ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃអង្គា របានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលអង្គុយក្នុងកូដកម្មការងារ ដោយឈរជាមួយកម្មករនៅជាយក្រុង Detroit នៅពេលដែលពួកគេបានឈានចូលសប្តាហ៍ទីពីរនៃកូដកម្មរបស់ខ្លួនដើម្បីស្វែងរកប្រាក់ឈ្នួលខ្ពស់ និងការផ្លាស់ប្តូរផ្សេងទៀតពីក្រុមហ៊ុនផលិតរថយន្តកំពូលទាំងបីរបស់ប្រទេសមហាលអំណាចមួយនេះ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣។
លោក Biden បាននិយាយក្នុងអំឡុងពេលឈប់សម្រាកខ្លីរបស់គាត់ គឺដើម្បីសួរសុខទុក្ខកម្មករដើរដង្ហែរថា “មនុស្សទាំងអស់នោះគួរតែទទួលបានការឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀត” ។ ឥឡូវនេះ “តោះទៅយកមកវិញនូវអ្វីដែលយើងបាត់បង់?
កម្មករដែលកំពុងតែស្វែងរកការដំឡើងប្រាក់បៀវត្សរ៍ 40% ក្នុងមួយសប្តាហ៍ដែលពួកគេបានធ្វើការ 32 ម៉ោង ឬច្រើនជាងនេះ ដោយពួកគេបានលើកយកប្រាក់ចំណេញពីក្រុមហ៊ុនថាជាហេតុផល។
នៅក្នុងនោះផងដែរ ក្រុមអ្នកយកព័ត៌មានបានសង្កេតឃើញថា លោក Biden ពិតជាមានការប្រយ័ត្នប្រយែងខ្ពស់បំផុត ក្នុងការមិននិយាយជាសាធារណៈនូវការទាមទារជាក់លាក់របស់ពួកគេ ដែលគាត់គ្រាន់តែសម្តែងការគាំទ្រក្នុងកម្រិតមួយតែប៉ុណ្ណោះ ដោយលោកគ្រាន់តែមានប្រសាសន៍ថា លោកគឺជាមនុស្សម្នាក់ដែលគាំទ្រសិទ្ធិធ្វើកូដកម្មរបស់កម្មករ។
នៅក្នុងកំឡុងពេលនៃការចូលរួមធ្វើកូដកម្មរបស់លោក Joe Biden គេបានចាប់អារម្មណ៍លើសំនួរអ្នកអ្នកកាសែតកាលពីថ្ងៃអង្គារ បានសួរលោកថា តើគាត់ជឿថាកម្មករគួរតែទទួលបានការកើនឡើង ៤០ ភាគរយឬអត់ លោក Joe Biden បានឆ្លើយតបវិញថា សម្រាប់រូបខ្ញុំ ខ្ញុំគិតថា ពួកគេគួរតែអាចចរចាបានសម្រាប់រឿងមួយនេះ។
លោក Shawn Fain ប្រធាន UAW បាននិយាយទៅកាន់ការលើកទឹកចិត្តរបស់កម្មករថា “សូមអរគុណលោកប្រធាន ដែលបានមកចូលរួម”។ លោកបាននិយាយបន្តថា យើងធ្វើត្រឹមត្រូវតាមវណ្ណៈជាកម្មករ អ្នកអាចទុកអ្វីដែលនៅសល់មកឱ្យយើង ព្រោះយើងនឹងថែរក្សាអាជីវកម្មនេះ។ យើងសង្ឈឹមថាយើងនឹងទទួលបានយុត្តិធម៌ពីសង្គម សម្រាប់សមាជិកទាំងអស់របស់យើង”។
គួរបញ្ជាក់ថា ក្រុមហ៊ុន General Motors ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗទាំងបី បានជៀសវាងការអត្ថាធិប្បាយដោយផ្ទាល់លើរូបរាងរបស់លោក Biden ប៉ុន្តែពួកគេបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “ការផ្តោតអារម្មណ៍របស់យើងមិនផ្តោតលើនយោបាយទេ ប៉ុន្តែក្រុមហ៊ុននៅតែបន្តការចរចាដោយស្មោះត្រង់ជាមួយថ្នាក់ដឹកនាំ UAW ដើម្បីឈានដល់កិច្ចព្រមព្រៀងឱ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើបាន។”
សហជីពទាមទារសមាជិកជាង ៤០ ម៉ឺននាក់ បានចង្អុលទៅការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ចំណេញរបស់ក្រុមហ៊ុន និងប្រាក់ខែនាយកប្រតិបត្តិ ប៉ុន្តែ ចំពោះកម្មករមានការកើនឡើងប្រាក់ឈ្នួលតិចតួចប៉ុណ្ណោះ។
ទន្ទឹមនឹងនោះអតីតប្រធានាធិបតីជួរមុខរបស់គណបក្សសាធារណរដ្ឋ គឺ លោក Donald Trump គ្រោងនឹងប្រមូលផ្តុំគ្នានៅឯរោងចក្រ nonunion មួយនៅជិតក្រុង Detroit នៅថ្ងៃពុធ ជំនួសឱ្យការចូលរួមក្នុងការជជែកដេញដោលបឋមរបស់ប្រធានាធិបតីសាធារណរដ្ឋជាលើកទីពីរនៅថ្ងៃនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Donald Trump បានច្រានចោលការធ្វើដំណើររបស់លោក Biden នៅទីក្រុង Detroit ។
ដោយលោក Donald Trump បាននិយាយថា “នេះគ្មានអ្វីក្រៅតែពី គោលនយោបាយ ឆ្កួតៗឥតបានការ របស់ Crooked Joe Biden ដើម្បីបង្វែរអារម្មណ៍ និងបញ្ឆេះប្រជាជនអាមេរិកពីគោលនយោបាយ Bidenomics ដ៏មហន្តរាយរបស់ខ្លួននោះទេ ហើយវាក៏នាំឱ្យមានវិបត្តិសេដ្ឋកិច្ចបានកើនឡើងនៅទូទាំងប្រទេស” ។
ការរិៈគន់របស់អតីតប្រធានាធិបតីរូបនេះ បាននាំឲ្យសេតវិមានបដិសេធ ដោយលើកហេតុផលថា ចាប់តាំងពីលោក Biden ចូលកាន់តំណែង “សេដ្ឋកិច្ចអាមេរិកបានបន្ថែមការងាររថយន្តចំនួន 235,000 ច្រើនជាងការងាររថយន្តច្រើនជាងបួនដងក្នុងមួយខែ (និងជាងប្រាំដងនៃការងារផលិតរថយន្តក្នុងមួយខែ) ដូចកាលពីមុន ការគ្រប់គ្រង, មុនកូវីដ។ វាគឺជាសមត្ថផល ក្នុងអណត្តិរបស់លោក Joe Biden។