រដ្ឋាភិបាលជប៉ុនកំពុងពិចារណាលើការចំណាយប្រហែល ៣៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការទូទាត់ដល់គ្រួសារដែលមានចំណូលទាប និងការកាត់បន្ថយពន្ធលើប្រាក់ចំណូលនៅក្នុងកញ្ចប់វិធានការ ដើម្បីទប់ស្កាត់នៅផលប៉ះពាល់ដល់ជីវភាពគ្រួសារខណៈដែលទំនិញក្នុងទីផ្សាមានការថ្លៃ នេះយោងតាមការរៀបរាប់របស់មន្ត្រីរដ្ឋាភិបាលបីនាក់បាននិយាយប្រាប់រ៉យទ័រ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣។
ការចំណាយប្រចាំថ្ងៃរបស់ជនជាតិជប៉ុន ដែលត្រូវបានប៉ាន់ប្រមាណថា ប្រហែល 5 ពាន់ពាន់លានយ៉េន (33,37 ពាន់លានដុល្លារ) ដោយរួមបញ្ចូលការកាត់ពន្ធលើប្រាក់ចំណូលមួយដង ដែលមានតម្លៃ 30,000 ក្នុងមនុស្សម្នាក់ និងការកាត់បន្ថយពន្ធលើលំនៅដ្ឋានមានតម្លៃ 10,000 យ៉េន ដែលនឹងត្រូវបានអនុវត្តនៅក្នុងខែមិថុនា ឆ្នាំ 2024 ទាំងនេះវាជាសេចក្តីព្រាង នៃផែនការដែល Reuters ទទួលបាន។
បើយោងតាមការរៀបរាប់របស់ក្រុមមន្ត្រីបីនាក់ខាងលើបាននិយាយថា ផែនការចំណាយដែលត្រូវសម្រេចជាផ្លូវការដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Fumio Kishida នៅថ្ងៃទី 2 ខែវិច្ឆិកា ក៏មានលក្ខណៈពិសេសនៃការទូទាត់ដល់គ្រួសារដែលមានប្រាក់ចំណូលទាបផងដែរ។
មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា ព័ត៌មានលម្អិតស្តីពីការកាត់បន្ថយពន្ធនឹងត្រូវពិភាក្សាដោយសវនករដ៏មានឥទ្ធិពលរបស់គណបក្សកាន់អំណាចនៅចុងឆ្នាំនេះ។
បើយោងតាមអគ្គលេខាធិការរងខុទ្ទកាល័យលោក Hideki Murai បានប្រាប់អ្នកសារព័ត៌មានថា លោកបានដឹងពីការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីនៅក្នុងការបង្ហាញខ្លួនតាមទូរទស្សន៍កាលពីល្ងាចថ្ងៃអង្គារថា លោកចង់សម្រេចបាននូវការដំឡើងប្រាក់ឈ្នួល ដើម្បីជាការប៉ះប៉ូវការដំឡើងថ្លៃនៃទំនិញនៅក្នុងឆ្នាំក្រោយ។ ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា សម្រាប់ប្រាក់ចំណូលពន្ធដែលបានកើនឡើងនៅឆ្នាំនេះ រដ្ឋនឹងប្រគល់ដល់សាធារណជនមួយចំនួន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក Murai បាននិយាយថា “នាយករដ្ឋមន្ត្រីនឹងផ្តល់ការណែនាំជាផ្លូវការ និងជាក់លាក់មួយនៅក្នុងកិច្ចប្រជុំនៅថ្ងៃស្អែករវាងមន្ត្រីរដ្ឋាភិបាល និងប្លុកដែលកំពុងកាន់អំណាច ដោយពិភាក្សាអំពីការចំណាយនៃកញ្ចប់ថវិការពន្ធឲ្យបានត្រឹមត្រូវ។
អតិផរណាវាគឺជាបញ្ហាចម្បង ដែលជំរុញដោយការកើនឡើងថ្លៃដើមនៃវត្ថុធាតុដើម។ ជាស្តែងធនាគារកណ្តាលបានរក្សាវាមិនឲ្យលើសពី 2% អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយ ដោយអ្នកជំនាញយើងបានថ្លឹងថ្លែងលើការប្រើប្រាស់ជាប្រចាំរបស់ប្រជាពលរដ្ឋ តែទោះជាយ៉ាងណាក៏ដោយ ការងើបមកវិញនៃសេដ្ឋកិច្ចដ៏យឺតយ៉ាវមួយនេះ វាក៏កក្តាមួយដែលបង្ករឡើងមកពីវបត្តិនៃជំងឺ COVID-19 ផងដែរ ។
ទន្ទឹមនឹងនោះការកើនឡើងនៃប្រាក់ឈ្នួល រដ្ឋាភិបាលក៏ទទួលស្គាល់ថា វាមានភាពយឺតយ៉ាវពិតមែន តែលោក Kishida បានប្រកាសពីផែនការ ក្នុងប៉ះប៉ូវជូនពលរដ្ឋវិញនៅក្នុងឆ្នាំ២០២៤ ដោយបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបានចាត់វិធានការជាច្រើន ដើម្បីជួយបន្ធូរបន្ថយនូវទុកលំបាករបស់ប្រជាជនខ្លួន ដោយយកថវិការពីការប្រមូលពន្ធមួយចំនួន ត្រឡប់ទៅជួយគ្រួសារមួយចំនួនបន្ទាប់ពីការកើនឡើងពន្ធនៃប្រាក់ចំណូល ដែលថ្នាក់ដឹកនាំបានរំពឹងទុកថា វានឹងជួយឲ្យមានកំណើនសេដ្ឋកិច្ចឡលើងវិញ។
លោក Murai បាននិយាយថា លោក Kishida នឹងត្រូវពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួល ក្នុងចំណោមបញ្ហាផ្សេងទៀត ជាមួយមន្ត្រីឧស្សាហកម្មរថយន្ត នៅពេលដែលគាត់ទៅទស្សនាកម្មវិធី Japan Mobility Show នៅថ្ងៃព្រហស្បតិ៍។ (1 ដុល្លារ = 149.8500 យ៉េន)