ក្រុហ៊ុនអចលនទ្រព្យ Evergrande កំពុងតែទប់ទល់នឹងការដួលរលំ

ក្រុមអ្នកអភិវឌ្ឍន៍របស់ចិនដែលកំពុងតែជួបបញ្ហាបាននិយាយកាលពីថ្ងៃអាទិត្យថា ផែនការ របស់ក្រុមហ៊ុន Evergrande ក្នុងការរៀបចំឡើងវិញនូវបំណុលដ៏ធំរបស់ខ្លួនគឺមានបញ្ហាដោយសារតែការស៊ើបអង្កេតបទប្បញ្ញត្តិទៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារហុងកុង បាននិយាយប្រាប់បណ្តាញរបស់ស៊ីអិនអិន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការប្រកាសក្រុមហ៊ុន Evergrande បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនអាចបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការចេញលើកំ​ណត់ចំណាំថ្មី ដែលសំដៅលើមូលបត្ររយៈពេលខ្លី ឬមធ្យមនោះទេ ដោយសារតែក្រុមហ៊ុន Hengda Real Estate Group កំពុងរងនូវការស៊ើបអង្កេត។

គួរបញ្ជាក់ថា កាលពីខែមុនក្រុមហ៊ុន Hengda Real Estate Group ដែលជាអង្គភាពលេចធ្លោរបស់ Evergrande នៅក្នុងប្រទេសចិនដីគោកបាននិយាយថា ក្រុមហ៊ុនត្រូវបាន ស៊ើបអង្កេត ដោយនិយតករមូលបត្រ ដោយសារតែមានការសង្ស័យថាមានការរំលោភលើតម្រូវការក្នុងការបង្ហាញ ព័ត៌មានដល់វិនិយោគិន។

បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យដ៏ធំទី២របស់ចិនមួយនេះបាននិយាយថា ប្រសិនបើការរៀបចំរចនាសម្ព័ន្ធឡើងវិញបរាជ័យ ហើយ Evergrande មិនអាចឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយម្ចាស់បំណុលបាននោះ ក្រុមហ៊ុនយើងអាចប្រឈមនឹងការរំលាយចោល ដោយជាការលក់ទ្រព្យសកម្មទាំងអស់ បន្ទាប់មកយើងក៏បញ្ឈប់ប្រតិបត្តិការទាំងអស់។

ឥឡូវនេះភាគហ៊ុនរបស់ Evergrande កាលពីថ្ងៃច័ន្ទការបិទបញ្ជី បានការធ្លាក់ចុះច្រើនជាង 21% ទៅទៀតនៅក្នុងទីក្រុងហុងកុង ហើយវាក៏ជះឥទ្ធិពលដល់ទីផ្សាភាគហ៊ុនរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនផ្សេងទៀតផងដែរ។

កាលពីមុនក្រុមហ៊ុនអចលនទ្រព្យធំជាងគេទីពីររបស់ប្រទេសចិន Evergrande បានខកខានកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនចំពោះម្ចាស់បំណុលនៅចុងឆ្នាំ 2021 ដោយបញ្ឆេះវិបត្តិក្នុងវិស័យអចលនទ្រព្យ ដែលធ្វើឲ្យជះឥទ្ធិពលដល់វស័យសេដ្ឋកិច្ចកាន់តែទូលំទូលាយ។ អតីតមន្ត្រីចិនម្នាក់បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសចិនមាន អចលនទ្រព្យទំនេរ គ្រប់គ្រាន់ សម្រាប់លំនៅដ្ឋានច្រើនជាងចំនួនប្រជាជនសរុបចំនួន 1.4 ពាន់លាននាក់ទៅទៀត។

ចាប់តាំងពីការខកខានមក Evergrande មានបំណុលសរុបចំនួន 328 ពាន់លានដុល្លារនៅចុងខែមិថុនា – វាជាទិន្នន័យដែលបានបង្ហាញពីផែនការរាប់ពាន់លានដុល្លារដើម្បីបង្កើតសន្តិភាពជាមួយម្ចាស់បំណុលអន្តរជាតិរបស់ខ្លួន ហើយថ្មីៗនេះក្រុមហ៊ុនអចលនទ្រព្យមួយនេះបានដាក់ពាក្យសុំ ការការពារការក្ស័យធន នៅសហរដ្ឋអាមេរិកថែមទៀតផង។

ការប្រកាសនេះគឺធ្វើឡើងកាលពីថ្ងៃអាទិត្យ គឺបន្ទាប់ពីក្រុមហ៊ុន Evergrande បានបានលុបចោល កិច្ចប្រជុំសំខាន់ៗជាមួយម្ចាស់បំណុលរបស់ខ្លួន ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលនៅឯនាយសមុទ្រឡើងវិញ ក្រោមហេតុផលមួយថា ក្រុមហ៊ុនបានខកចិត្តចំពោះការលក់អចលនទ្រព្យក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

មន្ត្រី និងអ្នកវិនិយោគចិនសង្ឃឹមថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលរង់ចាំជាយូរមកហើយនឹងជួយស្ដារទំនុកចិត្តនៅក្នុងឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសចិន ដែលធ្លាប់មានរហូតដល់មួយភាគបីនៃផលិតផលក្នុងស្រុកសរុប។

តែបើទោះជាយ៉ាងនេះក្តីនៅក្នុងការអាប់ដេតចុងក្រោយរបស់ក្រុមហ៊ុនកាលពី  ខែមេសា Evergrande បានសារភាពថា ផែនការនេះរបស់ខ្លូននៅតែខ្វះខាតការគាំទ្រពីក្រុមម្ចាស់បំណុលសំខាន់ៗ។ ដូច្នេះទើបអ្នកជំនាញខាងសេដ្ឋកិច្ចបាននិយាយថា ការក្ស័យធនរបស់ក្រុមហ៊ុនអចលនទ្រព្យ ប្រហែលគ្រាន់តែជាការចាប់ផ្តើមនៃវិបត្តិអចលនទ្រព្យរបស់ប្រទេសចិនតែប៉ុណ្ណោះ។

Reporter:
scroll to top