ប្រទេសថៃរំពឹងថានឹងទាក់ទាញការមកដល់ពីភ្ញៀវទេសចរណ៍ចំនួន 2.9 លាននាក់ ហើយខ្លួនក៏បានសង្ឈឹមទៀតថា ថៃនឹងអាចទទួលប្រាក់ចំណូលរាប់ពាន់លានដុល្លារបន្ថែមទៀត បន្ទាប់ពីសន្ទុះនៃការកើនឡើងលើវិស័យទេសចរណ៍ជនជាតិចិន ហើយវាគឺជាលទ្ធផលនៃគោលនយោបាយរបស់លោក ស្រេតថា ថាវីស៊ីន ក្នុងការលើកលែងទិដ្ឋាការរយៈពេលប្រាំខែថ្មី ដែលគេបានដឹងថាវាជាផ្នែកមួយដើម្បីជួយពង្រឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែតចិនពេលព្រឹក/បាងកកប៉ុស្ត កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣។
ប្រជាជាតិអាស៊ីអាគ្នេយ៍ភាគច្រើនបានឃើញការឆ្លើយតបដ៏រឹងមាំមួយរួចហើយ បន្ទាប់ពីមានការលើកលែងទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរចិនដីគោក ចាប់ពីថ្ងៃទី 25 ខែកញ្ញា រហូតដល់ចុងខែកុម្ភៈខាងមុខ។ អ្នកដំណើរចិនជាង 22,000 នាក់បានចូលទៅទស្សនាប្រទេសថៃក្នុងរយៈពេលពីរថ្ងៃដំបូងនៃកម្មវិធី។ លោក Chai Wacharonke បាននិយាយថា ប្រទេសថៃរំពឹងថា ខ្លួននឹងទទួលបាន 140.3 ពាន់លានបាត (3.8 ពាន់លានដុល្លារ) ដែលជាប្រាក់ចំណូលពីទេសចរណ៍ក្នុងកំឡុងពេលនៃកម្មវិធីនេះ។
ការលើកលែងទិដ្ឋាការនេះផងដែរ ត្រូវបានគេរំពឹងថានឹងពន្លឿនការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន ដែលជាក្រុមភ្ញៀវដ៏ធំបំផុតទៅកាន់ប្រទេសថៃ តាំងពីមុនពេលជំងឺរាតត្បាតមកម្ល៉េះ។ រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីលោកស្រី ស្រេតថា ថាវីស៊ីន ដែលឡើងកាន់អំណាចកាលពីខែមុន បានជម្រះការលើកលែងសម្រាប់អ្នកធ្វើដំណើរចិន និងកាហ្សាក់ស្ថាន ដែលជាផ្នែកមួយនៃវិធានការរបស់ខ្លួន ដើម្បីចាប់ផ្តើមការស្ទុះងើបសេដ្ឋកិច្ចយឺត និងការពារប្រទេសជាតិពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
វិធានការនេះទៀតសោត គឺជាផ្នែកមួយនៃគោលដៅរបស់ប្រទេសថៃក្នុងការបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ដល់កម្រិតមុន Covid ដោយមានគោលដៅចំនួន 3.1 ពាន់ពាន់លានបាតក្នុងឆ្នាំ 2024 ។ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន 19.5 លាននាក់ បើគិតមកទល់ពេលនេះជាមួយនឹងចំនួន 28 លាននាក់ដែលរំពឹងទុកនៅចុងឆ្នាំ២០២៣។
បើយោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា អ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីអ្នកធ្វើដំណើរចំនួន 3.2 លាននាក់ បន្ទាប់មកជនជាតិចិនមានចំនួន 2.4 លាននាក់គិតត្រឹមថ្ងៃទី 25 ខែកញ្ញា។
ប្រជាជនចិនដីគោកប្រហែល 650,000 នាក់បានកក់ការធ្វើដំណើរទៅកាន់ប្រទេសថៃក្នុងខែតុលា នេះបើយោងតាម លោក Chai ដោយដកស្រង់របាយការណ៍ពីស្ថានទូតចិនប្រចាំប្រទេសថៃ។ បើយោងតាមលោក Chai ដែលបានបន្ថែមថា អាជ្ញាធរទេសចរណ៍ថៃ រំពឹងថានឹងមានភ្ញៀវចិនប្រមាណពី 4 ទៅ 4.4 លាននាក់នៅឆ្នាំ លោក Chai បានបន្ថែមទៀតថា កម្មវិធីទិដ្ឋាការត្រូវបានកំណត់ពេលវេលាល្អដើម្បីគ្របដណ្តប់ថ្ងៃបុណ្យ Golden Week របស់ប្រទេសចិនក្នុងសប្តាហ៍នេះ ក៏ដូចជាការប្រារព្ធពិធីចូលឆ្នាំថ្មីផងដែរ។
បើយោងតាមអ្នកសង្កេតការណ៍បាននិយាយថា ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងនោះ គឺមានស្រ្ដីម្នាក់បាននិយាយក្នុងការបង្ហោះលើគេហទំព័រ X ដែលគេស្គាល់ថាជា Twitter កាលពីថ្ងៃសៅរ៍ថា៖ «ប្រទេសថៃពិតជារីករាយក្នុងការស្វាគមន៍បងប្អូនជនជាតិចិនទាំងអស់»។ “ប្រទេសមួយនេះគឺមានសមុទ្រដ៏ស្រស់ស្អាត និងមានអាហារថៃច្រើនប្រភេទ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងធ្វើដំណើរប្រកបដោយសុវត្ថិភាព និងមានការចាប់អារម្មណ៍ដូចជាខ្ញុំនាពេលនេះអញ្ចឹង”។