យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 របស់អាមេរិក បានចុះចតនៅមូលដ្ឋានទ័ពអាកាសរបស់កូរ៉េខាងត្បូងជាលើកទី១

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់អាមេរិកបានចុះចតនៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូងកាលពីថ្ងៃអង្គារ គឺបន្ទាប់ពីវាបានចាប់ផ្តើមធ្វើការហោះហើរ ដើម្បីរំលឹកដល់ការចាប់ផ្តើមនៃទំនាក់ទំនងរបស់ពួកគេ ក្នុងការការពារជាតិ ក៏ដូចជាការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយយន្តហោះចម្បាំងបំបាំងកាយកូរ៉េខាងត្បូងជាដើម នេះបើយោងតាមការចុះផ្សាយរបស់យ៉ុនហាប់កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

យន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែររបស់អាមេរិកបានចុះចតនៅមូលដ្ឋានទ័ពអាកាសនៅទីក្រុង Cheongju គឺមានចម្ងាយប្រហែល 112 គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។ គួរបញ្ជាក់ថា យន្តហោះ B-52 វាបានហោះហើរពីលើមូលដ្ឋានអាកាសទីក្រុងសេអ៊ូលក្នុងទីក្រុង Seongnam ភាគខាងត្បូងនៃរដ្ឋធានីរួចរាល់ហើយផងដែរ ដើម្បីប្រារព្ធពិធីបើកពិព័រណ៍យន្តហោះអន្តរជាតិ និងការពារជាតិទីក្រុងសេអ៊ូលរយៈពេលប្រាំមួយថ្ងៃ។

ថ្វីបើ B-52s វាត្រូវបានគេចាត់ទុកថា ជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រសំខាន់របស់អាមេរិកក៏ដោយ តែវាក៏ត្រូវបានគេដាក់ពង្រាយនៅលើឧបទ្វីបកូរ៉េសម្រាប់សមយុទ្ធដែនអាកាសរួមគ្នាជាមួយកងទ័ពអាកាសកូរ៉េខាងត្បូងផងដែរ។ យើងអាចនិយាយបានថា វាជាលើកទីមួយហើយ ដែលយន្តហោះទម្លាក់គ្រាប់បែកបានចុះចតនៅមូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសកូរ៉េខាងត្បូង។

គួររំលឹកថា មុនពេលនៃការហោះហើរដើម្បីរំលឹកខួបនេះ យន្តហោះក៏បានចូលរួមនៅក្នុងសមយុទ្ធដែនអាកាសរួមគ្នាលើឧបទ្វីបជាមួយយន្តហោះចម្បាំង F-35A របស់កូរ៉េខាងត្បូងរួចហើយ នេះបើយោងតាមកងកម្លាំងអាកាសរបស់កូរ៉េខាងត្បូង។

កងកម្លាំងប្រដាប់អាវុធបាននិយាយដោយសំដៅដល់កូរ៉េខាងត្បូងតាមឈ្មោះផ្លូវការរបស់ខ្លួនថា “សមយុទ្ធនេះជាថ្មីម្តងទៀតបានបង្ហាញពីសមត្ថភាពប្រតិបត្តិការរួមបញ្ចូលគ្នាដ៏ឆ្នើមរបស់កងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយវាគឺជាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការពង្រីកការរារាំងសម្រាប់ការពារជាតិនៃសាធារណរដ្ឋកូរ៉េ” ។

ការទប់ស្កាត់បន្ថែម សំដៅលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្ត ដោយប្រើសមត្ថភាពយោធាទាំងអស់របស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។

ព្រោះកាលពីខែមេសា សហរដ្ឋអាមេរិកបានសន្យាបង្កើន “ភាពមើលឃើញទៀងទាត់” នៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រនៅលើឧបទ្វីប ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើងនៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញដោយប្រធានាធិបតីលោក Yoon Suk Yeol និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន។ 

Reporter:
scroll to top