យោធាអាមេរិក បាននិយាយថា យន្តហោះចម្បាំងចិនមួយគ្រឿង បានចូលមកក្នុងចម្ងាយត្រឹមតែ ១០ហ្វីតប៉ុណ្ណោះ ពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ដែលបានហោះហើរលើសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣។
អាកាសយានិកចិន “បានធ្វើការហោះហើរក្នុងលក្ខណៈមួយដែលគ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ វាគឺជាការបង្ហាញមួយថា សមត្ថភាពនៃការប្រើប្រាស់យន្តហោះរបស់ចិនគឺនៅមានកម្រឹតនៅឡើយ ព្រោះហោះហើរនៃយន្តហោះមួយគ្រឿងនោះ គឺការបើកក្នុងល្បឿនលើសកំណត់ ដែលនាំឲ្យពួកគេមិនអាចគ្រប់គ្រងស្ថានភាពបាន ទើបសម្រេចចិត្តបើកចុះក្រោម ដោយនៅពីមុខ យន្តហោះ B-52 របស់អាមេរិក ត្រឹមចម្ងាយប្រហែល 10 ហ្វីតតែប៉ុណ្ណោះ ដែលធ្វើឱ្យយន្តហោះទាំងពីរមានគ្រោះថ្នាក់ ដោយការប៉ះទង្គិចគ្នា” ។ ខាង Pacific Command បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា យើងបារម្ភថាអ្នកបើកយន្តហោះម្នាក់នេះមិនបានដឹងថាគាត់មកជិតប៉ុណ្ណាទេ ទើបបង្កឱ្យមានការប៉ះទង្គិចគ្នាបែបនេះ»។
ទន្ទឹមនឹងនោះខាងក្រសួងការពារជាតិចិនបានចេញផ្សាយ វីដេអូ មួយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាទៀងទាត់ដោយនិយាយថា USS Ralph Johnson “បានធ្វើការយាយីយ៉ាងជិតស្និទ្ធ” ក្នុងការប្រឆាំងនឹងក្រុមបេសកកម្មកងទ័ពជើងទឹកចិន ដែលកំពុងធ្វើការហ្វឹកហាត់ជាប្រចាំនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី 19 ខែសីហា។
ដោយខាងអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា តាមរយៈវីដេអូ បាន“បង្ហាញថាភាគីអាមេរិក គឺជាអ្នកបង្កហេតុ ព្រមទាំងជាអ្នកបង្អាក់ដ៏ធំមួយសម្រាប់ សមយុទ្ធរបស់ចិន”។ លោក Wu បាននិយាយថា សកម្មភាពរបស់នាវាចម្បាំងអាមេរិក បាន”បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសចិន “ដោយលោកបានបន្ថែមទៀតថា ប្រទេសចិននឹង “ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់។
យ៉ាងណាមិញចំពោះមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ ដែលទទួលបន្ទុកសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក លោក Ely Ratner បាននិយាយ នៅដើមខែនេះ ថា សហរដ្ឋអាមេរិកបានមើលឃើញករណីជាច្រើនទៀតនៃអាកប្បកិរិយា “ដោយជាការយាយីដ៏ប្រថុយប្រថានមួយ ដែលបង្ករឡើង” ពីសំណាក់ អាកាសយានិកចិន ដើម្បីប្រឆាំងនឹងយន្តហោះអាមេរិក ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺនៅក្នុងតំបន់បូព៌ា និង សមុទ្រចិនខាងត្បូងជាដើម។
លោក Ely Ratner បាននិយាយថា “ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ 2021 យើងបានឃើញឧប្បត្តិហេតុបែបនេះច្រើនជាង 180” ដងរួចមកហើយ។
តើវាអាចជា “ជាយុទ្ធនាការកណ្តាល និងរួមគ្នាដើម្បីអនុវត្តអាកប្បកិរិយាមិនសមរម្យរបស់ខ្លួន ដើម្បីបង្ខិតបង្ខំឱ្យមានការផ្លាស់ប្តូរសកម្មភាពប្រតិបត្តិការស្របច្បាប់របស់សហរដ្ឋអាមេរិក ឬយ៉ាងណា?”
កិចច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបញ្ចកោណនៅឆ្នាំនេះ ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំយោធាចិន ព្រោះមន្ត្រីអាមេរិកតែងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការខ្វះខាតនៃការសន្ទនារវាងយោធា និងយោធារវាងប្រទេសទាំងពីរ វាក៏អាចនឹងមានរឿងវែងឆ្ងាយបន្តទៀត។ គួររំលឹកថា ទីក្រុងប៉េកាំងបានកាត់ផ្តាច់ទំនាក់ទំនងពីអាមេរិក បន្ទាប់ពីប្រធានសភា Nancy Pelosi បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីឆ្នាំមុន ដោយធ្វើឱ្យមេដឹកនាំចិនមានការខឹងសម្បារ។