សហរដ្ឋអាមេរិកកំពុងដាក់កម្រិតទណ្ឌកម្មថ្មីមួយទៀត ដើម្បីប្រឆាំងនឹងអង្គភាពដែលពាក់ព័ន្ធនឹងកាំជ្រួចមីស៊ីល ក៏ដូចជាយន្តហោះគ្មានមនុស្សបើក និងឧស្សាហកម្មសព្វាវុធជាដើម នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣។
ចំណាត់ការក្នុងការពន្យឺតកម្មវិធីមីស៊ីលរបស់អ៊ីរ៉ុង គឺធ្វើឡើងស្របពេលដែលទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើសាធារណរដ្ឋអ៊ីស្លាម នឹងត្រូវផុតកំណត់នូវថ្ងៃពុធសប្តាហ៍នេះ។
លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារសម្រាប់ភេរវកម្ម និងចារកម្មហិរញ្ញវត្ថុបាននិយាយថា “សហរដ្ឋអាមេរិកនឹងបន្តចាត់វិធានការដើម្បីរំខានដល់ការរីកសាយភាយនៃ UAVs និងអាវុធផ្សេងៗជាច្រើនទៀតរបស់អ៊ីរ៉ង់សម្រាប់របបគាបសង្កត់ និងការធ្វើឱ្យមានអស្ថិរភាពនៅក្នុងពិភពលោក ម្យ៉ាងវិញទៀតយើងខ្ញុំលើកទឹកចិត្តដល់សហគមន៍អន្តរជាតិឱ្យធ្វើដូចគ្នាបែរនេះដែរ” ។
បើយោងតាមអ្នកយកការណ៍បាននិយាយថា ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងរតនាគារបានកំណត់គោលដៅលើបុគ្គលចំនួន 11 នាក់ និងអង្គភាពចំនួន 8 ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ ហុងកុង ចិន និងវ៉េណេស៊ុយអេឡាជាដើម។
សេចក្តីថ្លែងការណ៍បាននិយាយថា ពួកគេត្រូវបានគេកំណត់ថាមាន “ការគាំទ្រផ្នែកសម្ភារៈដល់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក្រសួងការពារជាតិ និងភស្តុភារកងកម្លាំងប្រដាប់អាវុធ (MODAFL) ឬអ្នកក្រោមបង្គាប់របស់ពួកគេក្នុងការផលិត និងការរីកសាយភាយមីស៊ីល និង UAVs”។
បើយោងតាមក្រសួងការបរទេសក៏បាននិយាយបន្តទៀតថា ប្រទេសប្រហែលបួនដប់បានប្តេជ្ញាចិត្តប្រឆាំងនឹងសកម្មភាពមីស៊ីលរបស់អ៊ីរ៉ង់ គឺធ្វើតាមគំនិតផ្តួចផ្តើមតាំងពីនៅក្នុងអណត្តិរបស់ប្រធានាធិបតី George W. Bush មកម្ល៉េះ។
«លើសពីនេះទៅទៀត លោក Antony Blinken បាននិយាយថា យើងនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដែលធ្វើឡើងដោយសហភាពអឺរ៉ុប ដើម្បីរក្សាការរឹតបន្តឹងនុយក្លេអ៊ែរ អាវុធធម្មតា និងការរឹតបន្តឹងទាក់ទងនឹងមីស៊ីលរបស់អ៊ីរ៉ង់»។
ប៉ុន្តែចំនែកខាងទីក្រុងតេអេរ៉ង់វិញបានអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ។
បច្ចុប្បន្នក្តីបារម្ភរបស់សហរដ្ឋអាមេរិក គឺគិតទៅលើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានកើនឡើង ខណៈដែល មជ្ឈិមបូព៌ាកាន់តែមានភាពតានតឹងឡើង គឺបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា។
អ៊ីស្រាអែលបានប្រកាសសង្គ្រាមជាបន្តបន្ទាប់លើក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សា។ ហើយអ៊ីរ៉ង់បានគាំទ្រក្រុមហាម៉ាស់ ដោយពណ៌នាសកម្មភាពរបស់ក្រុមហាម៉ាសថា ជាការបង្ហាញពីការតស៊ូ ខណៈដែលបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារថ្ងៃទី ៧ តុលា។
កិច្ចខិតខំប្រឹងប្រែងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នាពេលនេះ ដើម្បីស្តារឡើងវិញនូវការកំណត់នៃកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍នុយក្លេអ៊ែរអ៊ីរ៉ង់ តែវាមិនទទួលបានជោគជ័យនោះទេ។