Jisoo សមាជិកក្រុម BLACKPINK និងតារាសម្ដែង Ahn Bo-hyun បានចែកផ្លូវគ្នាគ្នា

ប្រភព​ពី​ឧស្សាហកម្ម​កម្សាន្ត​​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា កញ្ញា Jisoo ដែលជាសមាជិក​ក្រុម BLACKPINK និង​តារា​សម្តែង Ahn Bo-hyun បាន​បញ្ចប់​ទំនាក់ទំនង​របស់​ពួកគេ​កាលពី​ពេល​ថ្មីៗ​នេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់យ៉ុនហាប់ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣​។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមប្រភពខាងលើនេះ ​បាននិយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិតនោះទេ ដោយពួកគេគ្រាន់តែនិយាយថា​៖ «ទំនាក់ទំនងស្នេហារវាងតារាចម្រៀង និងតារាសម្តែងទាំងពីរខាងលើនេះត្រូវបានបញ្ចប់រួចរាល់​។

ការ​បែក​គ្នារបស់ពួកគេទាំងពី​នេះ​បាន​កើត​ឡើង បន្ទាប់ពី​រយៈពីរ​ ដែលទស្សនិកជនដែលជាអ្នកគាំទ្របាន​ទទួល​ស្គាល់​ថា ទំនាក់​ទំនង​របស់​ពួក​គេត្រូវបានបង្ហាញជាសាធារណៈ ដូចដែលយើងបានឃើញរូបភាពរបស់ពួកគេទាំងពីរនៅតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយសង្គមជាច្រើន តួយ៉ាងដូចតែខាង Dispatch បាន​រាយការណ៍​ពីពាក្យ​ចចាម​អារ៉ាម​ថា​ពួក​គេ​កំពុង​មាន​ទំនាក់​ទំនង​ស្នេហានាពេលនោះ។

Jisoo បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាអ្នកចម្រៀងនាំមុខរបស់ BLACKPINK នៅក្នុងខែសីហា ឆ្នាំ 2016 ហើយចាប់តាំងពីពេលនោះមកបានទាក់ទាញទូទាំងពិភពលោក ជាមួយនឹងសំលេងពិសេសរបស់នាង ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

បើយើងរំលឹកមកនៅសម្ថភាពរបស់ Jisoo វិញនោះ នាង​បាន​ចូល​រួម​សម្ដែង​ជា​តួ Eun Yeong-ro ដែល​ជា​តួឯក​ស្រី​ក្នុង​រឿង​ភាគ​រឿង “Snowdrop” របស់ JTBC ក្នុង​ឆ្នាំ ២០២១។

នៅក្នុងខែមីនា នាងបានចេញបទចម្រៀងទោលដំបូងរបស់នាង “Me” ដែលភ្លាមៗនោះបានឡើងដល់កំពូលតារាងតន្ត្រីផ្សេងៗ និងកម្មវិធីតន្ត្រីតាមទូរទស្សន៍។

យ៉ាងណាមិញ ចំនែកឯ Ahn Bo-hyun ក៏ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ផងដែរ លោក Ahn Bo-hyun ត្រូវបានគេស្គាល់ថា ជាតារាសម្តែងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់ក្នុងនាមជាតារាម៉ូ កាលពីនៅក្នុងឆ្នាំ 2007 មកម្ល៉េះ ។ បន្ទាប់មកលោក ក៏បានបង្ហាញខ្លួននៅក្នុងរឿងជាច្រើនដូចជា “Itaewon Class” (2020), “Yumi’s Cells” (2021) និង “Military Prosecutor Doberman” ( ២០២២)។ ហើយនាពេលថ្មីៗ​នេះ ​លោក​បាន​សម្តែង​ក្នុង​រឿង​មនោសញ្ចេតនា​បែប​កំប្លែង​របស់​ទូរទស្សន៍ tvN ដែលមាន​ចំណងជើង​ថា See You in My 19th Life ។

Reporter:
scroll to top