សារមន្ទីរ ‘អណ្តែតទឹក’ ដ៏ធំមួយ បានកើតចេញពីរឿងប្រឌិតបែបវិទ្យាសាស្ត្រ

ផ្កាយលោហធាតុទាំងប្រាំពីរចំណុចបានអណ្តែតលើផ្ទៃកញ្ចក់នៃបឹង ដែលជាការរំឮកដល់អរិយធម៌នាពេលអនាគតដ៏វែងឆ្ងាយ ហើយវាក៏អាចជាយានអវកាសមួយដែលហោះទៅភពក្រៅផងដែរ។ ព្រោះថាការរចនាឡើងនៃរូបរាងរបស់វា គឺ​ហាក់​ដូច​ជា​អ្វី​មួយ​ចេញ​ពី​ការ​ប្រឌិត​បែប​វិទ្យាសាស្ត្រទាំងស្រុង។ តែវាបែរជា សារមន្ទីរប្រឌិតវិទ្យាសាស្រ្ត Chengdu ដ៏ថ្មីសាឡាងមួយ ដែលស្ថិតនៅក្នុងរដ្ឋធានីនៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។

តាមដានយើងតាមរយៈ Telegram CPN Daily

បើគេក្រឡែកមើលពីមួយចំហៀងដំបូល មានមនុស្សជាច្រើនគិតថា វាគឺជាការធ្វើត្រាប់តាមភ្នំ; តែបើគេមើលពីម្ខាងផ្សេងមួយទៀត គេបែរជាយល់ថា ដំបូលរបស់វាមានរូបរាងដូចជាពពកទៅវិញ ហើយក្លោងទ្វាររបស់វាត្រូវតរភ្ជាប់ជាមួយនឹងផ្ទាំងកញ្ចក់ដោយគ្មានថ្នេរ។

បើយោងតាមអ្នកសង្កេតការបានឲ្យដឹងថា គ្រប់ជ្រុងទាំងអស់ នៃសារៈមន្ទីមួយនេះ វាត្រូវបានគេរចនាឡើងដោយមានភាពខុសៗគ្នាទាំងអស់។ តែប្រសិនបើអ្នកពិនិត្យមើលដោយយកចិត្តទុកដាក់នោះ  អ្នកដឹងថាវាមើលទៅពិតជារឿងមិនធម្មតា ឬមិននឹកស្មានដល់។

មនុស្សជាច្រើនប្រហែល​ជា​មិន​នឹក​ស្មាន​ដល់ទេថា ការ​រចនាម៉ូដទាំងនោះវា​ត្រូវបានគេ​ចំណាយ​ពេលវេលាយូប៉ុណ្ណាក្នុង​ការ​សាង​សង់។

បើយោងតាមការសិក្សារបស់អ្នកជំនាញរបស់ CNN បានឲ្យដឹងថា សារមន្ទីរនេះត្រូវបានគេចាត់តាំងក្នុងឆ្នាំ 2022 ដើម្បីធ្វើជាម្ចាស់ផ្ទះនៃសន្និបាតប្រឌិតវិទ្យាសាស្រ្តពិភពលោកប្រចាំឆ្នាំលើកទី 81 នៅក្នុងឆ្នាំនេះ ហើយសារៈមន្ទីមួយនេះផងដែឬ វាមានឈ្មោះហៅក្រៅថា Worldcon ។ 

បើយោងតាម លោក Paulo Flores ដែលជានាយកគម្រោងម្នាក់នៅ Zaha Hadid Architects ដែលជាអ្នករចនាសារមន្ទីរនេះបាននិយាយ​ថា អគារ​ដែល​មាន​ទំហំធំ និង​ស្មុគស្មាញខ្លាំងណាស់ បើជាធម្មតាយើង​ត្រូវ​ចំណាយ​ពេល​ពី ៤ ទៅ ៥ ឆ្នាំ​ដើម្បី​សាងសង់។ ប៉ុន្តែអគារទំហំ 59,000 ម៉ែត្រការ៉េ ដែលមាន ទំហំធំជាងបីដង នៃ Sydney Opera House បានដំណើរការពីគំនិតរហូតដល់ការបញ្ចប់ក្នុងរយៈពេលត្រឹមតែ 12 ខែ តែប៉ុណ្ណោះ។

លោកបានបន្តទៀតថា ប៉ុន្តែទោះបីជាមានការផ្លាស់ប្តូរដ៏តឹងតែងសម្រាប់ លោក និងក្រុមរបស់គាត់ក៏ដោយ វាគឺជាកិច្ចការក្នុងក្តីស្រមៃ។ ដោយលោកបាននិយាយថា “ការប្រឌិតបែបវិទ្យាសាស្ត្រតែងតែជាប្រភពដ៏សំខាន់បំផុតនៃការបំផុសគំនិតសម្រាប់ការរចនារបស់យើង” ។ “ការប្រឌិតបែបវិទ្យាសាស្ត្រតែងតែដើរទៅមុខជានិច្ច ដោយជាការសម្លឹងមើលថា តើបច្ចេកវិទ្យាបច្ចុប្បន្នមានអ្វីខ្លះ ហើយបច្ចេកវិទ្យាអាចវិវត្តទៅជាយ៉ាងណានាពេលអនាគត។

