ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនមានឆន្ទៈក្នុងការសហការជាមួយសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣។
លោក Xi បាននិយាយរៀបរាប់នៅក្នុងលិខិតមួយថា តើសហរដ្ឋអាមេរិក និងចិនអាចបង្កើតវិធី “ត្រឹមត្រូវណាមួយ” នៃការចុះសម្រុងគ្នា ដែលនាំមកនូវសារៈសំខាន់ចំពោះពិភពលោកដែរឬអត់? ដោយ លោក Xi បាននិយាយរៀបរាប់បន្តនៅក្នុងលិខិតនើដដែល ដោយបានផ្ញើតាមរយៈពិធីជប់លៀងប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន ដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក។
ការអំពាវនាវរបស់លោក Xi គឺសម្រាប់ទំនាក់ទំនងទ្វេភាគីឲ្យមានស្ថិរភាពបន្ថែមទៀត ដោយលោកនិយាយថា យើងគួរតែត្រូវបានសាងសង់នៅលើគោលការណ៍នៃ “ការគោរពគ្នាទៅវិញទៅមក គឺការសហការដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ” ។ គួរបញ្ជាក់ថា ការថ្លែងរបស់លោក ស៊ី ជីនពីងនេះផងដែរ គឺបានកើតឡើងមុនពេលការធ្វើដំណើរទស្សនកិច្ចដ៏សំខាន់របស់រដ្ឋមន្ត្រីការបរទេស លោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ។
ការធ្វើដំណើររបស់អ្នកការទូតកំពូលរបស់ចិន ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ ហើយក៏នឹងក្លាយជាការចូលរួមដោយផ្ទាល់កម្រិតខ្ពស់បំផុតនៅមុនពេលកិច្ចប្រជុំ ដែលគេបានរំពឹងទុកថា នឹងមានការណាត់ជួបរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងលោក Xi នៅសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ខែវិច្ឆិកា។
មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយសមភាគីចិនរបស់ពួកគេនៅទីក្រុងប៉េកាំង នៅរដូវក្តៅនេះដូចគ្នាដែរ។
ចំពោះអាទិភាពកំពូលរបស់ទីក្រុងវ៉ាស៊ីនតោនវិញ គឺដើម្បីធានាឱ្យមានការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ដែលបានខ្វែងគំនិតគ្នាជុំវិញបញ្ហាជាច្រើន ដូចជាបញ្ហាពាណិជ្ជកម្មទៅតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម តែវាក៏មិនក្លាយជាជម្លោះដោយផ្ទាល់នោះដែរ។
បើយោងតាម “អ្នកសង្កេតការណ៍ចិនមានជំនឿថា ដំណើរទស្សនកិច្ចនេះ (ដោយលោក Wang) នឹងអាចជួយត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំដែលអាចធ្វើទៅបានរវាងប្រមុខរដ្ឋទាំងពីរ។ ព្រោះថាខាងទីក្រុងវ៉ាស៊ីនតោន តែងតែខិតខំប្រឹងប្រែងជានិច្ចដើម្បីដោះស្រាយកង្វល់របស់ទីក្រុងប៉េកាំង និងបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន” ។