តម្លៃសម្រាប់ពេជ្រដែលមិនទាន់បានកែច្នៃ គឺបានធ្លាក់ចុះនៅឆ្នាំ 2023 ខណៈដែលអ្នកប្រើប្រាស់ជាច្រើនបានកាត់បន្ថយការទិញទំនិញប្រណីតដែលមានតម្លៃថ្លៃ។
យោងតាម Zimnisky Global Rough Diamond Index បានឲ្យដឹងថា ពេជ្របានធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ ដែលអាចនិយាយបានថា វាមិនធ្លាប់កើតមានពីមុនមក។ បើយោងតាមក្រុមអ្នកវិភាគឧស្សាហកម្ម បាននិយាយថា ការធ្លាក់ចុះនៃការលក់គឺផ្តើមចេញពីបញ្ជរគ្រឿងអលង្ការ។
លោក Paul Zimnisky អ្នកវិភាគត្បូងពេជ្រសកលបានកត់សម្គាល់ថា នៅពេលដែលអ្នកប្រើប្រាស់ចំណាយប្រាក់តិចជាងមុនលើការទទួលទានអាហារ និងការធ្វើដំណើរក្នុងអំឡុងពេលរាតត្បាតរាតត្បាត Covid-19″ មនុស្សភាគច្រើនគឺកាត់បន្ថយការចំណាយរបស់ខ្លួន” ។
បើយោងតាមអ្នកវិភាគបានឱ្យដឹងថា បច្ចុប្បន្នមនុស្សមួយចំនួនធំ បានចំណាយលើការញ៉ាំអាហារ លើការធ្វើដំណើរ និងចំណាយប្រាក់លើបទពិសោធន៍ជាជាងទិញទំនិញប្រណីត។
លោក Edahn Golan អ្នកវិភាគពេជ្រឯករាជ្យបាននិយាយថា “ពេជ្រគឺជាទីផ្សារដែលជំរុញដោយអ្នកប្រើប្រាស់ទាំងស្រុង”។ តែបើតម្រូវការរបស់អ្នកទិញសម្រាប់គ្រឿងអលង្ការពេជ្របានធ្លាក់ចុះ វាក៏ជះឥទ្ធិពលទៅលើតម្លៃនៃពេជ្រផងដែរ។
លោកបាននិយាយទៀតថា ក្នុងឆ្នាំ២០២៣នេះ មានអ្នកលក់រាយជាច្រើន បានព្យាយាមបញ្ឆេះនូវតម្រូវការរបស់អតិថិជនដោយចំណាយប្រាក់រាប់រយលានដុល្លារទៅក្នុងការផ្សាយពាណិជ្ជកម្ម ប៉ុន្តែការបញ្ជាទិញគឺនូវតែមានកម្រឹត។
តម្លៃគ្រឿងពេជ្របានធ្លាក់ចុះបន្ទាប់ពីរយៈពេលពីរឆ្នាំ វាក៏បានបំបែកកំណត់ត្រានៃការលក់ពេជ្រដ៏លំបាក។ ការលក់ចេញយ៉ាងលំបាកនគ គឺបានចាប់ផ្តើមពីឆ្នាំ 2021 និង 2022 តម្រូវការគ្រឿងអលង្ការពេជ្រធម្មជាតិគឺមានកម្រិត ហើយវាក៏បន្តរហូតមកដល់ថ្ងៃនេះ។