លោកបាននិយាយបន្តទៀតថា “យើងចង់ក្លាយជាផ្នែកមួយនៃចលនានៃការបង្កើតនូវអ្វីដែលអនាគតមើលទៅថា វាដូចមិនត្រឹមតែមើលឃើញប៉ុណ្ណោះទេ ប៉ុន្តែក៏មានបច្ចេកវិទ្យាផងដែរ។”

ក្រុមហ៊ុនស្ថាបត្យកម្មដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា វាមិនមែនជារឿងចម្លែកចំពោះបច្ចេកវិទ្យាទេ។ ព្រោះឈ្មោះរបស់ក្រុមហ៊ុន Zaha Hadid វាមានន័យថា គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការរចនាឌីជីថល ហើយឧបករណ៍ដែលគេប្រើប្រាស់ វាបានធ្វើឲ្យស្ថាបត្យកររបស់ទីក្រុងឡុងដ៏ និយាយថា វាជាអគារមួយដែលប្រកបដោយថាមពល។

តែបើយោងតាមការរៀបរាប់របស់ លោក Flores បានពន្យល់ថា “យើងអាចបង្កើតប្រភេទធរណីមាត្រទាំងនេះបាន តែដោយប្រើកម្មវិធីគំរូពហុកោណប៉ុណ្ណោះ” ដែលបង្កើត “ការក្លែងធ្វើបីវិមាត្រនៃអគារ” ។

ជាមួយនឹងគម្រោងនេះ បច្ចេកវិទ្យាមិនត្រឹមតែជាគន្លឹះក្នុងការបង្កើតការរចនាប្រកបដោយមហិច្ឆតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រតិបត្តិវាបានយ៉ាងឆាប់រហ័សផងដែរ។ ហើយនៅពីរសប្តាហ៍បន្ទាប់ ក្រុមហ៊ុនរបស់យើងក៏បានឈ្នះការប្រកួតប្រជែង ការសាងសង់លើគម្រោងមួយនេះ។

ក្រុមអ្នកសាងសង់សារៈមន្ទីរបស់ចិន បានប្រើប្រាស់កម្មវិធីឌីហ្សាញជាច្រើន រួមទាំងការវិភាគគំរូឌីជីថល ដោយក្រុមការងារទាំងនោះអាចបង្កើនល្បឿននៃការកំណត់ពេលវេលា និងត្រូវធានាថាតើស្ថាបត្យករត្រូវការសម្ភារៈប៉ុន្មានទើបគ្រប់គ្រាន់ ព្រោះថាខាងក្រុមហ៊ុនផលិតសម្ភារៈនឹងផលិតសម្រាប់តែគម្រោងមួយនេះតែមួយគត់។

បើយោង តាមSatoshi Ohashi ដែលជានាយកគម្រោងម្នាក់ទៀតបាននិយាយ ថា ការសាងសង់ និងការរចនាដែលកើតឡើងស្របគ្នា “មិនអាចធ្វើបានដោយគ្មានឧបករណ៍ថ្មីទាំងនេះទេ”។ យ៉ាងណាមិញរាល់ការវិភាគគំរូឌីជីថលបានអនុញ្ញាតឱ្យក្រុមបង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធអគារសម្រាប់អាកាសធាតុនៃទីក្រុង Chengdu ។ តាមរយៈការវិភាគអាកាសធាតុ និងប៉ារ៉ាម៉ែត្របរិស្ថាន ក៏ដូចជាកម្មវិធីបានជូនដំណឹងដល់ការសម្រេចចិត្តអំពីទំហំ និងមុំនៃដំបូល ដើម្បីការពារផ្នែកខាងក្នុងពីពន្លឺព្រះអាទិត្យដោយផ្ទាល់ថែមទៀតផង។

ចំពោះ’រថយន្ត SUV ដែលយើងដឹថា វាប្រើថាមពលពន្លឺព្រះអាទិត្យ off-road ដំបូងបង្អស់របស់ពិភពលោក’ ទើបតែបានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ារ៉ុក ដែលដំណើរការដោយពន្លឺព្រះអាទិត្យតែប៉ុណ្ណោះ

តែបច្ចេកវិទ្យាបៃតងត្រូវបានរួមបញ្ចូល ដើម្បីកាត់បន្ថយផលប៉ះពាល់ប្រតិបត្តិការរបស់អគារផងដែរ ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យដែលបានបង្កប់នៅក្នុងដំបូលដែលពង្រីក ដើម្បីជួយផ្តល់ថាមពលដល់អគារ និងពន្លឺមេឃ និងបង្អួចពីជាន់ដល់ពិដាន ដើម្បីកាត់បន្ថយតម្រូវការសម្រាប់ពន្លឺសិប្បនិម្មិតនៅពេលថ្ងៃ។

