នៅពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាន់តែមានភាពតានតឹង ការអភិវឌ្ឍន៍មិនទំនងមួយបានលេចឡើង ពោលគឺប្រទេសចិនដើរតួជាឈ្មួញកណ្តាលនៃសន្តិភាព។
អ្នកការទូតកំពូលរបស់ចិន លោក Wang Yi បានពិភាក្សាអំពីជម្លោះជាមួយមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍ ចំពេលមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់កាន់តែធំ។ អាមេរិកបានសន្យាថាខ្លួននឹងសហការជាមួយចិនលើការព្យាយាមស្វែងរកដំណោះស្រាយ។
លោក Wang ក៏បាននិយាយទៅកាន់សមភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីនរបស់លោកផងដែរ បន្ទាប់ពីបេសកជនពិសេសមជ្ឈិមបូព៌ារបស់ចិន លោក Zhai Jun បានហោះហើរទៅកាន់តំបន់ដើម្បីជួបមេដឹកនាំអារ៉ាប់។ គួរបញ្ជាក់ថាប្រទេសចិណ ក៏ជាប្រទេសមួយដែលគាំទ្រខ្លាំងបំផុតនៃបទឈប់បាញ់នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ផងដែរ។
យ៉ាងណាមិញប្រទេសចិននៅតែមានក្តីសង្ឈឹម ក្នុងការចូលទៅក្នុងទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងហេសបូឡានៅលីបង់ ដើម្បីបន្ថយស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ រាល់សកម្មភាពរបស់ចិនខាងលើនេះ មានអ្នកជំនាញជាច្រើនបានមើលឃើញថា វាអាចមករដ្ឋមន្ត្រីអាមេរិកបានដាក់សម្ពាធលើលោក Wang «ក្នុងការជំរុញឲ្យមានភាពស្ងប់ស្ងាត់»ជាមួយនឹងប្រជាជនអ៊ីរ៉ង់ នេះបើយោងតាមការរាយការណ៍របស់ កាសែត Financial Times កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីរ៉ង់ ហើយកាលពីដើមឆ្នាំនេះ ទីក្រុងប៉េកាំងបានធ្វើការសម្របសម្រួលដ៏កម្រមួយរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតថែមទៀតផង។ យ៉ាងណាមិញខាងទីក្រុងតេអេរ៉ង់និយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនាក់ទំនងជាមួយចិន ដើម្បីដោះស្រាយស្ថានការណ៍នៅក្នុងតំបន់ហ្គាហ្សា។
បើទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ចិន គឺត្រូវបានពិភពលោកមើលឃើញថា គឺដោយសារតែរដ្ឋាភិបាលចិនមានទំនាក់ទំនងខ្ពស់ជាមួយតួអង្គទាំងអស់នៅក្នុងជម្លោះ ហេតុដូច្នោះហើយទើបភាគីទាំងសងខាងយល់ថា ចិនគឺជាអាជ្ញារកណ្តាលដ៏ស្មោះត្រង់។
តែបើយើងសង្កេតមើលទៅលើគោលនយោបាយការបរទេសចិន យើងនឹងដឹងថា ប្រទេសចិនពិតជាមានទំនាក់ទំនងវិជ្ជមានជាមួយប៉ាឡេស្ទីន អារ៉ាប់ តួកគី និងអ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកក៏កំពុងតែមានទំនាក់ទំនងល្អជាមួយអ៊ីស្រាអែលដូចគ្នាដែរ ហើយពួកគេទាំងពីរនេះ គឺពិតមានលទ្ធភាពក្នុងការនាំកីឡាករទាំងអស់មកកាន់តុពិភាក្សា”។
ប៉ុន្តែបើយោងតាមអ្នកសង្កេតការណ៍ផ្សេងទៀតចង្អុលបង្ហាញថា ចិននៅតែជាអ្នកលេងតិចតួចក្នុងនយោបាយមជ្ឈិមបូព៌ាតែប៉ុណ្ណោះ។
ព្រោះថា”ប្រទេសចិនមិនមែនជាអ្នកដើរតួសំខាន់លើបញ្ហាមួយនេះទេ។ ប្រសិនបើយើងនិយាយអំពីសេចក្តីថ្លែងការណ៍ដំបូង របស់ចិន ដោយស្តីពីជម្លោះនៅ មជ្ឈឹមបូព៌ាវិញបានឲ្យដឹងថា អ៊ីស្រាអែលមានភាពខឹងសម្បារ និង”ខកចិត្តយ៉ាងខ្លាំង” បន្ទាប់ពីដឹងថា ចិនមិនបានថ្កោលទោសលើក្រុមហាម៉ាស់ ហើយក៏មិននិយាយអំពីសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលដែរ។
