ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបាននិយាយថា មនុស្សចំនួន 49 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីដំបូលព្រះវិហារ Santa Cruz របស់ Ciudad Madero បានដួលរលំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ CNN កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣។
ប៉ូលីសនៅក្នុងរដ្ឋឆ្នេរសមុទ្រ Tamaulipas បាននិយាយថា មនុស្សប្រមាណ១០០ នាក់ ជួបជុំនៅក្នុងព្រះវិហារ គឺដើម្បីប្រារពធ្វើពិធីបុណ្យជ្រមុជទឹក។ ប៉ូលីសបាននិយាយទៀតថា អគារព្រះវិហារបានដួលបាក់បែក ខណៈដែលមនុស្សម្នាប្រមូលផ្តុំគ្នា។ ហេតុការណ៍ក៏ត្រូវបានគេរាយការណ៍ថា ក្នុងចំណោមអ្នកចូលរួម ក៏មានកុមារមួយចំនួនបានចូលរួមថែមទៀតផង។
អ្នកកាសែតក្នុងស្រុក Franc Contreras បានប្រាប់កម្មវិធី Newsday របស់ BBC World Service ថា ការដួលរលំបានកើតឡើងនៅពេលដ៏សំខាន់នៅក្នុងកំឡុងពេលនៃការប្រារព្វនៃពិធី។
ហើយនៅក្នុង”ព្រះវិហារទៀតសោត ត្រូវបានប្រមូលផ្តុំដោយឈរតម្រង់ជួរដើម្បីទទួលយកការរួបរួមនិងក្តីស្រលាញ់។ ជាការពិតណាស់ពិធីសាសនាមួយនេះ វាគឺជាប្រភេទនៃការកើនឡើងនៃម៉ាស់កាតូលិក តែវាក៏ស្របពេលដែលដំបូលបាក់ចុះមកពីលើពួកគេ បូករួមទាំងឥដ្ឋ បេតុងបានបាក់សង្កត់មកភ្លាមៗលើប្រជាជនដែលនៅទីនោះ»។
បើយោងតាមមន្ត្រីកាកបាទក្រហមវិញបាននិយាយថា ដំបូលបានធ្លាក់មកលើក្តាក្នុងព្រះវិហារ ដែលអាចឲ្យអ្នកណាដែលជាប់នៅទីនោះអាចសង្ឈឹមរស់ ប្រសិនបើមានខ្យល់ដកដង្ហើមគ្រប់គ្រាន់។
ឥឡូវនេះផងដែរ គេបានសង្កេតឃើញថា ប្រជាជនដែលបានមកដល់ទីតាំងខាងលើនេះ គឺមានកាន់ប៉ែល និងចប ដើម្បីព្យាយាមរើកំទេចកំទី។
បើយោងតាមការបង្ហោះក្រោយមកបានបង្ហាញថា សេវាសង្គ្រោះបន្ទាន់ស្ថិតនៅកន្លែងកើតហេតុ បន្ទាប់ពីការដួលរលំនៅរសៀលថ្ងៃអាទិត្យផងដែរ។
ចំនែកឯខាងអាជ្ញាធរក៏បានអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សម្ភារៈវេជ្ជសាស្រ្ត និងជួយសង្គ្រោះ ដើម្បីជួយអ្នកដែលកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត។
អាជ្ញាធរត្រូវបាននិយាយថា យើងខ្ញុំសូមស្នើសុំភាពស្ងៀមស្ងាត់ពីអ្នកដែលបានប្រមូលផ្តុំនៅកន្លែងកើតហេតុដើម្បីឱ្យពួកគេអាចដឹងថា តើអ្នកណាដែលជាប់នៅខាងក្នុងកំពុងអំពាវនាវរកជំនួយឬយ៉ាងណា។ ប៊ីស្សពនៃភូមិភាគ Tampico លោក José Armando Álvarez Cano បានផ្ញើសារទៅកាន់សហគមន៍នៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមបានប្រកាសថា ការងារកំពុងដំណើរការ “ដើម្បីស្វែងរកអ្នកដែលនៅក្រោមគំនរបាក់បែក” ។ យើងសូមរលឹកថា “ពេលវេលានេះវាជាពេលវេលាមួយដ៏លំបាក” ហើយយើងក៏”សូមឲ្យព្រះជាម្ចាស់ជួយពួកគេឲ្យរួចផុតពីទុកលំបាកនេះផងទៅចុះ” ។