ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងស្វែងរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ ដែលនឹងមានកម្លាំងខ្លាំងជាងគ្រាប់បែកមួយគ្រាប់ ដែលបានទម្លាក់លើប្រទេសជប៉ុន ក្នុង ១៩៤២ រហូតដល់ទៅ ២៤ ដង នេះបើយោងតាមចេញផ្សាយរបស់ Fox News កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។
មន្ទីរបញ្ចកោណ កំពុងស្វែងរកការយល់ព្រមពីសភា និងការផ្តល់មូលនិធិដើម្បីបន្តកំណែទម្រង់ទំនើបកម្មនៃគ្រាប់បែកនុយក្លេអ៊ែរ B61 ដែលនឹងត្រូវបានកំណត់ថាជា B61-13 នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ DoD ។
លោក John Plumb ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយអវកាស លោក បាននិយាយនៅក្នុងការចេញផ្សាយមួយថា “ការប្រកាសនៅថ្ងៃនេះគឺឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបរិយាកាសសន្តិសុខ និងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសត្រូវដែលមានសក្តានុពល” ។ “សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការបន្តវាយតម្លៃ និងការដាក់បញ្ចូលសមត្ថភាពដែលយើងត្រូវការដើម្បីរារាំងគួរឱ្យជឿជាក់ ហើយប្រសិនបើមានភាពចាំបាច់ នោះយើងនឹងឆ្លើយតបដោយការវាយប្រហារជាយុទ្ធសាស្ត្រ ដើម្បីធានាសុវត្តិភាពជូនសម្ព័ន្ធមិត្តរបស់យើង”។
គួរបញ្ជាក់ថា៖ អាមេរិកធ្វើតេស្តនុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានម៉ោងក្នុងរដ្ឋ NEVADA បន្ទាប់ពីរុស្ស៊ីបានលុបចោលការហាមប្រាមការធ្វើតេស្តសាកល។
ប្រសិនបើយើងប្រមូលទិន្នន័យរួមបញ្ចូលជាមួយ ការចេញផ្សាយរបស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា B61-13 នឹងមានទិន្នផលស្រដៀងគ្នាទៅនឹង B61-7 ដែលយោងទៅតាមរបាយការណ៍របស់ Defense News ដោយមានទិន្នន័យមួយបានបង្ហាញថា គ្រាប់បែកអ៊ុយក្លេអ៊ែថ្មីនោះ វាមានទម្ងន់អតិបរមា 360 គីឡូតោន។ មានន័យថា បន្ទុករបស់វា មានលក្ខណៈធំជាងគ្រាប់បែកដែលបានទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ២៤ ដង កាលពីក្នុងអំឡុង សង្គ្រាមលោកលើកទី ២ ដោយកាលនោះវាមានទំហំប្រហែល ១៥ គីឡូតោនតែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ក៏នឹងមានទំហំធំជាងគ្រាប់បែកដែលបានទម្លាក់លើណាហ្គាសាគីប្រហែល 14 ដង ដែលពេលនោះ B61-13 វាមានទម្ងន់ត្រឹម 25 គីឡូតោន។
បើយោងប្រភពដដែលបានឲ្យដឹងទៀតថា គ្រាប់បែកថ្មីដ៏មានអានុភាព ក៏មាន”ការរួមបញ្ចូលមុខងារសុវត្ថិភាព និងភាពត្រឹមត្រូវដ៏ទំនើបនៃ B61-12″ថែមទៀតផង។
យ៉ាងណាមិញ ការប្រកាសមួយនេះបានធ្វើឡើងចំពេលមានភាពតានតឹងកំពុងតែកើនឡើងជុំវិញពិភពលោក ដោយសហរដ្ឋអាមេរិកបានធ្វើការពិសោធន៍នៃការបំផ្ទុះនៅឯកន្លែងសាកល្បងនុយក្លេអ៊ែរក្នុងរដ្ឋ Nevada កាលពីដើមខែនេះរួចរាល់ហើយផងដែរ។ បើយោងតាម លោក Corey Hinderstein នាយករងផ្នែកការពារការមិនរីកសាយភាយនុយក្លេអ៊ែរនៅរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិបាននិយាយថា ការធ្វើតេស្តមួយនេះគឺមានគោលបំណងជំរុញ “កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដើម្បីគាំទ្រដល់គោលដៅមិនរីកសាយភាយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក” តែមួយគត់។
គួររំលឹកថា ការសាកល្បងនេះបានកើតឡើង នៅពេលដែលប្រទេសរុស្ស៊ីត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងប្រកាសថា រុស្ស៊ីនឹងដកខ្លួនចេញពីសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយនៅឆ្នាំ 1966 ដែលត្រូវបានរចនាឡើងដើម្បីហាមឃាត់ការផ្ទុះនុយក្លេអ៊ែរគ្រប់ទីកន្លែងក្នុងពិភពលោក។ តែបើទោះជាយ៉ាងណាក៏ដោយ សន្ធិសញ្ញានេះមិនដែលត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចិន ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង អ៊ីស្រាអែល អ៊ីរ៉ង់ និងអេហ្ស៊ីបឡើយ។
គ្រាប់បែកថ្មី B61-13 នេះ នឹងត្រូវបានចែកចាយដោយ យន្តហោះទំនើប កំណត់ចំណាំចេញផ្សាយ ហើយនឹងត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យប្រធានាធិបតីនូវជម្រើសក្នុងការវាយលុកគោលដៅយោធាខ្លាំង និងតំបន់ធំ។
ម្យ៉ាងទៀតការចេញផ្សាយរបស់មន្ទីបញ្ចកោណគឺដើម្បីកត់សម្គាល់ថា ប្រសិនបើមានការយល់ព្រម នោះគ្រាប់បែកថ្មីមួយនេះ នឹងជំនួស B61-7s មួយចំនួនដែលកំពុងស្ថិតនៅក្នុង ស្តុកនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកដែលមានស្រាប់ ហើយវាក៏អាចឲ្យយើងបង្កើនទំហំនៃស្តុកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកផងដែរ។
លោក Plumb បាននិយាយបន្ថែមទៀតថា “B61-13 គឺតំណាងឱ្យជំហ៊ានមួយដ៏សមហេតុផល ក្នុងគ្រប់គ្រងបញ្ហាប្រឈមនៃបរិយាកាសសន្តិសុខថាមវន្តខ្ពស់” ។ “ខណៈពេលដែលវាផ្តល់ឱ្យយើងនូវភាពបត់បែនបន្ថែមទៀត ក្នុងការផលិត B61-13 ដោយមិនបង្កើនចំនួនអាវុធសរុបនៅក្នុងស្តុកនុយក្លេអ៊ែររបស់យើងទេ”។