ប៊ូសាន គឺជាទីក្រុងទីរបស់ប្រទេសកូរ៉េខាងត្បូង កំពុងតែបង្កើតភាពទាក់ទាញដោយសារតែមុខម្ហូបដ៏សម្បូរបែប បច្ចេកវិទ្យាទំនើបៗ ដែលអមជាមួយនឹងតំបន់វប្បធម៌ដែលមានភាពច្នៃប្រឌិត ដែលធ្វើឲ្យប៊ូសានក្លាយទៅជាគោលដៅសម្រាប់ភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងបរទេស។
ទីប្រជុំជនមាត់សមុទ្រដ៏រស់រវើកនៃតំបន់ប៊ូសាន វាគឺជាផ្ទះសម្រាប់ប្រជាជនប្រមាណ 3.5 លាននាក់ ហើយប្រសិនបើអ្នកបានធ្វើដំណើរតាមឆ្នេរខ្សាច់វិញ អ្នកនឹងបានឃើញទីផ្សារតាមដងផ្លូវដ៏រស់រវើក ជាមួយនឹងអាហារសមុទ្រស្រស់ៗ សារមន្ទីរដ៏ត្រជាក់ ដែលហ៊ុំព័ទ្ធទៅដោយទេសភាពភ្នំដ៏ចម្លែកៗ មិនត្រឹមតែប៉ុណ្ណោះប្រជាជននៅក្នុងប្រទេសមួយនេះក៏តែងតែប្រារព្ធធ្វើពិធីប្រពៃណី និងព្រឹត្តិការណ៍ពិសេសៗជាច្រើនទៀត ដែលដូចទៅអ្វីដែលអ្នកឃើញការដាក់បង្ហាញនៅក្នុងមហោស្រពភាពយន្តដ៏ធំបំផុតរបស់អាស៊ីដូច្នោះដែរ។
ឥឡូវនេះផងដែរ គេសង្កេតឃើញថា អាថ៌កំបាំងជាច្រើនៃប្រទេសកូរ៉េខាងត្បូង កំពុងតែធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជុំវិញពិភពលោក ឲ្យធ្វើដំណើរសម្រុកទៅកាន់ទីក្រុងប្រវត្ដិសាស្ដ្ររបស់ខ្លួន ជាពិសេសជាងនេះទៅទៀតនោះគឺដើម្បីភ្លក្សរសជាតិម្ហូបប្រពៃណី ដែលត្រូវបានរួមបញ្ចូលជាមួយនឹងសាច់អាំង ក៏ដូចជាគ្រឿងសមុទ្រស្រស់ៗជាដើម អ្វីទាំងអស់នេះហើយវាគឺជាភាពអស្ចារ្យនៃទីក្រុងមួយនេះ។
ប្រសិនបើអ្នកបានទៅដល់ប្រទេសកូរ៉េខាងត្បូង អ្នកនឹងចាប់ផ្តើមជាមួយអ្វីៗដែលនៅ ឆ្នេរ Haeundae ដែលជាឆ្នេរខ្សាច់ដ៏ល្បីបំផុតរបស់ទីក្រុង ហើយអ្នកក៏អាចដើរលេងក្បែររលក អង្គុយផឹកកាហ្វេ ឬអង្គុយស្តាប់រឿងព្រេងនិទាន មុនពេលធ្វើដំណើរទៅ BUSAN X the SKY ។
តែប្រសិនបើអ្នកបានឡើងទៅជាន់កំពូលនៃអគារ LCT Landmark Tower (រចនាសម្ព័ន្ធខ្ពស់បំផុតរបស់ទីក្រុង) ដែលអ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងទិដ្ឋភាពទីក្រុង និងផ្ទៃនៃសមុទ្រខាងកើត អ្នកនឹងស្រូបយកខ្យល់ដកដង្ហើយជាមួយនឹងអាកាសធាតុដ៏ល្អ ហើយអ្នកក៏អាចទស្សនាកោះ Tsushima របស់ប្រទេសជប៉ុនពីចម្ងាយថែមទៀតផង។
ទីក្រុងប៊ូសានវាគឺជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ទំនើប ហើយក៏ជាកន្លែងកំណប់នៃទីតាំងប្រវត្តិសាស្ត្រ និងប្រាសាទដូចជា Haedong Yonggunsa ផងដែរ ។ ចំពោះអ្នកដែលបានទៅដល់ប៊ូសាន សូមអ្នកកំរំលងអគារខ្ពស់ៗដែលគេស្គាល់ថាជាទីក្រុង Centum ឲ្យសោះ។ ព្រោះបើយោងតាមការចុះផ្សាយរបស់ Korean Times បាននិយាយថា Shinsegae Department Store – វាគឺជាអាគាដែលធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាម សៀវភៅកំណត់ត្រាពិភពលោក Guinness មុនពេលពិនិត្យមើលភាពភ្លឺស្វាងនៃស្ថាបត្យកម្មនៃ មជ្ឈមណ្ឌលភាពយន្ត Busan ដែលជាទីស្នាក់ការកណ្តាលនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន។
ទីក្រុង Centum មិនមែនគ្រាន់តែជាចំណតពីរបីនៅលើរថភ្លើងក្រោមដីពី ឆ្នេរ Gwangalli ដែលជាឆ្នេរខ្សាច់ ហាងកាហ្វេ រង្គសាល និងភោជនីយដ្ឋាននោះទេ វាក៏ជាក្រុងដែលអាចឆ្លងកាត់ទឹកទៅកាន់ស្ពាន Gwangan Diamond Bridge ដ៏ល្បីល្បាញរបស់ទីក្រុងប៊ូសានថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏មានជម្រើសយ៉ាងងាយស្រួលជាច្រើនសម្រាប់ការទៅទីក្រុងប៊ូសាន ព្រោះទីក្រុងមួយនេះត្រូវបានតភ្ជាប់ទៅទីក្រុងសេអ៊ូលដោយរថភ្លើងល្បឿនលឿន KTX ដែលអ្នកធ្វើដំណើរចំណាយពេលប្រហែលជាពីរម៉ោងកន្លះប៉ុណ្ណោះ។
បើយើងនិយាយពីការការហោះហើរត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Gimhae របស់ទីក្រុង Busan ពីអាកាសយានដ្ឋាន Incheon ឬ Gimpo របស់ទីក្រុងសេអ៊ូលវិញ គឺមានរយៈមិនដល់មួយម៉ោងនោះទេ។
យ៉ាងណាមិញទីក្រុងទីពីរនៃប្រទេសកូរ៉េខាងត្បូង វាក៏ត្រូវបានគេផ្តល់សេវាជើងហោះហើរអន្តរជាតិដោយផ្ទាល់ពីប្រទេសអាស៊ីមួយចំនួនផងដែរ ម្យ៉ាងវិញទៀតគ្រាន់តែផ្លូវហោះហើរអន្តរជាតិទាំងនោះវាវែងជាងការឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Incheon តិចតួច។