នៅក្នុងទីក្រុងវ៉ាស៊ីនតោន មានបុគ្គលិកព្រឹទ្ធសភាម្នាក់បាននិយាយប្រាប់អ្នកយកព័ត៌មាន Reuters នៅថ្ងៃពុធទី 27 ខែកញ្ញាថា ពួក Hacker ជនជាតិចិនបាន Hack ចូលទៅក្នុងគណនីអ៊ីមែល ក្រុមហ៊ុន Microsoft រាប់ម៉ឺនគណនី ដែលជារបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ក្នុងសន្និសីទខ្លីមួយដែលមានការចូលរួមដោយមន្ត្រី IT របស់ក្រសួងការបរទេសបាននិយាយថា មន្ត្រី IT បានប្រាប់សមាជិកសភាថា អ៊ីមែលចំនួន 60,000 គណនី ត្រូវបានគេលួចចូលទៅប្រមូលទិន្នន័យពីគណនីរបស់ក្រសួងការបរទេសចំនួន១០ រូប ។ ប៉ុន្តែក្នុងចំណោមមន្ត្រីចំនួន៩ នាក់ក្នុងចំណោមនោះ គឺពួកគេកំពុងធ្វើការនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ហើយម្នាក់ទៀតធ្វើការនៅអឺរ៉ុប នេះបើយោងតាមសេចក្តីលម្អិតសង្ខេបដែលបានចែករំលែកតាមរយៈអ៊ីមែលដោយបុគ្គលិកដែលសុំមិនបញ្ចេញឈ្មោះ។
មន្ត្រីអាមេរិក និងក្រុមហ៊ុន Microsoft បាននិយាយ កាលពីខែកក្កដាថា ពួក Hacker គឺបានតភ្ជាប់ពីរដ្ឋរបស់ចិនចាប់តាំងពីខែឧសភាមកម្ល៉េះ បន្ទាប់មកពួកគេទាំងនោះបានចូលប្រើគណនីអ៊ីម៉ែលប្រហែលជា 25 ស្ថាប័ន រួមទាំងក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ។ បើទោះជាមានការបញ្ជាក់យ៉ាងនេះក្តី តែចំពោះវិសាលភាពនៃការសម្របសម្រួលវិញនៅតែមិនទាន់ច្បាស់លាស់។
ការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ចិនជាអ្នកនៅពីក្រោយការរំលោភនេះបានធ្វើឱ្យទំនាក់ទំនងដ៏តានតឹងរវាងប្រទេសទាំងពីរមានភាពតានតឹងរួចទៅហើយ ក៏ទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះដែរ។
បុគ្គលរបស់ក្រសួងការបរទេស បាននិយាយថាការងារដែលពួកគេបានប្រើប្រាស់នៅក្នុងអ៊ីមែលភាគច្រើន គឺផ្តោតលើកិច្ចខិតខំប្រឹងប្រែងការទូតនៅឥណ្ឌូប៉ាស៊ីហ្វិក ហើយពួក Hacker ក៏ទទួលបានបញ្ជីដែលមាននៅក្នុងអ៊ីមែលទាំងអស់របស់នាយកដ្ឋាននេះ។
ការជ្រៀតចូលដ៏ធំនេះ គឺគេបានផ្តោតទៅលើការយកចិត្តទុកដាក់ និងតួនាទីដ៏ធំរបស់ Microsoft ក្នុងការផ្តល់សេវា IT ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ឥឡូវនេះផងដែរ ខាងក្រសួងការបរទេសបានចាប់ផ្តើមផ្លាស់ប្តូរទៅបរិយាកាសវិញដើម្បីធ្វើឱ្យល្អប្រសើរជាងមុន។
អ្នកនាំពាក្យក្រុមហ៊ុន Microsoft មិនមានការអត្ថាធិប្បាយភ្លាមៗអំពីការសង្ខេបរបស់ព្រឹទ្ធសភានោះទេ។ បើទោះជាក្រុមហ៊ុនដែលបាន ប្រឈមមុខនឹងការរិះគន់ លើការអនុវត្តសុវត្ថិភាពរបស់ខ្លួនក៏ដោយ។
អ្នកនាំពាក្យក្រុមហ៊ុន Microsoft គ្រាន់តេនិយាយថា ក្រុម Hacker លួចចូលទៅក្នុងអ៊ីមែល ពីក្រោយពួកគេដែលមានឈ្មោះថា Storm-0558 ព្រោះឈ្មោះមួយនេះវាបានលួចចូលទៅក្នុងគណនីអ៊ីមែល ដែលដំណើរការលើកម្មវិធី Outlook ។
បើទោះជាមានការបកស្រាយយ៉ាងនេះក្តី ក៏ក្រសួងការបរទេសមិនបានឆ្លើយតបភ្លាមៗនូវសារដែលស្វែងរកការអត្ថាធិប្បាយទេកាលពីថ្ងៃពុធនោះឡើយ។