ប្រទេសឥណ្ឌាបានក្លាយជាប្រទេសនាំចូលប្រេង ដែលជាប់ចំណាត់ថ្នាក់កំពូលមួយរបស់រុស្ស៊ីនៅឆ្នាំនេះ គឺចាប់តាំងពីមានការលក់បញ្ចុះតម្លៃទៅលើប្រេងឆៅ បើយើងគិតត្រឹមបណ្តាលប្រទេសនៃពួកលោកខាងលិចមួយចំនួនបានផ្អាកការនាំចូលពីទីក្រុងមូស្គូ ពោលគឺបន្ទាប់ពីរុស្ស៊ីចាប់ផ្តើមការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣។
រូបិយប័ណ្ណជាប្រាក់យ័ន វាបានធ្វើឲ្យក្រុមហ៊ុនចម្រាញ់ប្រេងជាច្រើននៅក្នុងប្រទេសឥណ្ឌាតែងតែប្រឈមមុខនឹងបញ្ហាក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មប្រេងជាមួយទីក្រុងមូស្គូ ហើយបញ្ហាដែលត្រូវប្រឈមខ្លាំងជាងគេនោះ គឺបន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់តម្លៃត្រឹម 60 ដុល្លារក្នុងមួយបារ៉ែលលើប្រេងរុស្ស៊ី។
បើយោងតាមការរាយការរបស់ទីភ្នាក់ងារ រ៉យទ័របានរាយការណ៍កាលពីខែកក្កដាថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាបានចាប់ផ្តើមប្រើប្រាស់ ប្រាក់យន់ដើម្បីទូទាត់ថ្លៃប្រេងមួយចំនួន ពីអ្នកលក់រុស្ស៊ី ខណៈពេលដែលពួកគេនៅតែបន្តប្រើប្រាស់ប្រាក់ដុល្លារ និងឌីរហាំដើម្បីទូទាត់ការទិញប្រេងពីរុស្ស៊ីភាគច្រើនយ៉ាងណាក៏ដោយ។
ក្នុងនោះក៏មានមន្ត្រីក្រសួងហិរញ្ញវត្ថុពីរនាក់បានប្រាប់រ៉យទ័រថា ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌាបានក្លាយទៅជាប្រទេសមួយក្នុងចំណោមដៃគូរពាណិជ្ជកម្ម របស់រុស្ស៊ីដោយប្រើប្រាស់ប្រាក់យន់សម្រាប់ការទូទាត់ផងដែរ។
បើផ្អែកលើមតិយោបល់របស់មន្ត្រីនៅក្រុមហ៊ុនចម្រាញ់ប្រេងវិញបានឲ្យដឹងថា ផលប៉ះពាល់ នៃការទូទាត់សម្រាប់ទំនិញជាប្រាក់យ័ន គឺមានការយឺតយ៉ាវបើធៀបនឹងប្រាក់ដុល្លា ព្រោះវាអាចចំណាយពេលយ៉ាងហោចណាស់ប្រាំពីរថ្ងៃក្នុងការរង់ចាំ។
យ៉ាងណាមិញការទូទាត់ទៅលើថ្លៃប្រេងឆៅ ក៏នៅតែមានភាពមិនច្បាស់ទេថា តើរដ្ឋាភិបាលពិតជាបានណែនាំអ្នកចម្រាញ់របស់រដ្ឋឱ្យបញ្ឈប់ការបង់ប្រាក់ជាប្រាក់យន់ឬយ៉ាងណា ប៉ុន្តែការមិនយល់ព្រមពីទីក្រុងញូវដែលីគឺនៅមានលក្ខណៈស្មុគស្មាញ។
តែបើយោងតាមមន្ត្រីក្រសួងនៃប្រទេសឥណ្ឌាបាននិយាយថា “វាមិនត្រូវបានហាមឃាត់ទេ ហើយប្រសិនបើក្រុមហ៊ុនឯកជនមួយមានប្រាក់យន់ដើម្បីទូទាត់ពាណិជ្ជកម្មរបស់ខ្លួន រដ្ឋាភិបាលនឹងមិនបញ្ឈប់វាទេ ប៉ុន្តែវាក៏នឹងមិនលើកទឹកចិត្ត ឬសម្របសម្រួលពាណិជ្ជកម្មបែបនេះដែរ” ។
គួរបញ្ជាក់ថាក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាទិញប្រេងរុស្ស៊ីភាគច្រើនពីពាណិជ្ជករ ខណៈពេលដែលធ្វើការទិញដោយផ្ទាល់មួយចំនួនពីអង្គភាពរុស្ស៊ី។
បើយើងគិតទៅលើការចំណាយលើការបំប្លែងបន្ថែមវិញ បើយោងតាមប្រភពដែលដកស្រង់សម្តីចេញពីក្រុមហ៊ុនចម្រាញ់បាននិយាយថា ពាណិជ្ជករបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកូដកម្មក្នុងការចុះហត្ថលេខាក្នុង dirhams ប៉ុន្តែអ្នកលក់រុស្ស៊ីនៅតែរក្សាទុកនូវប្រាក់យន់ដដែល។
យោងតាមអ្នកសង្កេតការណ៍របស់រ៉យទ័រ ដោយដកស្រង់ចេញពីប្រភពចម្រាញ់ចំនួនពីរបាននិយាយថាការទូទាត់ជាប្រាក់យន់ វាគឺជាការបង្កើនការចំណាយរបស់ពួកគេ ដោយសារប្រាក់រូពីដំបូងត្រូវបំប្លែងទៅជាប្រាក់ដុល្លារហុងកុង ហើយបន្ទាប់មកប្តូរទៅជាប្រាក់យន់ យើងអាចនិយាយបានថាវាជាដំណើរការដែលមានភាពសាំញាំ។
បើគិតមកទល់នឹងពេលនេះវិញ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់រដ្ឋឥណ្ឌាគឺសុទ្ធតែចង់ប្រើប្រាស់ប្រាក់រូពីដើម្បីទូទាត់ថ្លៃប្រេងរបស់រុស្ស៊ី គឺបន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសកាលពីឆ្នាំមុនបានប្រកាសអំពីយន្តការដើម្បីទូទាត់ពាណិជ្ជកម្មបរទេសជាប្រាក់រូពី។ បើទោះជាយ៉ាងនេះក្តី ប្រទេសរុស្ស៊ីហាក់ដូចជាមិនសូវចង់ទទួលយកប្រាក់រូពីដែលបានផ្តល់ឱ្យខ្លួននោះទេ ព្រោះថាសមតុល្យពាណិជ្ជកម្មទ្វេភាគី គឺមានភាពលំអៀងទៅឥណ្ឌាពេក។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសឥណ្ឌា មនុស្សមួយចំនួននៅក្នុងពិភពលោកបានមើលឃើញថា ការប្រើប្រាស់ប្រាក់យន់ វាជាផលប្រយោជន៍ចម្បងសម្រាប់ប្រទេសចិន។ ខណៈដែលទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនេះ នៅតែមានភាពតានតឹង តែឥណ្ឌាបែរជាប្រើប្រាស់រូបិយប័ណ្ណរបស់ចិនមកធ្វើជាប្រាក់គោលក្នុងការដោះដូរជាមួយនឹងប្រទេសរុស្ស៊ីនោះ។