លោក Xi Jinping  និង​លោក  Vladimir Putin  នឹង​ជួប​គ្នានៅខែក្រោយ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថា នឹងជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅខែតុលា សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

ដំណើរកម្សាន្តអាចនឹងក្លាយជាការធ្វើដំណើរទស្សនៈកិច្ចទៅក្រៅប្រទេស ដែលគេដឹងថាវាជាលើកដំបូងរបស់លោក ពូទីន បើគិតចាប់តាំងពីតុលាកា ឆ្នាំមុនមក គឺបន្ទាប់ពីខាងឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា ជុំវិញបទឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែវាក៏ជាលើកទី២ហើយ ដែលអ្នកទាំងពីរបានជួបគ្នានៅឆ្នាំនេះ។

ក្រុមអ្នកវិភាគបាននិយាយថា ជំនួបទ្វេភាគីនេះនឹងក្លាយជាឱកាសមួយសម្រាប់មេដឹកនាំទាំងពីរក្នុងការពង្រឹងទំនាក់ទំនងរបស់ប្រទេសរបស់ពួកគេ និងដើម្បីសម្តែងការសោកស្តាយរួមគ្នារបស់ពួកគេអំពីភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងកិច្ចការពិភពលោក។

លោក Sergey Radchenko អ្នកប្រាជ្ញចិន-រុស្ស៊ី នៅសាលា Johns Hopkins School of Advanced International Studies បានប្រាប់ VOA ថា “ពួកគេនឹងត្អូញត្អែរ [អំពីសហរដ្ឋអាមេរិក] ហើយពួកគេនឹងប្រកាន់ខ្ជាប់នូវចំណុចមួយនេះលើកយកមកពិភាក្សា”។

នៅពេលត្រូវបានសួរនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ អំពីជំនួបនាពេលខាងមុខរវាងលោក Xi និងលោក Putin អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Mao Ning បាននិយាយថា “មេដឹកនាំចិន និងរុស្ស៊ីរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ” ។ លោក Mao Ning មិនបានផ្តល់ជាក់លាក់អំពីអ្វីដែលនឹងត្រូវពិភាក្សានោះទេ។

ហើយចំនែកឯខាងការិយាល័យ​សារព័ត៌មាន​ចិន និង​រុស្ស៊ី​វិញក៏មិន​បាន​ឆ្លើយតប​នឹង​សំណើ​ម្តង​ហើយ​ម្តងទៀត​សម្រាប់​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​កិច្ចប្រជុំ​នេះដែរ។

ប្រសិនបើមេដឹកនាំទាំងពីរខាងលើនេះ ផ្អែកលើប្រធានបទនៃកិច្ចប្រជុំថ្ងៃទី 20 ខែកញ្ញា រវាងអ្នកការទូតកំពូលរបស់ចិន និងលោក ពូទីន វាទំនងជាឱកាសមួយសម្រាប់ “ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅ” ដូចដែលបានពិពណ៌នានៅក្នុងក្រសួងការបរទេសចិនអំពីព្រឹត្តិការណ៍នៅទីក្រុង St. Petersburg ។

បើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់លោក ពូទីន ប្រធានាធិបតីរុស្ស៊ីរូបនេះធ្លាប់បាននិយាយថា លោកនឹងបន្តធ្វើសង្រ្គាមលើអ៊ុយក្រែន។ លោក Sergey Radchenko បាននិយាយថា ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងបាន “ដើរថយក្រោយនូវបន្ទាប់ពីលឺពាក្យមួយឃ្លានោះ”។ ហើយចាប់តាំងពីពេលនោះមក”យើងក៏លែងឮអំពីភាពជាដៃគូ “គ្មានដែនកំណត់” នោះទៀតដែរ។

ក្នុងនាមជាអ្នកទិញឥន្ធនៈហ្វូស៊ីលកំពូលរបស់ទីក្រុងមូស្គូ ទីក្រុងប៉េកាំងបានដើរតួនាទីក្រៅប្រព័ន្ធក្នុងការជួយរដ្ឋាភិបាលរបស់លោកពូទីនឱ្យរួចផុតពីការហ៊ុមព័ទ្ធពីលោកខាងលិច និងបន្តការលុកលុយរបស់ខ្លួនមកកាន់អ៊ុយក្រែន។

ទោះបីជាយ៉ាងនេះក្តី បើយោងតាមអ្នកសង្កេតរបស់ VOA បានឲ្យដឹងថា ប្រទេសចិនមិនបានផ្តល់អាវុធជាផ្លូវការដល់រុស្ស៊ីសម្រាប់សង្គ្រាមរបស់ខ្លួន ចំពេលមានការព្រួយបារម្ភអំពីការដាក់ទណ្ឌកម្មរបស់អឺរ៉ុប ដែលតាមសម្តីរបស់គាត់បង្ហាញថា អ្វីគ្រប់យ៉ាងគឺវា”ពិតជាមានដែនកំណត់ [ចំពោះទំនាក់ទំនងចិន-រុស្ស៊ី]”។

តែបើ “ទោះបីជាចិនពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីក៏ដោយ តែអ្នកជំនាញនៅតែជឿជាក់ថា ចិនក៏មិនព្រមបោះបង់ទំនាក់ទំនងរបស់ខ្លួនជាមួយលោកខាងលិចនោះទេ។ 

 “ជនជាតិចិនមានលុយចាយ តែប្រជាជនរុស្ស៊ីក៏មិនប្រាកដថាមាននោះដែរ។ ជនជាតិរុស្សីអាចជួលទាហ៊ានស៊ីឈ្នួល Wagner ព្រោះវាមានតម្លៃថោកសមរម្យ ប៉ុន្តែពួកគេនឹងមិនអាចមានលទ្ធភាពសាងសង់ផ្លូវ ទំនប់ និងអាកាសយានដ្ឋានឲ្យប្រទសផ្សេងទៀតនោះទេ»។

ប្រទេសចិនបានវិនិយោគទឹកប្រាក់ប្រមាណ 1 ពាន់ពាន់លានដុល្លារនៅក្នុង BRI ហើយអាចប្រកួតប្រជែងនឹងផលប្រយោជន៍របស់អាមេរិកនៅស្ទើរតែគ្រប់ទ្វីបទាំងអស់។ ចិនជាអ្នកដែលពូកែខាងវិនិយោគ ដូច្នេះចិនមិនបង់ខាតទៅលើការបណ្តាក់ទន់ជាមួយនឹងទីក្រុងមូស្គូនោះទេ ប្រសិនបើវាគ្មានប្រយោជន៍គ្រប់គ្រាន់សម្រាប់ទីក្រុងប៉េកាំង។

ប៉ុន្តែ​ភាព​ជា​ដៃគូ​ចិន​-​រុស្ស៊ី​គឺនៅ​តែ​មានព្រោះប្រទេសទាំងពីរនេះ ប្រកាន់យកនៅរបបកុម្មុយនីសដូចគ្នា។​

ក្រុមអ្នកវិភាគ បាននិយាយថា ទោះបីជាមានភាពខុសគ្នាជាមូលដ្ឋានដែលត្រូវបានពិពណ៌នាដោយអ្នកវិភាគក៏ដោយ “តែការសន្ទនារវាងមេដឹកនាំទាំងពីរនេះជួបគ្នា វាក៏អាចជារបៀបវារៈមួយ ដែលចិន និងរុស្ស៊ីអាចនឹងប៉ះទង្គិចគ្នាផងដែរ” ព្រោះពួកគេម្នាក់ៗគឺសុទ្ធតែសម្លឹងឃើញពីផលចំនេញរៀងៗខ្លួន។

scroll to top