ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលនៃអេលីយ៉ូម ដែលជាធាតុគីមីដ៏កម្រមួយ ដោយគេហៅឈ្មោះវាថា helium-3 នៅក្នុងថ្មភ្នំភ្លើងដែលស្ថិតនៅលើកោះ Baffin របស់ប្រទេសកាណាដា។ អេលីយ៉ូមគឺជាសារធាតុដែលគ្មានក្លិន គ្មានរសជាតិ គ្មានជាតិពុល និចលភាព ឧស្ម័ន ឬក៏ម៉ូណូតូមិចនោះទេ ប៉ុន្តែក្រុមអ្នកវិទ្យាបាននិយាយថា ឧស្ម័នដែលស្ថិតក្នុងចំណោមសារធាតុខាងលើនេះគឺកំពុងតែលេចធ្លាយចេញពីស្នូលរបស់ផែនដី ហើយឧស្ម័នមួយនោះផងដែរវាមានអាយុកាលរាប់សហស្សវត្សរ៍មកហើយ។
សម្រាប់ក្រុមស្រាវជ្រាវបាននិយាយថា វត្តមានរបស់ helium-4 នៅក្នុងថ្ម វាគឺជារឿងធម្មតានោះទេ ព្រោះថានៅលើផែនដី helium-4 ត្រូវបានគេរកឃើញយ៉ាងងាយស្រួលនៅកន្លែងផ្សេងទៀតនៅក្នុង cosmos ។ ប៉ុន្តែអ្វីដែលជាហេតុធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលនោះ វាគឺជាការរកឃើញសារធាតុមួយប្រភេទនេះក្នុងថ្មនៃលើកោះ Baffin ឯណោះ។ នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះក្នុងទស្សនាវដ្ដី Nature ដែលត្រូវបានកែរសម្រួលឡើងវិញដោយ CNN កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។
លោក Forrest Horton ដែលជាអ្នកវិទ្យាសាស្ត្រសហការីនៃនាយកដ្ឋានភូគព្ភសាស្ត្រ និងភូគព្ភសាស្ត្រនៅស្ថាប័ន Woods Hole Oceanographic Institution បាននិយាយថា “នៅកម្រិតមូលដ្ឋានដំបូងគេបង្អស់ នៅក្នុងភពផែនដីគឺមាន(helium-3) តិចតួចណាស់ ប្រសើនបើយើងធៀបទៅនឹង (helium-4)”
លោក Horton បានបន្ថែមថា helium-3 គឺជាអ៊ីសូតូបដ៏កម្រកើតមានខ្លាំងណាស់នៅលើផែនដីយើងនេះ ព្រោះវាត្រូវបានផលិត ឬបន្ថែមទៅក្នុងភពផែនដីក្នុងបរិមាណតិចតួចបំផុត ហើយវាក៏អាចនឹងបាត់បង់ទៅក្នុងលំហវិញ” នៅពេលដែលផ្នែកថ្មរបស់ផែនដីមានបម្រែបម្រួល ជាឩទាហរណ៍ ដូចជាពេល ឡើងកំដៅ ឬចុះត្រជាក់ជាដើម។
ក្នុងករណីប្រសិនបើ helium-3ស្ថិតក្នុងដំណាក់កាលត្រជាក់វិញ អេលីយ៉ូមក៏ត្រូវបាត់បង់ទៅតាមបរិយាកាស ហើយបន្ទាប់មកវាក៏ធ្វើដំណើរទៅដល់លំហតែម្តង។
យ៉ាងណាមិញ ការរកឃើញធាតុដែលលេចធ្លាយចេញពីស្នូលផែនដី វាអាចជួយដល់អ្នកវិទ្យាសាស្ត្រក្នុងការស្រាយចម្ងល់ មួយចំនួន ដែលពាក់ព័ន័្ធនៃការកកើតនៃភពផែនដីរបស់យើង។ ហើយការរកឃើញថ្មីទាំងអស់នេះផងដែរ វាបានផ្តល់នូវភស្តុតាងដើម្បីពង្រឹងសម្មតិកម្ម ដែលយើងកំពុងតែមានស្រាប់ គឺនិយាយអំពីរបៀបដែលភពផែនដីរបស់យើងត្រូវបានបង្កើតឡើង។
មានអ្នកវិទ្យាជាច្រើន បានចាត់ទុក កោះ Baffin ថាជាកំណប់ទ្រព្យចំពោះផ្នែកវិទ្យាសាស្រ្ត’
កោះ Baffin ដែលមានទីតាំងនៅលើទឹកដីនៃ Nunavut គឺជាកោះដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា ម្យ៉ាងវិញទៀតវាក៏ជាកោះធំជាងគេទី 5 នៅលើពិភពលោកផងដែរ។
ចំពោះសមាមាត្រខ្ពស់នៃ helium-3 និង helium-4 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងថ្មភ្នំភ្លើង Baffin Island ដោយ លោកស្រី Solveigh Lass-Evans ដែលជាផ្នែកមួយនៃការសិក្សាថ្នាក់បណ្ឌិតរបស់នាងក្រោមការត្រួតពិនិត្យរបស់អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Edinburgh លោក Finlay Stuart ។ ហើយការរកឃើញនោះ គឺត្រូវបានបោះពុម្ពផ្សាយនៅក្នុង Nature កាលពីឆ្នាំ 2003 ។
