ប្រាក់បាត នៅតែបន្តធ្លាក់ចុះបន្ថែមទៀត

 ប្រាក់បាតរបស់ប្រទេសថៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង 10 ខែចុងក្រោយ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ បើយោងតាមអ្នកជំនាញបាននិយាយថា ការធ្លាក់ចុះនេះបានកើតឡើង បន្ទាប់ពីវិស័យសារពើពន្ធរបស់ប្រទេសត្រូវបានគេអនុវត្តន៍ ខណៈដែលរូបិយប័ណ្ណអាស៊ីផ្សេងទៀតមានស្ថិរភាពបន្ទាប់ពីការខាតបង់នាពេលថ្មីៗនេះ បើធៀបនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិកដែលកំពុងតែមានការកើនឡើង នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រាក់បាតបានធ្លាក់ចុះ 0.3% ដែលជាកម្រិតទាបបំផុត បើយើងគិតចាប់តាំងពីដើមខែវិច្ឆិកាឆ្នាំ ២០២២។ បច្ចុប្បន្នប្រាក់បាតមានតម្លៃ 36.81 ក្នុងមួយដុល្លារ គឺគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ នេះបើយោងតាម ​​xe.com ។

ប្រាក់បាត ក្នុងចំណោមរូបិយប័ណ្ណ គឺមានដំណើរការអាក្រក់បំផុតនៅក្នុងឆ្នាំនេះ ព្រោះវាបានធ្លាក់ចុះជាង 2% រួចហើយធៀបនឹងប្រាក់ដុល្លារក្នុងសប្តាហ៍នេះ ហើយវាក៏ត្រូវបានគេកំណត់ថានឹងកត់ត្រាការខាតបង់ជាប់ៗគ្នាជាលើកទីបួន។ 

ខាងធនាគារ កណ្តាលថៃ (BoT) បានដំឡើងអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួន សម្រាប់កិច្ចប្រជុំលើកទីប្រាំបីជាប់ៗគ្នាកាលពីថ្ងៃពុធ បើទោះបីជាកំណើនសេដ្ឋកិច្ចធ្លាក់ចុះ អតិផរណាទាបជាងគោលដៅ និងការកើនឡើងនៃភាពមិនប្រាកដប្រជាជាសកលក៏ដោយ។

លោក Vishnu Varathan ប្រធានផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រនៅធនាគារ Mizuho មានប្រសាសន៍ថា “ដើម្បីឱ្យច្បាស់ ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងតែដំណើរការ ហើយទំនងជានឹងប្រមូលផ្តុំសន្ទុះ ទាំងនោះហើយវាជាសក្តានុពលនៃវិស័យផលិតកម្មនឹងកើនឡើងនៅពេលក្រោយនៅឆ្នាំ 2024 ហើយពួកយើងនឹងមានការស្ថាបនាលើប្រាក់បាត បន្ថែមទៀត” ។

ជាការពិតណាស់ ការធ្លាក់ចុះនៃរូបិយប័ណ្ណថៃ គឺកើតឡើងបន្ទាប់ពី ការពង្រីកឱនភាពសារពើពន្ធដោយសារតែការចំណាយខ្ពស់ដោយរដ្ឋាភិបាលចម្រុះរបស់ប្រទេសដែលដឹកនាំដោយគណបក្សភឿថៃ គឺនៅពេលដែលរដ្ឋាភិបាលថ្មីបានចូលកាន់តំណែងកាលពីខែមុន និងកំពុងជំរុញគោលនយោបាយថ្មីៗដើម្បីជំរុញសេដ្ឋកិច្ច។

ឥឡូវនេះផងដែរ គណៈរដ្ឋមន្ត្រីបានអនុម័តប្រាក់កម្ចីថ្មីដែលមានតម្លៃ 194 ពាន់លានបាត (5.28 ពាន់លានដុល្លារ) សម្រាប់សារពើពន្ធ ឆ្នាំ 2024 ។ 

ដូច្នេះហើយរូបិយប័ណ្ណក៏ស្ថិតនៅក្រោមសម្ពាធ ដោយការកើនឡើងនៃតម្លៃប្រេងដែលអាចមានន័យថាវិក័យប័ត្រនាំចូលកាន់តែខ្ពស់ និងអតិផរណាកាន់តែអាក្រក់សម្រាប់អ្នកនាំចូលប្រេងសុទ្ធ។

អ្នកវិភាគនៅ OCBC បាននិយាយនៅក្នុងកំណត់ត្រាមួយថា “ផលប៉ះពាល់កំណើននៃគោលនយោបាយដែលបានប្រកាសនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលថ្មី រួមទាំងឱនភាពសារពើពន្ធរយៈពេលមធ្យមខ្ពស់ និងការផ្តល់សាច់ប្រាក់ នឹងត្រូវបានថ្លឹងថ្លែងប្រឆាំងនឹងផលប៉ះពាល់អតិផរណាដែលអាចកើតមានក្នុងការកំណត់ថា តើការដំឡើងអត្រាការប្រាក់បន្ថែមទៀតគឺចាំបាច់ដែរឬអត់”។

Reporter:
scroll to top