លោកយាយ ចូលនិវត្តន៍ម្នាក់ ឈ្នះរង្វាន់ធំឆ្នោត 1 លានដុល្លារ

កាលពីថ្ងៃទី 16 ខែតុលា ឆ្នាំ២០២៣ នេះមានលោកយាយម្នាក់ដែលរស់នៅរដ្ឋ Massachusetts គឺទើបតែចាប់ផ្តើមក្នុងការចូលនិវត្តន៍របស់ខ្លួន ស្រាប់តែមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយលោកយាយបានឈ្នះរង្វាន់ 1 លានដុល្លារពីសំបុត្រសន្លឹកឆ្នោត។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Susan Maxwell ដែលមកពី Arlington បានចូលនិវត្តន៍នៅថ្ងៃទី 1 ខែតុលា ហើយ បានចេញមក ដើម្បីទាមទាររង្វាន់របស់គាត់ដែលបានឈ្នះនៅថ្ងៃទី 6 ខែតុលា។

លោកយាយបាននិយាយថា ខ្ញុំបានឈ្នះសាច់ប្រាក់សុទ្ធចំនួន1​លានដុល្លា ពីការផ្តល់រង្វាន់ជាសរុបចំនួន  “$15,000,000 របស់ Money Maker” ដោយការលេងឆ្នោតកោស ហើយនាពេលនោះគាត់ក៏ជ្រើសរើសយកការបង់ប្រាក់មួយដុំគឺស្មើរនឹង $650,000 មុនពេលបង់ពន្ធ។

លោកយាយ Maxwell បានជូនដំណឹងដល់ ក្រុមហ៊ុនឆ្នោតថា ការចូលនិវត្តន៍របស់គាត់មិនមែនជាលទ្ធផលនៃការឈ្នះឆ្នោតនោះទេ ប៉ុន្តែដោយសារតែគាត់មានអារម្មណ៍ថា វាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចូលនិវត្តន៍របស់គាត់។

លោកយាយបាន​និយាយបន្តទៀត​ថា ខ្ញុំ​មាន​គម្រោង​ចែករំលែក​ការ​ឈ្នះមួយនេះជាមួយ​នឹង​កូនៗ ចៅៗ និង​ចៅទួតជាដើម។

ចំនែកឯហាងដែលលោក Maxwell បានទិញសន្លឹកឆ្នោតនោះវិញ គឺមានឈ្មោះថា Arlington Convenience វាមានទីតាំងនៅ 245 Massachusetts Ave. ហើយបុគ្គលក់សំបុត្រនៅទីនោះ នឹងទទួលបាននូវប្រាក់រង្វាន់ 10,000 ដុល្លារ សម្រាប់ការចែករំលែកពីគាត់ផងដែរ។

គួរបញ្ជាក់ថា ការឈ្នះរង្វាន់ធំរបស់លោកយាយគឺត្រូវបានគេគណនាថា “អ្នកបង្កើតលុយ $15,000,000” គឺ 1 ក្នុង 3.09 លានសំបុត្រ។ ជាពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុនឆ្នោតមួយនេះ វាមានរង្វាន់​កំពូល​ចំនួន​ពីរតែប៉ុណ្ណោះ ហើយវាក៏ជារង្វាន់កំពូលទីពីរផងដែរ បើគិតក្នុងចំណោមសន្លឹកឆ្នោតសរុប ប៉ុន្តែរឿងនេះវាក៏នៅ​តែ​មិន​ត្រូវ​បាន​គេ​អះអាង​នៅ​ថ្ងៃ​ច័ន្ទនោះទេថា សម្រាប់សន្លឹកឆ្នោតមួយសន្លឹកគឺមានតម្លៃ ៣០ ដុល្លារមែនឬទេ។

Reporter:
scroll to top