ចិន​និយាយ​ថា​ ខ្លួននឹង​ធ្វើ​ការ​ដើម្បី​ស្ដារ​សន្តិភាព​ក្នុង​ទឹកដី​ប៉ាឡេស្ទីនឲ្យល្អប្រសើរឡើងវិញ

តាមរយៈទីក្រុងប៉េកាំងនាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃច័ន្ទនេះថា ប្រទេសចិននឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីស្តារសន្តិភាពឡើងវិញនៅក្នុងទឹកដីប៉ាឡេស្ទីន ខណៈដែលភាពតានតឹងកាន់តែមានភាពខ្លាំងក្លាឡើងនៅក្នុងតំបន់ មជ្ឈិមបូព៌ា។ តែបើទោះជាយ៉ាងនេះក្តី ចិននៅតែប្តេជ្ញាថា ក្នុងកំឡុងពេលខ្លួនបានចូលទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) គ្រប់អ្វីៗទាំងអស់ដែលនៅទីនេះនឹងមានភាពល្អប្រសើរឡើងវិញ (សូមបញ្ជាក់ថា ប្រទេសចិនបានចូលកាន់តំណែងជាប្រធានប្តូរវេននៃ UNSC កាលពីសប្តាហ៍មុន) នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការរាយការណ៍របស់លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​បាននិយាយ​ប្រាប់​សន្និសីទ​សារព័ត៌មានថា៖ “ប្រទេសចិននឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីលើកទឹកចិត្តក្រុមប្រឹក្សាសន្តិសុខឱ្យបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដែលមានប្រទេសចិនជាអ្នកដើរតួនាទីខាងសម្របសម្រួល និងបង្កើតការឯកភាពគ្នា ក្រោមវិធានការមួយដែលប្រកបដោយការទទួលខុសត្រូវ និងមានអត្ថន័យ គឺធ្វើយ៉ាងណាឲ្យមានការបន្ធូរបន្ថយវិបត្តិនាពេលបច្ចុប្បន្ន ជាពិសេសគឺការការពារសុវត្ថិភាពរបស់ជនស៊ីវិល ដើម្បីឲ្យមានភាពនឹងនរនៅក្នុងតំបន់បមជ្ឈឹមបូព៌ាឡើងវិញ”។

គួរបញ្ជាក់ថា សេចក្តី​ថ្លែងការណ៍​របស់​ប្រទេស​ចិន​បាន​កើត​ឡើង ​ខណៈ​ដែល ​អ៊ីស្រាអែល កំពុងតែ​ចាប់ផ្តើម​វាយលុក​ប្រឆាំង​នឹង​ក្រុម Hamas​ អ៊ីស្លាម​ប៉ាឡេស្ទីនផងដែរ ។

បើយោងតាម លោក Zhang Jun ដែលជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ា វាគឺជារបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងខែវិច្ឆិកា។

ក្នុងនោះផងដែរ ក្រុមអ្នកសង្កេតរបស់រ៉យទ័របាននិយាយថា ខាងកាសែត China Daily បានរាយការណ៍កាលពីព្រឹកថ្ងៃច័ន្ទថា “អ្វីដែលចាំបាច់បំផុតនៅពេលនះ គឺការលើកកម្ពស់បទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នា ឲ្យបានជាមុនសិន ទើបយើងអាចទប់ស្កាត់ការស្លាប់ និងរបួសរបស់ជនស៊ីវិលបន្ថែមទៀតបាន ដូច្នេះយើងត្រូវតែទប់ស្កាត់គ្រោះមហន្តរាយនៃមនុស្សធម៌ទ្រង់ទ្រាយធំ និងការពារជម្លោះមិនឱ្យផ្ទុះឡើងបន្តទៀត” ។

បើយោងតាមរយៈបេសកជនពិសេសរបស់ចិនប្រចាំតំបន់មជ្ឈិមបូព៌ា លោក Zhai Jun ទើបតែបញ្ចប់ដំណើរទស្សនៈកិច្ចក្នុងតំបន់ បាននិយាយថា៖  ក្នុងកំឡុងពេលដែលលោកបានបំពេញភារកិច្ចនៅ Gaza ​លោកបាន​ជួប​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ជុំវិញ​វិបត្តិ​នេះ ​ដោយពួកគេបាន​គូសបញ្ជាក់​ពី​មូលហេតុ​នៃ​វិបត្តិរវាង ​អ៊ីស្រាអែល​និង​តំបន់ Gaza គឺ​ខ្វះ​ការ​ធានា​សម្រាប់​សិទ្ធិរបស់ប្រជាពលរដ្ឋជនជាតិ​ប៉ាឡេស្ទីន។

បើទោះជាយ៉ាងណាក៏សម្រាប់ស្ថានការនៅក្នុង តំបន់មជ្ឈឹមបូព៌ានាពេលនេះ គឺវាអាចមានគ្រោះថ្នាក់គ្រប់ពេលវេលា ហេតុដូច្នេះហើយទើបអគ្គនាយករបស់ UNSC បានដាក់កាលវិភាគវិលជុំក្នុងចំណោមរដ្ឋសមាជិកទាំង 15 នៃក្រុមប្រឹក្សាប្រចាំខែឲ្យមានការឆ្លាស់វេនក្នុងការបំពេញភារកិច្ចនៅក្នុងតំបន់ខាងលើនេះ។

Reporter:
scroll to top