សមាសភាពនៃភពមួយគឺជាការឆ្លុះបញ្ចាំងពីធាតុដែលបង្កើតវា ហើយ ការស្រាវជ្រាវពីមុន បានរកឃើញថា បរិមាណនៃស្លាកស្នាម helium-3 គឺបានលេចធ្លាយចេញពីស្នូលរបស់ផែនដី បើយោងតាមភស្តុតាងរបស់អ្នកស្រាវជ្រាវបានឲ្យដឹងថា ភពផែនដីរបស់យើងមានប្រភពចេញពី nebula ព្រះអាទិត្យ ដែលជាពពកនៃឧស្ម័ន និងធូលី។
លោក Horton និងសហការីរបស់គាត់ ក៏បានចាប់ផ្តើមបោះជំហ៊ានទៅមុខបន្ថែមទៀត នៅពេលដែលពួកគេ បានធ្វើការស្រាវជ្រាវនៅលើកោះ Baffin ក្នុងឆ្នាំ 2018 ដោយពួកគេចាប់ផ្តើមសិក្សាពីកម្អែភ្នំភ្លើង ដែលបានផ្ទុះរាប់លានឆ្នាំមុននៅពេលដែល Greenland ដែលស្ថិតនៅសហរដ្ឋអាមេរិកខាងជើង ត្រូវបានបំបែកចេញពីគ្នា ដើម្បីជួយបង្កើតផ្លូវសម្រាប់សមុទ្រថ្មីមួយទៀត។ ក្រុមអ្នកវិទ្យាសាស្ត្រចង់ធ្វើការស៊ើបអង្កេតបន្ថែមទៀតទៅលើថ្មដែលអាចមានការយល់ដឹងអំពីខ្លឹមសារគ្រប់គ្រាន់ ក្នុងការចាក់សោរចូលទៅក្នុងស្នូល និងអាវធំរបស់ផែនដី ព្រោះវាគឺជាស្រទាប់ដ៏រឹងមាំបំផុតនៃផ្ទៃខាងក្នុងរបស់ផែនដី។
ដោយឡែកក្រុមអ្នកស្រាវជ្រាវបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រជាច្រើន ដើម្បីទៅដល់តំបន់ដាច់ស្រយាល មួយ វាគឺជាតំបន់ទេសភាពមួយដែលការមានលំហូរនៃកម្អែភ្នំភ្លើង បន្ទាប់មកវាក៏បង្កើតបាជាច្រាំងថ្មចោទ គឺស្ថិតនៅជិតផ្ទាំងទឹកកកយក្សអណ្តែតតាមឆ្នេរសមុទ្រ វាគឺជាកោះ Baffin ។ លោក Horton បាននិយាយថា អង្គការក្នុងស្រុក រួមទាំងសមាគម Qikiqtani Inuit និងវិទ្យាស្ថានស្រាវជ្រាវ Nunavut បានផ្តល់ឱ្យអ្នកស្រាវជ្រាវនូវលទ្ធភាពទទួលបាន ដំបូន្មាន និងការការពារពីខ្លាឃ្មុំ ដែលរស់នៅក្នុងតំបន់នោះផងដែរ។
តាមពិតណាស់ “នៅលើកោះ Baffin វាពិតជាំមានសារៈសំខាន់ទាំងជាដីពិសិដ្ឋសម្រាប់សហគមន៍ក្នុងតំបន់ និងជាបង្អួចសម្រាប់អ្នកវិទ្យាសាស្ត្រដើម្បីចូលទៅក្នុងផែនដីដ៏ជ្រៅ”ផងដែរ ។
ថ្មនៅក្នុងតំបន់អាកទិកដែលលោក Horton និងក្រុមរបស់គាត់បានស៊ើបអង្កេតបានបង្ហាញឱ្យឃើញនូវការវាស់វែងខ្ពស់ដ៏គួរឱ្យភ្ញាក់ផ្អើលនៃ helium-3 និង helium-4 វាជាទិន្នន័យដែលយើងយល់ដឹង ច្រើនជាងអ្វីដែលត្រូវបានរាយការណ៍ដោយការស្រាវជ្រាវពីមុនទៅទៀត ហើយរីឯការវាស់វែងវិញ ក៏មានភាពខុសប្លែកគ្នាដែរ។
លោក Horton បាននិយាយថា មានតែអាតូម helium-3 មួយប៉ុណ្ណោះដែលមានសម្រាប់រាល់អាតូម helium-4 ។ ដោយក្រុមរបស់យើងបានធ្វើការវាស់ប្រហែល 10 លានអាតូមនៃ helium-3 ក្នុងមួយក្រាមនៃគ្រីស្តាល់អូលីវីន។
គាត់បាននិយាយថា “ការវាស់វែង 3He/4He ក្នុងកម្រឹតខ្ពស់របស់យើងបានបង្ហាញថា ឧស្ម័នដែលសន្មតថា វាគឺជាសាមាសធាតុដែលទទួលបានពីមរតក nebula របស់ព្រះអាទិត្យក្នុងកំឡុងពេល ដែលវាបានបង្កើតប្រព័ន្ធព្រះអាទិត្យ ហើយបន្ទាប់មកវាក៏ត្រូវបានរក្សានៅក្នុងផែនដី”។