កាលពីព្រឹកថ្ងៃអង្គារបានឲ្យដឹងថា ប្រធានគណបក្សគណបក្សចលនាឆ្ពោះទៅមុខ និងជាសមាជិកសភា បានបោះឆ្នោតជាឯកច្ឆ័ន្ទ ក្នុងការបណ្តេញសមាជិកសភារបស់ទីក្រុងបាងកក គឺលោក Chaiyamphawan Manpianjit ជុំវិញការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ។ គួរបញ្ជាក់ថា នេះគឺជាជាសមាជិកសភាទីពីរហើយ ដែលត្រូវបានបណ្តេញចេញនាពេលថ្មីៗនេះ ជុំវិញការអះអាងពីការប្រព្រឹត្តិខុសផ្លូវច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣។
ព្រោះបើយោងតាមរយៈមេដឹកនាំថ្មីរបស់គណបក្សចលនាឆ្ពោះមុខ (MFP) លោក Chaithawat Tulaton បាននិយាយថា ការសម្រេចចិត្តរបស់គណបក្សលោកគឺបានសម្រេចជាឯកច្ឆ័ន្ទ បន្ទាប់ពីសមាជិកគណបក្ស និងសមាជិកសភាសរុបចំនួន ១២៨ នាក់នៃគណបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសថៃ បានចូលរួមក្នុងកិច្ចប្រជុំដែលបានធ្វើឡើងក្នុងក្រុង Rayong។
មូលហេតុតែមួយគាត់ដែលអាចនាំឲ្យលោក Chaiyamphawan មិនអាចបន្តការងារនៅក្នុងគណបក្សបាន ហេតុដូច្នេះហើយទើបលោក Chaithawat ដែលជាប្រធានបក្សសម្រចចិត្តបណ្តេញ សមាជិករូបនេះ ចេញពីគណបក្សនិងចូលជាធរមានភ្លាមៗ។
គួរបញ្ជាក់ថា លោក Chaiyamphawan Manpianjit ហៅ Puaut អាយុ 34 ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទស្ត្រីជំនួយការស្រីចំនួនបីនាក់។ មេដឹកនាំ MFP លោក Chaithawat បាននិយាយថា លោកបានទទួលព័ត៌មានច្បាស់ណាស់ថា លោក Chaiyamphawan បានយាយីជំនួយការម្នាក់ ខណៈដែលនាងស្រវឹងស្រា ទើបរូបនាងមិនអាចទប់ស្មារតីបាន ហើយក្រោយមកលោក Chaiyamphawan បាននាំនាងត្រឡប់ទៅខុនដូរបស់គាត់។
ប្រធានគណបក្សរូបនេះបានមានប្រសាសន៍ថា លោក Chaiyamphawan បានអញ្ជើញជំនួយការទី ២ ចំនួនពីរដង ឲ្យទៅជាមួយលោកតែម្នាក់ឯង ក្នុងដំណើរកម្សាន្តនៅតាមខេត្ត។ តែនាងបានបដិសេធនិងការអញ្ជើញនេះ ព្រោះការធ្វើដំណើរមួយនេះវាមិនពាក់ព័ន្ធនឹងការងារនោះទេ។
ចំនែកឯជំនួយការទី 3 វិញ បានចោទប្រកាន់ថាសមាជិកសភាខាងលើនេះ មានចេតនាមិនល្អមកលើរូបនាង ដែលជាហេតុនាំឱ្យនាងលាលែងពីតំណែងបន្ទាប់ពីធ្វើការបានមួយខែ។
បើតាមច្បាប់ គឺតម្រូវឱ្យសមាជិកសភារូបនេះដើរចេញពីគណបក្ស និងចូលជាធរមានក្នុងរយៈពេល៣០ថ្ងៃ ឬបាត់បង់អាសនៈនៅក្នុងសភា។