ឥណ្ឌា​បានបន្ថែមបទបញ្ញត្តិថ្មី ដែលមិនអនុញ្ញាតិ​ឲ្យ​អ្នក​បើក​យន្តហោះ ​ប្រើ​ទឹកអប់

បទប្បញ្ញត្តិដែលបានស្នើឡើងថ្មីនៅក្នុងប្រទេសឥណ្ឌា គឺបានចាត់វិធានមិនអនុញ្ញាតឲ្យអ្នកបម្រើការនៅលើយន្តហោះប្រើទឹកអប់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

ការិយាល័យអគ្គនាយកអាកាសចរណ៍ស៊ីវិល (DGCA) របស់ប្រទេសឥណ្ឌា ដែលគ្រប់គ្រងឧស្សាហកម្មអាកាសចរណ៍របស់ប្រទេស នាពេលថ្មីៗនេះបានស្នើឱ្យធ្វើបច្ចុប្បន្នភាពចំពោះច្បាប់របស់ខ្លួនទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹង។

បទបញ្ញត្តិបន្ថែមពីលើនោះគឺមានឯកសារយោងមួយផ្សេងទៀត បានសរសេរថា ក្រៅពីភេសជ្ជៈមានជាតិអាល់កុល ដែលអាចបណ្តាលឱ្យមានការធ្វើតេស្តដង្ហើមវិជ្ជមាន បើទោះយ៉ាងណាក៏ដោយ ផ្នែកថ្មី នៅទីនេះគឺ និយាយអំពីទឹកអប់ជាពិសេស។

ឯកសារនោះបានសរសេរថា “គ្មានសមាជិកនាវិកណាម្នាក់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ ឬរបស់ណាមួយដែលត្រូវហាមឃាត់នោះទេ ដោយក្នុងនោះរួមមានដូចជា ទឹកខ្ពុរមាត់/ជែលធ្មេញ/ទឹកអប់ ឬផលិតផលដែលមានជាតិអាល់កុលជាដាច់ខាត ព្រោះវាអាចបណ្តាលឱ្យមានការធ្វើតេស្តវិភាគដង្ហើមវិជ្ជមាន។

ខ្លឹមសាររបស់អត្ថបទនោះបានបន្តថា៖ “ប្រសិនបើមានសមាជិកនាវិកណាម្នាក់ ដែលកំពុងទទួលការព្យាបាលដោយប្រើប្រាស់សារធាតុនេះដូចដែលរៀបរាប់ខាងលើនេះ ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់ក្រុមហ៊ុន មុននឹងធ្វើកិច្ចការហោះហើរ”។

បើទោះបីជាមានការៀបរាប់យ៉ាងនេះក្តី តែក៏មានបញ្ហាចោតសួរផងបន្ថែមដែរថា តើទឹកអប់ដែលមានបរិមាណជាប់ជាតិអាល់កុលក្នុងកម្រឹតប៉ុន្មានភាគរយឡើងទើបមិនអនុញ្ញាតិ ព្រោះក្នុងឯកសារវាមិនមានការបញ្ជាក់ច្បាស់លាស់ណាមួយ ដែលបកស្រាយអំពីការប្រើប្រាស់ទឹកអប់នៅលើខ្លួនក៏អាចបង្កឱ្យមានការធ្វើតេស្តដង្ហើមវិជ្ជមានដែរឬអត់។

សម្រាប់តម្រូវការសុវត្ថិភាពផ្លូវអាកាសផ្លូវការរបស់ DGCA ត្រូវបានផ្តល់សច្ចាប័នក្នុងខែសីហា ឆ្នាំ 2015 តែការបន្ថែមដែលបានស្នើឡើងគឺសម្រាប់មតិសាធារណៈរហូតដល់ថ្ងៃទី 5 ខែតុលា។

ក្នុងឆ្នាំ 2018 Katsutoshi Jitsukawa ដែលជាអ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុន Japan Airlines ត្រូវបាន កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 10 ខែ បន្ទាប់ពីការធ្វើតេស្តដង្ហើ មដែលបានធ្វើឡើងភ្លាមៗបន្ទាប់ពីការហោះហើរបង្ហាញថា កម្រិតជាតិអាល់របស់គាត់គឺលើសពីដែនកំណត់នៃច្បាប់។

ចំនែកនៅសហរដ្ឋអាមេរិកវិញ ក៏មានអ្នកបើកយន្តហោះ Delta ម្នាក់ឈ្មោះ Gabriel Lyle Schroeder ត្រូវបាន អមដំណើរចេញពីយន្តហោះដែលជិះពេញមុន ពេលហោះឡើង នៅពេលដែលគាត់ត្រូវបានគេសង្ស័យថាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ CNN នៅពេលនោះថា “គោលនយោបាយគ្រឿងស្រវឹងរបស់ក្រុមហ៊ុន Delta គឺស្ថិតក្នុងចំណោមភាពតឹងរ៉ឹងបំផុតនៅក្នុងឧស្សាហកម្មនេះ ហើយយើងមិនមានការអត់ឱនចំពោះការរំលោភបំពាននេះជាដាច់ខាត” ។

Reporter:
scroll to top