ក្រុមឧទ្ទាម Houthis បានចូលទៅក្នុង សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលស្ថិតនៅចម្ងាយជាង 1,000 ម៉ាយពីកន្លែងកាន់កាប់អំណាចរបស់ពួកគេនៅក្នុងទីក្រុង Sanaa នៃប្រទេសយ៉េមេន ដោយក្នុងនោះពួកគេបានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបើកការវាយប្រហាដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលទៅកាន់អ៊ីស្រាអែល ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះប៉ាឡេស្ទីន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ផ្នែកមួយនៃ “ការតស៊ូ” ដែលគាំទ្រដោយអ៊ីរ៉ង់ វាគឺជាក្រុម Houthis ព្រោះពួកគេបានចាប់ផ្តើមប្រមូលផ្តុំក្រោយប៉ាឡេស្ទីនបានចាប់តាំងពួកក្រុមហាម៉ាសឲ្យវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា។ ការបើករណសិរ្សថ្មី នៃក្រុម Houthis ដែលធ្លាប់មានបទពិសោធន៍ក្នុងចលនាធ្វើសង្រ្គាមអស់រយៈពេលប្រាំបីឆ្នាំ ជាមួយនឹងក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងក្នុងតំបន់ឈូងសមុទ្រ។
អ្នកនាំពាក្យយោធា Houthi លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា ក្រុមរបស់ពួកគេបានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក “មួយចំនួនធំ” ឆ្ពោះទៅរកអ៊ីស្រាអែល ហើយនឹងមានការវាយប្រហារបែបនេះបន្ថែមទៀត “ដើម្បីជួយដល់ប៉ាឡេស្ទីនឱ្យទទួលបានជ័យជម្នះ” ។
សេចក្តីថ្លែងការណ៍របស់គាត់បានបញ្ជាក់ពីការពង្រីកវិសាលភាពនៃជម្លោះ ដែលធ្វើឲ្យរដ្ឋមួយចំនួនសម្តែងភាពមិនសប្បាយចិត្តនោះទេ រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជានាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកក៏ដោយ។
លោក Saree បាននិយាយថា វាគឺជាលើកទីបីហើយសម្រាប់ពួក Houthis ដែលបានវាយប្រហារលើអ៊ីស្រាអែល បើគិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ការអត្ថធិប្បាយនេះវាហាក់ដូចជាបញ្ជាក់ថា ពួកគេគឺជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី 28 ខែតុលា ដែលបានបណ្តាលឱ្យមានការបំផ្ទុះនៅក្នុងប្រទេសអេហ្ស៊ីប ហើយវាក៏បានអ៊ីស្រាអែលនិយាយថា វាជាសកម្មភាពរបស់ក្រុម Houthi ម្យ៉ាងវិញទៀតវាក៏ដូចការរៀបរាប់របស់កងទ័ពជើងទឹកអាមេរិកដែលបានស្ទាក់ចាប់កាំជ្រួច និងដ្រុនដែលនៅក្បែរសមុទ្រក្រហមដែរ។
បើយោងតាមពាក្យស្លោកមួយឃ្លារបស់ក្រុម Houthis តែងតែនិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាគួរតែស្លាប់ នេះគឺជាពាក្យបណ្តាសារបស់ជនជាតិយូដា និងក្រុមសាសនាអ៊ីស្លាម”។ តើពាក្យមួយឃ្លានេះ វាប្រភពមកពីណា?
ក្រុម Houthis គឺជាផ្នែកមួយដ៏ធំនៃ “Axis of Resistance” ដែលប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយក៏ជាអ្នកដែលធ្វើការវាយប្រហារនៅទូទាំងតំបន់ចាប់តាំងពីថ្ងៃទី 7 ខែតុលា កន្លងមកដែរ។
កងជីវពល អ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងបាញ់ប្រហារទៅលើកងកម្លាំងអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីផងដែរ ខណៈដែល ក្រុមហេសបូឡា របស់លីបង់ កំពុងមានការ បាញ់ប្រហារ ជាមួយកងកម្លាំងអ៊ីស្រាអែលក្បែរព្រំដែនលីបង់-អ៊ីស្រាអែល។
បើយោងតាមអ្នកនាំពាក្យក្រុម Houthi លោក Saree បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការនាំមកនូវអស្ថិរភាពនៅមជ្ឈិមបូព៌ា ដោយនិយាយថា “រង្វង់នៃជម្លោះ” ។ លោកបានបញ្ជាក់ទៀតថា ក្រុម Houthis នឹងបន្តវាយប្រហារ “រហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែលត្រូវបានបញ្ឈប់”។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា “ហានិភ័យចំពោះអ៊ីស្រាអែលនឹងកើតមាន ប្រសិនបើមានការចូលរួមទាំងស្រុង ពីពួកគេដោយផ្ទាល់ តួរយ៉ាងដូចជាការបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ពីគ្រប់ទិសទី ដែលអាចគ្របដណ្ដប់លើប្រព័ន្ធការការពារដែនអាកាសរបស់អ៊ីស្រាអែល”។
ម្យ៉ាងវិញទៀតក្រុម Houthis បានបង្ហាញសមត្ថភាពមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ខ្លួន ក្នុងអំឡុងពេលសង្រ្គាមនៅយេម៉ែន ហើយក៏បានបើកការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមថែមទៀតផង។
ចំនែកឯក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់អ៊ីរ៉ង់ពីបទបំពាក់អាវុធ ហ្វឹកហ្វឺន និងផ្តល់មូលនិធិដល់ក្រុមហ៊ូទី ប៉ុន្តែ វាត្រូវបានក្រុមនេះបដិសេធថា ខ្លួនមិនមែនជាប្រូកស៊ីរបស់អ៊ីរ៉ង់នោះទេ ពួកគេបាននិយាយទៀតថា អាវុធទាំងអស់នោះពួកគេជាអ្នកបង្កើតដោយខ្លួនឯង។
បើទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបាននិយាយថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយ តែការចោទប្រកាន់នេះវាត្រូវបានទីក្រុងតេអេរ៉ង់បានបដិសេធ។