នាយករដ្ឋមន្ត្រីថៃ ​ប្តេជ្ញាចិត្តក្នុងការ​សង្គ្រោះ​ប្រជាជនរបស់ខ្លួន ដែលត្រូវបានគេចាប់ជាចំណាប់ខ្មាំង ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

នាយករដ្ឋមន្ត្រីថៃ លោក ស្រេថា ថាវីស៊ីន នៅថ្ងៃច័ន្ទនេះ នឹងកោះប្រជុំទីភ្នាក់ងារផ្សេងៗ ដើម្បីពិភាក្សាអំពីវិធីសាស្ត្រដើម្បីធានាដល់ការដោះលែងជនជាតិថៃ ដែលត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងអំឡុងសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក ​ស្រេថា បានមានប្រសាស៍ថា បញ្ហាមួយ​នេះគឺត្រូវតែ​មាន​លក្ខណៈ​ល្អិតល្អន់ ដោយសារ​មានការ​ចរចា​រួច​ហើយ​ដើម្បី​ធានាបាននូវសុវត្តិភាពចំពោះ​ចំណាប់ខ្មាំង ខណៈ​ចំនួន​ពលករ​ថៃ​ដែល​ចង់​ត្រឡប់​មក​ស្រុក​វិញ​នៅ​តែ​បន្ត​កើនឡើង​។

លោកនាយករដ្ឋមន្ត្រីថៃបានមានប្រសាសន៍ថា “យើងនឹងជួបនៅក្រសួងការបរទេសរបស់អ៊ីស្រាអែល ដើម្បីពិភាក្សាលំអិតអំពីបញ្ហានេះ។ បើយោងតាម ឯកអគ្គរដ្ឋទូតថៃប្រចាំនៅអ៊ីស្រាអែល វិញបានឲ្យដឹងថា ទីភ្នាក់ងារសន្តិសុខបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយដល់ចំណាប់ខ្មាំងដែលជាជនជាតិថៃ” ។

លោក​បាន​បន្ថែម​ថា អាជ្ញាធរ​ថៃ​កំពុង​ព្យាយាម​គ្រប់​មធ្យោបាយ គឺធ្វើយ៉ាងណា​ដើម្បីឲ្យការអាច​ចរចាមានប្រសិទ្ធិភាព ដែលអាចឈានដល់ការយល់ព្រម​ដោះលែង​ជនជាតិ​ថៃ​ដែល​ចាប់​ពង្រត់នោះ។

បើទោះជាយ៉ាងណាក៏ដោយ “ទំនាក់ទំនងផ្ទាល់ខ្លួនក៏នឹងត្រូវបានប្រើនៅក្នុងការចរចាផងដែរ។ ហើយវឌ្ឍនភាពនៃការប្រព្រឹត្តិ ត្រូវបានគេរំពឹងទុកនៅថ្ងៃច័ន្ទនេះ។ បច្ចុប្បន្នសម្រាប់ព័ត៌មានលម្អិតមួយចំនួន នៃការចរចាមិនអាចត្រូវបានបង្ហាញបាននោះទេ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន បានមានប្រសាស៍ថា៖ ខ្ញុំសូមធានាចំពោះអ្នកថា យើងនឹងព្យាយាមជួយ [ចំណាប់ខ្មាំង] ឱ្យអស់ពីសមត្ថភាពរបស់យើង” ។

បើយោងតាម លោក Phairoj Chotikasatien លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារ បាននិយាយថា ប្រហែលមួយភាគបីនៃជនជាតិថៃក្នុងប្រទេសអ៊ីស្រាអែល ដែលចង់ត្រឡប់ទៅប្រទេសថៃវិញ ខណៈដែលអ៊ីស្រាអែល កំពុងប្រយុទ្ធ និងក្រុមហាម៉ាស់។

លោក​បាន​និយាយ​ថា ជនជាតិ​ថៃ​ចំនួន ២ ៨២៣ នាក់ ដែល​ភាគ​ច្រើន​ជា​កម្មករ​បាន​ត្រឡប់​មក​ពី​ប្រទេស​អ៊ីស្រាអែល​រួចហើយ។ ប៉ុន្តែពលករជន​ជាតិ​ថៃ​សរុបគឺមានប្រមាណ ៨ ៤៣៩ នាក់ ដែល​បាន​ចុះ​ឈ្មោះ​ចង់​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ តែទន្ទឹមគ្នានោះក៏ពលករជនជាតិ​ថៃប្រហែល ១១៨ នាក់​ទៀត បាន​បញ្ជាក់​ពី​ចេតនា​របស់​ពួកគេ​ក្នុង​ការ​ស្នាក់​នៅ​ទីនោះបន្តទៀត។

បើយោងតាមជើងហោះហើរចុងក្រោយ បន្ទាប់ពីយន្តហោះ A340-500 របស់កងទ័ពអាកាសថៃ (RTAF) នៅថ្ងៃអាទិត្យម្សិលមិញនេះ បានដឹកជនជាតិថៃចំនួន​ ១៣៩ នាក់ ចេញពីអ៊ីស្រាអែល មកកាន់ទីក្រុងបាងកកដោយសវត្តិភាព។

គួរបញ្ជាក់ថា មុនពេលឡើងយន្តហោះ ទាំងអស់ គឺត្រូវបានពិនិត្យដោយក្រុមគ្រូពេទ្យកងទ័ពអាកាស និងឆ្លងកាត់ការត្រួតពិនិត្យពីសន្តិសុខជាតិជាមុនសិន។ បន្ទាប់មកពួកគេក៏បានទទួលការពិនិត្យសុខភាពបន្ថែម និងការប្រឹក្សាផ្នែកច្បាប់ស្តីពីសិទ្ធិទទួលបានសំណងជាលទ្ធផលនៃសង្រ្គាមបង្ខំឱ្យពួកគេត្រឡប់ទៅផ្ទះវិញដែរ។

បើយោងនិស្សិត​វិជ្ជាជីវៈ​ថៃ ​៧​ នាក់ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រឡប់​មក​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ បាននិយាយថា ​អាណាព្យាបាល​របស់​ពួក​គេ​បាន​សម្រេច​ចិត្ត​បញ្ចប់​កម្មសិក្សា​របស់កូន នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ដើម្បី​សុវត្ថិភាព។

តែបើយោង​តាម​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា​ និស្សិត​វិជ្ជាជីវៈ​ចំនួន ៧១ នាក់​ទៀត​ នៅ​តែ​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ដើម្បី​បញ្ចប់​វគ្គសិក្សា​របស់​ពួកគេ​។

ឥឡូវនេះបើយើងនិយាយពីស្ថានភាពរបស់អ្នកដែលបានត្រឡប់មកពីប្រទេសអ៊ីស្រាអែលវិញម្តង បើយោងតាមក្រសួងសុខភាពសាធារណៈបានឲ្យដឹងថា ការត្រួតពិនិត្យសុខភាពផ្លូវចិត្តលើអ្នកត្រឡប់មកពីប្រទេសថៃចំនួន 234 នាក់បានរកឃើញថា 25 នាក់ក្នុងចំនោមពួកគេ បានទទួលរងនូវភាពតានតឹង ខណៈដែល 7 នាក់មានការគេងមិនលក់។ ហើយចំនែកឯ ពលករប្រមាណ ៥៥៩ នាក់ ​ក្នុង​ចំណោម​ពួកគេ​បាន​រង​របួសចំនួន ៣៤ នាក់​បាន​បង្ហាញ​ឲ្យឃើញនៅរោគ​សញ្ញា​នៃ​ជំងឺ​ផ្លូវដង្ហើម។

Reporter:
scroll to top