ដើម្បីសាងសង់ខ្សែរថភ្លើងមួយដែលអាចឆ្លងកាត់កោះ និងភ្នំដ៏បំផុតរបស់មេឌីទែរ៉ាណេ គេត្រូវចំណាយកម្មករប្រមាណ 20,000​នា ក់ ក្នុងរយៈពេល 2 ទសវត្សរ៍

Corsica  គឺជាកោះមួយដែលស្ថិតក្នុងសមុទ្រមេឌីទែរ៉ាណេ ហើយក៏ជាតំបន់ដ៏ស្រស់ស្អាតមួយក្នុងចំណោមតំបន់ទាំង 18នៃប្រទេសបារាំងផងដែរ។ Corsica វាគឺជាកោះធំជាងគេទីបួននៅសមុទ្រមេឌីទែរ៉ាណេ ដែលស្ថិតនៅភាគអាគ្នេយ៍នៃដីគោកភាគខាងលិចនៃឧបទ្វីបអ៊ីតាលី ដោយបានរួមបញ្ចូលគ្នានូវលើកំពូលភ្នំដ៏រឹងមាំបំផុតរបស់មេឌីទែរ៉ាណេ ជាមួយនឹងឆ្នេរខ្សាច់ពណ៌ផ្ទៃមេឃ ជាមួយនឹងព្រៃឈើដ៏ខៀវស្រងាត់។ Corsica វាក៏ជាទីក្រុងប្រវត្តិសាស្ត្រចម្រុះពណ៌មួយផងដែរ ដោយនៅសម័យក្រិកបុរាណគេបានដាក់ឈ្មោះវាថា Kalliste (ស្អាតបំផុត) ។ សូម្បីតែជនជាតិបារាំងដែលពិបាកនឹងផ្គាប់ចិត្តជាងគេនោះ – បែរជាបានជាប់ចិត្ត រហូតដល់ទិញយកកោះមួយនេះក្នុងកិច្ចព្រមព្រៀងមួយដ៏ស្មុគស្មាញ ដែលជាហេតុនាំឲ្យមានការចម្រូងចម្រាសជាមួយសាធារណរដ្ឋ Genoese របស់អ៊ីតាលីក្នុងទសវត្សរ៍ឆ្នាំ 1760 ។ 

តាមដានយើងតាមរយៈ Telegram CPN Daily

សព្វថ្ងៃនេះ មានភ្ញៀវទេសចរណ៍ប្រចាំឆ្នាំប្រមាណ 3 លាននាក់ គឺតែងតែចង់មកដល់កោះដ៏ស្រស់ស្អាតមួយនេះ។ ហើយក្នុងចំណោមភ្ញៀងទេសចរណ៍ទាំងអស់នោះ គឺមានមនុស្សប្រហែល 340,000 នាក់ បានជួលឡានដើម្បីរុករកជ្រលងភ្នំ Corsica ក៏ដូចជាដើម្បីទៅដល់កំពូលភ្នំនៃកោះមួយនេះ។ ក្នុងនោះផងដែរ មានមនុស្សជាច្រើនហាក់ដូចជាមិនដឹងទេថា Corsica មានផ្លូវដែកនោះ។ 

ផ្លូវ​រថភ្លើង​របស់ Corsica ​វាបាន​ផ្តល់​នូវអនុស្សាវរីយ៍ដែល​មិន​អាច​បំភ្លេច​បាន ​ដើម្បី​ឲ្យអ្នកដែលបានទៅទស្សនាបានស្វែងយល់​ពី​បេះដូងនៃ​ប្រវត្តិសាស្ត្រ​របស់​កោះមួយនេះ។  Le Chemins de Fer de la Corse – ឬ U Trinicellu (រថភ្លើងតូច ដូចដែលអ្នកស្រុកហៅវា)  មិនមែនគ្រាន់តែជា ការធ្វើដំណើរតាមរថភ្លើងដ៏ល្អបំផុតមួយនៅក្នុងទ្វីបអឺរ៉ុបតែមួយមុខនោះ ទេ ។  តែវាក៏ជាជម្រើសមួយក្នុងចំណោមតម្លៃសមរម្យបំផុតផងដែរ ជាមួយនឹង ការឆ្លងកាត់រយៈពេលមួយសប្តាហ៍ ដែលគ្របដណ្តប់លើការធ្វើដំណើរតាមរថភ្លើងគ្រប់ទីកន្លែងនៅក្នុង Corsica ក្នុងតម្លៃត្រឹមតែ €50 ប៉ុណ្ណោះ។

“រថភ្លើងតូច” របស់ Corsica គឺពិតជាបណ្តាញតភ្ជាប់ទីក្រុងឆ្នេរសមុទ្របីនៅភាគខាងលិចរបស់កោះ (Ajaccio), ភាគពាយព្យ (Calvi) និងឆ្នេរសមុទ្រភាគឦសាន (Bastia) ។ ដោយនៅដំណាក់កាលដំបូងនៃផ្លូវរថភ្លើងវាបានបើកដំណើរការនៅឆ្នាំ 1888 ហើយនៅពេលដែលវាបានពង្រីកនៅក្នុងទសវត្សរ៍បន្តបន្ទាប់ វាបានបើចូលទៅក្នុងជ្រលងភ្នំដ៏ជ្រៅ រួចក៏ឡើងលើកំពូលភ្នំដ៏ដាច់ស្រយាល ដែលតភ្ជាប់ជាមួយនឹងទីក្រុងខាងក្នុងប្រវត្តិសាស្ត្រ Corte ។

