រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុម Hamas បាននិយាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 195 នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួន Jabalia ការវាយប្រហារផងដែរ វាត្រូវបានមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយថា វាអាចជាឧក្រិដ្ឋកម្មសង្គ្រាម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជនបរទេសជាច្រើននាក់ទៀត បានត្រៀមចាកចេញ ពី Gaza Strip ដែលត្រូវបានឡោមព័ទ្ធនៅថ្ងៃព្រហស្បតិ៍ ខណៈដែលពលរដ្ឋបរទេសយ៉ាងតិច 320 នាក់ នៅក្នុងបញ្ជីដំបូងនៃ 500 នាក់ ក៏ដូចជា Gazans ដែលរងរបួសយ៉ាងធ្ងន់ធ្ងររាប់សិបនាក់ បានព្យាយាមឆ្លងព្រុំដែនទៅកាន់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃពុធ ក្រោមកិច្ចព្រមព្រៀងមួយ ក្នុងចំណោមអ៊ីស្រាអែល អេហ្ស៊ីប និងក្រុមហាម៉ាស ។
អ្នកកាន់លិខិតឆ្លងដែនមកពីប្រទេសអូស្ត្រាលី អូទ្រីស ប៊ុលហ្គារី សាធារណរដ្ឋឆេក ហ្វាំងឡង់ ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ហ្ស៊កដានី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងការជម្លៀស។
បើយោងតាមមន្ត្រីព្រំដែន Gaza បាននិយាយថា ច្រកព្រំដែននឹងបើកឡើងវិញនៅថ្ងៃព្រហស្បតិ៍ ដូច្នេះជនបរទេសកាន់តែច្រើនអាចចេញពីទីនេះបាន។ ចំពោះប្រភពការទូតមួយបាននិយាយថា អ្នកកាន់លិខិតឆ្លងដែនបរទេសប្រមាណ៧.៥០០នាក់នឹងចាកចេញពីតំបន់ហ្គាហ្សាក្នុងរយៈពេលប្រហែលពីរសប្តាហ៍។
ព្រោះបច្ចុប្បន្នដើម្បីវាយលុកប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាទាំងផ្លូវគោក សមុទ្រ និងផ្លូវអាកាសក្នុងយុទ្ធនាការរបស់ខ្លួនក្នុងការលុបបំបាត់ក្រុមហាម៉ាសអ៊ីស្លាម។
បើយោងតាមការរាយការណ៍ពីខាងប៉ាឡេស្ទីនបាននិយាយថា ការផ្ទុះយ៉ាងខ្លាំងត្រូវបានគេឮនៅព្រឹកព្រលឹមនៃថ្ងៃព្រហស្បតិ៍នៅជុំវិញមន្ទីរពេទ្យ al-Quds នៅទីក្រុង Gaza ដែលមានប្រជាជនរស់នៅច្រើនកុះករ។ ម្យ៉ាងទៀតជាច្រើនសប្តាហ៍កន្លងមកនេះ ខាងអាជ្ញាធរអ៊ីស្រាអែលបានព្រមានមន្ទីរពេទ្យឱ្យជម្លៀសចេញជាបន្ទាន់ ដោយសារតែមន្ត្រីអង្គការសហប្រជាជាតិធ្លាប់បាននិយាយថា មិនអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺឡើយ។
គួរបញ្ជាក់ថាការវាយលុករបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ពួកគេបានសម្លាប់មេដឹកនាំយោធា Hamas ចំនួនពីរនាក់នៅ Jabalia ដែលជាជំរុំជនភៀសខ្លួនដ៏ធំបំផុតរបស់ហ្គាហ្សា។ អ៊ីស្រាអែលបាននិយាយថា ក្រុមនេះមានមជ្ឈមណ្ឌលបញ្ជាការ និង “ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មផ្សេងទៀតនៅក្រោម ជុំវិញ និងក្នុងអគារស៊ីវិល ដោយចេតនាបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល Gazan” ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ដោយសារចំនួនជនស៊ីវិលស្លាប់បាត់បង់ជីវិតគឺមានចំនួនច្រើនលើសលប់ និងទំហំនៃការបំផ្លិចបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន Jabalia យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ទាំងនេះគឺជាការវាយប្រហារមិនសមាមាត្រដែលអាចឈានដល់ឧក្រិដ្ឋកម្មសង្គ្រាម និងជាការសម្លាប់រង្គាល”ថែមទៀតផង។
នាពេលឥឡូវនេះផងដែរ មានការអំពាវនាវជាអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់ការផ្អាកមនុស្សធម៌នៅក្នុងអរិភាព លក្ខខណ្ឌនៅក្នុងរង្វង់មាត់សមុទ្រកាន់តែអស់សង្ឃឹមក្រោមការវាយលុករបស់អ៊ីស្រាអែល និងការរឹតបន្តឹងការបិទផ្លូវសម្រាប់ដឹកជញ្ជូន អាហារ ប្រេងឥន្ធនៈ ទឹកផឹក និងថ្នាំពេទ្យជាដើម។
រីឯខាងប្រទេសអ៊ីស្រាអែលបាននិយាយថា ការបដិសេធមិនអនុញ្ញាតឱ្យក្បួនរថយន្តមនុស្សធម៌នាំមកនូវឥន្ធនៈ ដោយលើកឡើងពីការព្រួយបារម្ភថាក្រុមយុទ្ធជនហាម៉ាសអាចនឹងបង្វែរទិសដៅ។