់ទាញដោយធម្មជាតិដ៏ស្រស់ស្អាត និងវប្បធម៌ក្នុងស្រុក ក៏ដូចជាប្រភេទកន្លែងស្នាក់នៅផ្សេងៗគ្នាក្នុងតម្លៃជាច្រើនជម្រើសផ្សេងៗគ្នា។
លោកបាននិយាយថា កោះទាំងបីខាងលើនេះ វាជាជម្រករបស់ប្រជាជនឌីជីថលប្រមាណ ១០.០០០-១៥.០០០ នាក់ ដែលមានទិដ្ឋាការទេសចរណ៍ និងទិដ្ឋាការដែលមិនមែនជាជនអន្តោប្រវេសន៍។
លោកបានមានប្រសាសន៍ទៀតថា “អ្នកដើរទាន់សម័យឌីជីថល ពួកគេគឺជាភ្ញៀវដែលមានគុណភាពខ្ពស់ជាងគេ ហើយពួកគេទាំងនោះគឺជាអ្នកដែលជួយបញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចនៃកោះនេះយ៉ាងពិតប្រាកដ ខណៈដែលពួកគេចំណាយច្រើនជាងអ្នកស្រុក និងជួយបំពេញទីផ្សារក្នុងរដូវកាលដែលមានអ្នកទេសចរតិចតួច” ។ យ៉ាងណាមិញសម្រាប់ទីផ្សាទេសចរណ៍ថៃ អាចទទួលបានប្រាក់ចំនូលខ្ពស់ ជាងគេនោះ ភាគច្រើនទទួលបានពីភ្ញៀវជនជាតិរុស្ស៊ី អង់គ្លេស និងជនជាតិបារាំងជាដើម។
សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យជនជាតិរុស្ស៊ីជាច្រើន ត្រូវធ្វើដំណើរទៅរស់នៅក្នុងប្រទេសថៃដោយស្នាក់នៅយូរជាងធម្មតាព្រោះពួកគេអាចធ្វើការពីចម្ងាយបាន។
យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បាននិយាយថា ជនជាតិរុស្ស៊ីបានជាប់ក្នុងចំណាត់ថ្នាក់លេខ 2 សម្រាប់ការផ្ទេរខុនដូទូទាំងប្រទេសក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ 2023 ដែលមាន 702 យូនីត ហើយវាមានតម្លៃ 2.55 ពាន់លានបាត។
លោកបានមានប្រសាសន៍ថា ទាក់ទងនឹងគ្រឿងបរិក្ខារ ចំនួនលំនៅដ្ឋាន ហាងកាហ្វេ និងកន្លែងធ្វើការរួមគ្នាកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដើម្បីបំពេញតម្រូវការកើនឡើងពីអ្នកកាន់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ និងមិនមែនជាជនអន្តោប្រវេសន៍។
ទោះបីជាយ៉ាងណាក៏ដោយ លោក Ratchaporn បានសារភាពថា ក្នុងនោះក៏មានបញ្ហាជាមួយមនុស្សស្នាក់នៅលើសទិដ្ឋាការរបស់ពួកគេផងដែរ។
ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ យើងបានជំរុញឲ្យអាជ្ញាធរបង្កើនវិធានការសន្តិសុខបន្ថែមទៀត។