ក្រុមការងារក៏ត្រូវស្វែងរកប្រភពសម្ភារៈក្នុងស្រុក ដើម្បីសន្សំសំចៃពេលវេលា និងបង្កើតនូវវិធីសាមញ្ញៗជាច្រើនក្នុងការធ្វើឱ្យគំនិតរបស់ពួកគេក្លាយជាការពិត។ ជាឧទាហរណ៍ ពួកគេបានបង្កើតប្រព័ន្ធបន្ទះអាលុយមីញ៉ូមម៉ូឌុលដែលស្ថិតនៅ “ក្រោមស្បែក” នៃដំបូល ដែលបង្កើតបានជាខ្សែកោង “រលោង និងគ្មានថ្នេរ” ខណៈពេលដែលវាធ្វើឱ្យការផលិតមានល្បឿនលឿននៅក្នុងរោងចក្រផងដែរ។

បច្ចុប្បន្នបើយើងសម្លឹងទៅមើលផ្ទះរបស់អ្នករស់នៅជាង 20 លាននាក់ ដែលស្ថិតនៅក្នុងតំបន់ Chengdu គឺទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

កាលពីដើមឆ្នាំនេះ ទីក្រុងនេះ បានឈរនៅលំដាប់កំពូលនៃបញ្ជីទីក្រុងលំដាប់ទីមួយថ្មីរបស់ប្រទេសចិន ដែលដាក់ចំណាត់ថ្នាក់ទីក្រុងដោយផ្អែកលើកត្តាដូចជារបៀបរស់នៅរបស់អ្នករស់នៅ ឱកាសពាណិជ្ជកម្ម និងការដឹកជញ្ជូនជាដើម។

សារមន្ទីរប្រឌិតវិទ្យាសាស្រ្តគឺជាផ្នែកមួយនៃការអភិវឌ្ឍន៍ “ទីក្រុងនាពេលអនាគត” ធំជាងនៅក្នុងស្រុក Pidu នៅខាងក្រៅទីក្រុងទៅទៀត។ ព្រោះថាវាត្រូវបានគេស្គាល់ថាជា ទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាពេលអនាគត Chengdu ទីតាំងទំហំ 4.6 គីឡូម៉ែត្រការ៉េ (1.8-square-mile) នឹងមានសាកលវិទ្យាល័យ មន្ទីរពិសោធន៍ និងការិយាល័យថ្មីៗជាច្រើន។

យើងអាចនិយាយថា ការលេចឡើងនៃ Worldcon វាគឺ “ផ្នែកមួយនៃកំណើននៃ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នាពេលអនាគត ដោយរួមបញ្ចូលវាទៅក្នុងទីក្រុង និងការរីកលូតលាស់នៃសេដ្ឋកិច្ចផងដែរ

“ ឧស្សាហកម្មប្រឌិតបែបវិទ្យាសាស្ត្រ ” ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ប្រទេសចិន គឺរួមមានការបោះពុម្ពផ្សាយ និងការចេញផ្សាយជាខ្សែភាពយន្ត ដោយមានទីក្រុង Chengdu ជាមជ្ឈមណ្ឌល។ ទីក្រុង Chengdu ក៏ជា កន្លែងកំណើតនៃ Science Fiction World ដែលជា ទស្សនាវដ្ដី sci-fi មួយក្នុងចំនោមទស្សនាវដ្ដី sci-fi ដែលមានអ្នកអានច្រើនជាងគេលើពិភពលោក ដែលត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងក្នុងឆ្នាំ 1979 ។ យ៉ាងណាមិញ សារមន្ទីរ Worldcon និងបើកតាមកាលវិភាគដើម្បីរៀបចំព្រឹត្តិការណ៍សម្ពោធរបស់ខ្លួន ដែលជាលើកទីមួយហើយដែល Worldcon ត្រូវបានរៀបចំនៅក្នុងប្រទេសចិន ហើយវាគឺជាសារៈមន្ទីទីពីរ ដែលមាននៅអាស៊ី។ 

ចិននឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍មហាសន្និបាតប្រឌិតវិទ្យាសាស្រ្តពិភពលោកប្រចាំឆ្នាំ លើកទី 81 ដូច្នេះហើយរដ្ឋាភិបាលចិន តែងតែសង្ឃឹមថា សារមន្ទីរ និងកន្លែងព្រឹត្តិការណ៍ថ្មីមួយនេះ អាចក្លាយជា “កន្លែងសម្គាល់ដ៏សំខាន់ដែលនឹងតំណាងឱ្យឧស្សាហកម្មប្រឌិតវិទ្យាសាស្រ្តរបស់ប្រទេសដែលបានចូលរួម” ជាពិសេសជាងនេះទៅទៀតនោះ គឺចិនចង់ឲ្យអ្នកចូលរួមទាំងអស់ អាចស្វែងយល់ពី ការរីកចម្រើនរបស់ប្រទេសចិន។ សម្រាប់ឥឡូវនេះវិញ គ្រប់គ្នាគ្រាន់ដឹង​ថា ចិនមាន​រដ្ឋធានី​ប្រឌិត​បែប​វិទ្យាសាស្ត្រដ៏អស្ចារ្យ សិនទៅចុះ​។

Reporter:
scroll to top