ការសាងសង់ជាងពីរទសវត្សរ៍នៅចុងសតវត្សរ៍ទី 19 ផ្លូវដែកប្រវែង 232 គីឡូម៉ែត្រនេះ វាពិតជាត្រូវការកម្មករចំនួន 20,000 នាក់ ដើម្បីបង្កើតផ្លូវរូងក្រោមដីចំនួន 32 ខ្សែ ជាមួយនឹងស្ពាន ព្រមទាំងផ្លូវកាត់ចំនួន 52 ខ្សែ ដែលអាចធ្វើឲ្យរថភ្លើងអាចមានល្បឿនឆ្លងកាត់កំពូលភ្នំ និងជ្រលងភ្នំបានយ៉ាងងាយស្រួល។ ក្នុងរយៈពីរឆ្នាំ បន្ទាប់ពីស្ថាបក្យករបានបញ្ចប់ប៉មដ៏ល្បីល្បាញរបស់គាត់នៅទីក្រុងប៉ារីស Gustave Eiffel លោកក៏បានចាប់ផ្តើមសាងសង់ ស្ពាន Pont du Vecchio ដ៏អស្ចារ្យ នៅជិត Corte ដើម្បីដឹករថភ្លើងតូចនៅលើទេសភាពដែលស្រស់ស្អាត។ 

ប្រសិនបើអ្នកក្រឡេកទៅមើលរាជធានីរបស់ Corsica Ajaccio វិញម្តងនោះ អ្នកនឹងបានទស្សនា និងស្វែងយល់ពីជនជាតិដើមដែលជាស្រុកកំណើតរបស់មេដឹកនាំបារាំង គឺលោក Corsican Napoleon Bonaparte ។ បន្ទាប់​ពីយើង​បាន​ទៅ​ទស្សនា ​សារមន្ទីរ​ផ្ទះ ​ដែល​បូណាផាត​កើត​មក ព្រម​ទាំង​ផ្ទាំង​គំនូរ​បុរាណ​នៃ Musee Fesch  អ្នកក៏អាចទៅទស្សនា​កោះ Trinicellelu ដែល​ចង​ទៅ​ភ្នំ Corte ថែមទៀតផង។ 

បើយើងនិយាយពី​ចំ​នុចកណ្តាលនៃ​រោង​មហោស្រព​នៃ​កំពូល​ភ្នំ​​នៃ​កោះ Corte វិញវាគឺ​ជា​មជ្ឈមណ្ឌល​រូបវិទ្យាផង និងជា​ប្រវត្តិសាស្ត្រ​របស់ Corsicaផង ។ ម្យ៉ាងវិញទៀតវាគឺ​ជា​រាជធានី​នៃ​ប្រទេស​ឯករាជ្យ Corsican មួយ​រយៈពេល​ខ្លី​ក្នុង​ទសវត្សរ៍​ឆ្នាំ 1790 បន្ទាប់ពីការ​បះបោរ​ដ៏​ជោគជ័យ​របស់​វីរបុរស​ដើមកំណើត Pascal Paoli ដែលប្រឆាំងនឹង​ការគ្រប់គ្រង​របស់​បារាំង។ 

យ៉ាងណាមិញ Corte នៅតែជាកន្លែងដែលអត្តសញ្ញាណជាតិរបស់ Corsica ។ ដោយសារមានមនុស្សជាច្រើនបានរយល់ដឹងអំពីប្រវត្តិសាស្ត្រ ក៏ដូចជាសារៈសំខាន់ក្នុងតំបន់មួយនេះ។ បច្ចុប្បន្ន orte ក៏ជាទីប្រជុំជនមួយដែលមានមនុស្សប្រមាណ 8,000 នាក់ ដោយឡែកទីនេះ គឺជាផ្ទះរបស់សាកលវិទ្យាល័យសំខាន់របស់កោះ និងជាសារមន្ទីរដ៏ល្អបំផុតមួយ  គឺ Museu di a Corsica (សារមន្ទីរ Corsica) ។ សារមន្ទីនេះត្រូវបានគេក៏សាងឡើងសតវត្សរ៍ទី 13 លើកំពូលភ្នំដ៏ខ្ពស់មួយ សារមន្ទីរនោះទៀតសោតវាបានរំលេចនូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនដែលរស់នៅលើកោះ Corsican ។ 

Corsica វាជាភ្នំកោះមួយដ៏ស្រស់ស្អាតបំផុត ហើយប្រសិនបើអ្នកបានទៅទស្សនាកោះមួយនេះ សូមអ្នកកំមើលរំលងការជិៈរថភ្លើងឲ្យសោះ ព្រោះវាពិតជាអាចផ្តល់ជូននូវការចងចាំល្អៗ ព្រមទាំងអនុស្សាវរីយ៍មួយដែលអ្នកមិនអាចបំភ្លេចបាន។

Reporter:
scroll to top