ការ​ប្រែប្រួល​អាកាសធាតុ​ វានិងបង្ករឲ្យមាន​ខ្យល់​ព្យុះ​សង្ឃរា​កាន់​តែ​អាក្រក់​ទៅ​ៗ

ការសិក្សាមួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជាមួយនឹងមហាសមុទ្រដែលមាកំដៅក្តៅជាងគេនោះដោយសារតែវាត្រូវបានគេបូមយករ៉ែមកធ្វើជាឥន្ធនៈ។ ឥឡូវនេះផងដែរខ្យល់ព្យុះអាត្លង់ទិក អាចទំនងជាមានការកើនឡើងទ្វេដង ហើយការកើនឡើងយ៉ាងឆាប់រហ័សនេះ គឺបណ្តាលមកពីព្យុះសង្ឃរាតូចៗបានប្រែក្លាយទៅជាខ្លាំង ទើបនាំឲ្យមានគ្រោះមហន្តរាយកើតឡើងជាញឹកញាប់ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

កាល​ពី​ខែ​មុន ខ្យល់ព្យុះ Hurricane Lee បានកើត​ចេញ​ពី​ខ្យល់​ព្យុះមួយដែលមាន​ល្បឿនត្រឹម 129 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែបន្ទាប់មកវាក៏ប្រែក្លាយ​ទៅ​ជា​ព្យុះសង្ឃរា Category 5 ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ ​មានវាបានកើនឡើង​កម្លាំង​ខ្យល់រហូតដល់ 249 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ក្នុង​រយៈពេលតែ 24 ម៉ោងតែប៉ុណ្ណោះ។ 

គួររំលឹកថា កាលពីឆ្នាំ 2017 មុនពេលដែលព្យុះមួយនេះបានបំផ្លិចបំផ្លាញតំបន់ព័រតូរីកូ វាគ្រាន់តែជាព្យុះសង្ឃរា Maria ដែលបានកើតចេញពីព្យុះប្រភេទទី 1 ដែលមានល្បឿន 145 គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់មកទៀតវាក៏ធ្វើដំណើរទៅកាន់កំពូលតារាងដែលមានខ្យល់បក់រហូតដល់ 257 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ 15 ម៉ោង។

បើយោងតាមអ្នកជំនាញ បានសិក្សាទៅបញ្ហានេះថា ពួកគេបានពិនិត្យមើលព្យុះស៊ីក្លូនត្រូពិចអាត្លង់ទិចចំនួន 830 លើក ដោយគិតចាប់តាំងពីឆ្នាំ 1971មក។ ពួកយើងបានរកឃើញថាក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ មាន8.1% នៃព្យុះពេលវេលា ដោយវាបានដំណើរការពីព្យុះតូចប្រភេទទី 1 ទៅជាព្យុះសង្ឃរាដ៏ធំក្នុងរយៈពេលត្រឹមតែ 24 ម៉ោង។ បើយើងគិតជាភាគរយវិញ គឺវាបានកើនឡើងត្រឹមតែ 3.2% នៃពេលវេលាពីឆ្នាំ 1971-90 នេះបើយោងតាមការសិក្សានៅក្នុងទស្សនាវដ្តី Scientific Reports ។ យើងខ្ញុំសូមបញ្ជាក់ថា ខ្យល់ព្យុះប្រភេទទី 1 ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញនោះ គឺមានល្បឿន 153 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយចំពោះព្យុះសង្ឃរាត្រូវតែមានខ្យល់បក់វិញ គឺយ៉ាងហោចណាស់ 178 គីឡូម៉ែត្រក្នុងមួយម៉ោង ទើបវាអាចក្លាយទៅជាព្យុះដ៏ធំបាន។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បញ្ហាខ្យល់ព្យុះវា “បានក្លាយជារឿងធម្មតាជាងក្នុងរយៈពេល 50 ឆ្នាំចុងក្រោយនេះ”។ ហើយរាល់រឿងរ៉ាវដែលបានកើតឡើង គឺបន្ទាប់ពីយើងបានឃើញ ” ទឹកសមុទ្រកាន់តែក្តៅ”។ ម្យ៉ាងវិញទៀត ខ្យុល់ព្យុះធំៗ និងគ្រោះមហន្តរាយ ដែលចេះតែកើតមាន គឺមានប្រមាណ៩០% ដែលបង្ករឡើងដោយការឡើងកំដៅខ្លាំងនៃភពផែនដី បន្ទាប់មកវាក៏ច្រៀតចូលទៅក្នុងមហាសមុទ្ររបស់យើង” ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយទៀតថា មហាសមុទ្រឆ្នាំនេះបាននឹងកំពុងបង្កើតកំណត់ត្រាកំដៅប្រចាំខែបើយើងគិតចាប់តាំងពីខែមេសាមក។  យ៉ាងណាមិញសម្រាប់កក្តាចម្បងនៃការកើនឡើងកំដៅនៃផែនដី វាគឺជាហេតុតែមួយគត់ដែលនាំឲ្យមានខ្យល់ព្យុះសង្ឃរាកាន់តែខ្លាំងឡើងនៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិកនៃឆ្នេរសមុទ្រខាងកើត ជាពិសេសជាងគេនោះគឺនៅក្បែរឈូងសមុទ្រម៉ិកស៊ិក។

បើទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបាននិយាយណែនាំថា “ប្រសិនបើយើងមិនធ្វើការដើម្បីកាត់បន្ថយការបំភាយកាបូនរបស់យើងទេ នោះរឿងគ្រោះធម្មជាតិនិងកើតមានកាន់តែធ្ងន់ធ្ងរឡើង ហើយវានិងបន្តកើតឡើងមិនចេះចប់ និងកាន់តែអាក្រក់ទៅៗ។

Reporter:
scroll to top