ប្រទេសអ៊ីស្រាអែលពិតជាមិនអាចគ្រប់គ្រងកំហឹង បន្ទាប់ពី រដ្ឋមន្ត្រីការបរទេសកំពូលរបស់ចិន បាននិយាយថា អ៊ីស្រាអែលបានអនុវត្តន៍ “ហួសពីវិសាលភាពនៃការការពារខ្លួន” ។
បើទោះជាចិនដឹងថា ដំបូងឡើយ ខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានបើកការវាយប្រហារ មកលើអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី 7 ខែតុលា ដោយបានសម្លាប់មនុស្សជាង 1,400 នាក់ និងចាប់ចំណាប់ខ្មាំងយ៉ាងហោចណាស់ 239 នាក់ ក៏ដោយនោះ។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានធ្វើការវាយប្រហារសងសឹកទៅលើតំបន់ហ្គាហ្សា ដែលក្នុងនោះប្រជាជនប៉ាឡេស្ទីនប្រមាណ 8,000 នាក់ត្រូវបានសម្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ ឥឡូវនេះ អ៊ីស្រាអែលក៏បានបញ្ជូនទាហ៊ាន និងរថក្រោះចូលទៅក្នុងទឹកដីហ្គហ្សាដើម្បីវាយប្រហារតាមដីគោកផងដែរ។
ចិនគឺជាប្រទេសមួយ ដែលមានភាពអាណិតអាសូរយ៉ាងចំហជាយូរមកហើយចំពោះបុព្វហេតុប៉ាឡេស្ទីន។
បើយើងរំលឹកឡើងមកវិញខ្លះកាលពីមុន ស្ថាបនិកបក្សកុម្មុយនិស្តចិន លោក ម៉ៅ សេទុង បានបញ្ជូនអាវុធទៅឱ្យប៉ាឡេស្ទីនក្នុងការគាំទ្រដល់ចលនា “រំដោះជាតិ” នៅជុំវិញពិភពលោក។ លោកម៉ៅ ថែមទាំងបានប្រៀបធៀបអ៊ីស្រាអែលទៅនឹងកោះតៃវ៉ាន់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលជាមូលដ្ឋាននៃចក្រពត្តិនិយមលោកខាងលិច។
ក្នុងទសវត្សរ៍ក្រោយមក ចិនបានបើកទំនាក់ទំនងសេដ្ឋកិច្ច និងមានលក្ខណៈធម្មតាជាមួយអ៊ីស្រាអែល ដែលបច្ចុប្បន្នមានទំនាក់ទំនងពាណិជ្ជកម្មរាប់ពាន់លានដុល្លារ។
ប៉ុន្តែចិនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅតែបន្តគាំទ្រប៉ាឡេស្ទីន។ នៅក្នុងសុន្ទរកថារបស់ពួកគេស្តីពីជម្លោះចុងក្រោយនេះ មន្ត្រីចិន និងសូម្បីតែប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។
ជាផ្លូវការ ចិនបានបដិសេធមិនវាយប្រហារអាមេរិកចំពោះការគាំទ្រអ៊ីស្រាអែលនោះទេ។ ប៉ុន្តែនៅពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកំពុង “ចាប់ផ្តើមការឆ្លើយតបជាតិនិយម ដោយភ្ជាប់អ្វីដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា ជាមួយនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកលើអ៊ីស្រាអែល”។
ដោយក្នុងនោះខាងកាសែតយោធាចិន PLA Daily បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “បន្ថែមប្រេងដល់ភ្លើង” – វោហាសាស្ត្រមួយនេះវាដូចគ្នាទៅនឹងពាក្យដែលទីក្រុងប៉េកាំងធ្លាប់រិះគន់ក្រុងវ៉ាស៊ីនតោន ចំពោះការជួយក្រុង Kyiv ក្នុងសង្គ្រាមអ៊ុយក្រែន។
ដូច្នេះហើយសម្រាប់បញ្ហាធំជាងនេះទៅទៀតដែលពិភពកំពុងតែព្រួយបារម្ភនោះ គឺហានិភ័យរបស់ទីក្រុងប៉េកាំង ដែលត្រូវបានគេមើលឃើញថា ចិននឹងទាញយកផលប្រយោជន៍នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ប្រទេសចិន ដែលជាអ្នកគាំទ្រប៉ាឡេស្ទីន ប្រាកកដជាស្វែងរកកពិន្ទុឲ្យប្រទេសមួយនេះ ដោយជាការសហការជាមួយបណ្តាប្រទេសអារ៉ាប់ អ្វីទាំងនេះហើយ វាគឺវិធីសាស្រ្ត (cookie-cutter) របស់ចិន។
ដោយ លោក Wang គ្រាន់តែធ្វើការអះអាងថា ចិនគ្រាន់តែស្វែងរកសន្តិភាពសម្រាប់មជ្ឈិមបូព៌ា ហើយគ្មានផលប្រយោជន៍អាត្មានិយមចំពោះលក្ខខណ្ឌប៉ាឡេស្ទីននោះទេ។