កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ អ្នកជំនាញខាង Reuters បាននិយាយថា អត្រាគោលនយោបាយបច្ចុប្បន្នរបស់ប្រទេសថៃ គឺពិតជាមានភាពសមរម្យសម្រាប់សេដ្ឋកិច្ច ប៉ុន្តែទន្ទឹមនឹងនោះ ខាងធនាគារកណ្តាលរបស់ប្រទេសមួយនេះ ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើ “ការកែតម្រូវ” ប្រសិនបើមានភាពចាំបាច់ ខណៈដែលពិភពលោកកំពុងត្រូវបានព្រមានអំពីការកើនឡើងហានិភ័យ និងការព្រួយបារម្ភជាសកលជុំវិញ ជម្លោះ នៅខាងមជ្ឈិមបូព៌ា។
លោក Sethaput Suthiwartnaruput បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា សេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នៅតែត្រូវបានគេរំពឹងថានឹងកើនឡើងជិតទៅដល់ការព្យាករណ៍ ដែលគេបានប៉ានមាណថាវានឹងមានកំណើនប្រមាណ 2.8% នៅឆ្នាំនេះ បើទោះបីជាកំណើននៅត្រីមាសទីបីអាចនឹងមានភាពទន់ខ្សោយជាងការរំពឹងទុកក៏ដោយ។
លោកបានបន្ថែមថា ការព្យាករណ៍កំណើន 4.4% របស់ធនាគារកណ្តាលសម្រាប់ឆ្នាំ 2024 នឹងត្រូវបានកែសម្រួលប្រសិនបើមានការផ្លាស់ប្តូរណាមួយនៅក្នុងផែនការជំរុញទឹកចិត្តរបស់រដ្ឋាភិបាលកាលពីឆ្នាំមុន វាអាចធ្វើឲ្យសេដ្ឋកិច្ចបានកើនឡើង រហូតដល់2.6% ។
លោក Sethaput បាននិយាយថា ធនាគារកណ្តាលថៃមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ខណៈដែលពីជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្ត។
ដោយលោកបាននិយាយថា “កត្តាថ្មីមួយដែលខ្ញុំមានការប្រុងប្រយ័ត្នគឺបញ្ហាមជ្ឈិមបូព៌ា ដោយសារការវាយតម្លៃពីផលប៉ះពាល់នៃហានិភ័យនេះគឺពិតជាពិបាកខ្លាំងណាស់” ប៉ុន្តែលោកក៏បានបន្ថែមថា អត្រាគោលនយោបាយរបស់ថៃនាពេលបច្ចុប្បន្នគឺពិតជាត្រឹមត្រូវបំផុត។
ដោយលោកបានបញ្ជាក់ទៀតថា សម្រាប់”អត្រាការប្រាក់នៅពេលនេះ គឺមានភាពសមរម្យជាមួយនឹងរយៈពេលនេះ ប៉ុន្តែប្រសិនបើស្ថានភាពត្រូវបានផ្លាស់ប្តូរខ្លាំង នោះការព្យាករណ៍របស់យើង ក៏មានការកែតម្រូវផងដែរ។
កាលពីខែមុន គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានដំឡើង អត្រាការប្រាក់សំខាន់ៗ (THCBIR=ECI) ដោយមិនបានរំពឹងទុកថាមួយត្រីមាសអាចកើនដល់ 2.50%នោះទេ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយសម្រាប់តួរលេខដែលយើងទទួលបាននេះ វាគឺជាកម្រិតខ្ពស់បំផុតក្នុងទសវត្សរ៍។ ដោយលោកបាននិយាយបន្ថែមទៀតថា កំណើន និងអតិផរណាទំនងជានឹងកើនឡើងនៅឆ្នាំក្រោយ ហើយយើងនឹងពិនិត្យគោលនយោបាយលើកក្រោយនៅថ្ងៃទី ២៩ វិច្ឆិកា។